A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 31 October 2013

Provincial officials request for a change of commune electoral officers [but voters say the change should take place from top to bottom] មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅ​ខេត្ត​ព្រៃវែង ស្នើ​ឲ្យ​ប្តូរ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ឃុំ​​

ដោយ៖​ ណាត សុភាព និងអ៊ឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី31 ខែតុលា ឆ្នាំ2013 | 2 ម៉ោង មុន

ស្តាប់សំឡេង៖​

ចម្លងទុក
វេទិកា​ផ្លាស់ប្តូរ​ព័ត៌មាន​ស្តីពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ខេត្ត​ព្រៃ​វែង (រូបថត ណាត សុភាព)
​មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅ​ខេត្ត​ព្រៃវែង​ស្នើឲ្យ គ.ជ.ប ក្នុង​អាណត្តិ​នៃ​រដ្ឋាភិបាល​ថ្មី​ផ្លាស់ប្តូរ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅ​ថ្នាក់ឃុំ ឬ​ជ្រើសរើស​មន្ត្រី​ណា​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ​ដើម្បី​ធ្វើ​កិច្ចការ​នេះ នោះ​ទើប​ការបោះឆ្នោត​មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​
​នេះ​ជា​ការលើកឡើង​ក្នុង​វេទិកា​ផ្លាស់ប្តូរ​ព័ត៌មាន​ស្តីពី “​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​” ដែល​រៀបចំឡើង​ដោយ​មជ្ឈមមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៣ ​នៅ​ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង​។​
​ប្រធាន​លេខាដ្ឋាន​រៀបចំ​ការបោះឆ្នោត ស្រុក​ស៊ីធរ​កណ្តាល លោក ហួត ផាន ស្នើឲ្យ គ.ជ.ប ក្នុង​អាណត្តិ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ ពិនិត្យ​ឡើងវិញ​ពី​សមត្ថ​ភាព​​របស់​មន្ត្រី​រៀបចំ​ការបោះ​ឆ្នោត​​នៅ​ថ្នាក់ឃុំ ​ដែល​ធ្វើការ​មិន​មាន​តម្លាភាព និង​បង្ករ​ឲ្យមាន​ភាព​មិន​ប្រក្រតី​ជាដើម ​៖ “​យើង​ទាមទារ​ធ្វើ​យ៉ាងម៉េច​ឲ្យ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត ឃុំ​-​សង្កាត់ ពេល​ដែល​រើស​មន្ត្រី​បោះឆ្នោត​នេះ ធ្វើ​ម៉េច​រើស​ឲ្យបាន​មនុស្ស​ឲ្យ​ល្អ សម្រាប់​បំពេញ​ការងារ ទី​មួយ​ឲ្យមាន​សមត្ថភាព ហើយ​ទី​ពីរ​នោះ​គឺថា ផ្គួប​ផ្សំ​នឹង​មាន​សមត្ថភាព គឺ​ថា​យើង​ចែក​ឯកសារ​ទៅ ក៏​គាត់​មើល​ក៏​ឆាប់​យល់ ហើយ​គាត់​ពង្រៀ​ន​ទៅ​ក្នុង​រយៈពេល​ខ្លី ក៏​គាត់​យល់ ធ្វើ​ការងារ​ក៏​រិត​តែ​បាន​ប្រសើរ​”​។
​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឬ​ស្សី​សាញ់ មិន​គាំទ្រ​ឲ្យ​ផ្លាស់ប្តូ​រតែ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ត្រឹម​ថ្នាក់មូលដ្ឋាន​ឡើយ​។ ពួក​គាត់​បញ្ជាក់​ថា ការផ្លាស់ប្តូរ​ត្រូវធ្វើឡើង​តាំង​ថ្នាក់ឃុំ​(​គ.ឃ​.ប​)​​ ដល់​ទាំង​ថ្នាក់ជាតិ​(​គ.ជ.ប​) ដើម្បី​បញ្ចៀស​អំពើ​ពុករលួយ និង​ការប្រកាន់​បក្ខពួក​ ៖​ “​សំនូមពរ​ខ្ញុំ​ថា គួរតែ​ផ្លាស់ប្តូរ​ពីលើ​រហូត​ដល់​ក្រោម បើ​មិន​ផ្លាស់​ប្តូរ​ពី​ខាងលើ ខាង​ក្រោម​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ ផ្លាស់​ខាងក្រោម​នៅ​ខាងលើ​ដដែល ព្រោះ​ខាង​លើ​ជា​អ្នក​កាច់​ចង្អូ​ត ខាងក្រោម​សម្រាប់តែ​អ្នក​អង្គុយ​តាម តែ​តៃកុង​កាច់​ទៅណា គឺ​ទៅ​នោះ​ហើយ​។ គជប នេះ ខ្ញុំ​ចង់ឲ្យ​ផ្លាស់ប្តូរ​ជា​ដាច់ខាត ដើម្បី​កុំឲ្យ​ប្រកាន់​បក្ខពួក កាន់​ជា​អាជ្ញាកណ្តាល​នោះ​ឲ្យ​វា​ស្មោះត្រង់ ឲ្យ​យុត្តិធម៌ ព្រោះ​យើង​ជា​ខ្មែរ យើង​ត្រូវ​កាន់ជើង​ខ្មែរ កុំ​កាន់ជើង​យួន​។ គជប រើស​មនុស្ស​ដូច​ថា អ្នកដឹកនាំ អ្នក​ស្រលាញ់​ជាតិ មិន​រើស​រក​អ្នកលក់​ជាតិ​ទេ​”​។​
​អគ្គលេខាធិការ​ គ.ជ.ប លោក ទេព នីថា និង​ប្រធាន​ គ.ជ.ប លោក អ៊ឹម សួស្តី មិនអាច​ទាក់ទង​បាន​ទេ​នៅថ្ងៃនេះ​។​
​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មេឃុំ​ឬ​ស្សី​សាញ់ លោក អ៊ុច អ៊ាង មានប្រសាសន៍ថា ការជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត​កន្លង​មក​មាន​ការ​ប្រកាន់បក្ខពួក ទើប​ធ្វើឲ្យ​ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​ច្រើន​។ លោក​ថា គ.ជ.ប ត្រូវ​ជ្រើសរើស​តាមរយៈ​ការប្រឡង​ឲ្យ​ស្មើភាព​គ្នា ​៖ “​ប្រលង​ទៅ ខ្វះ​អី​មនុស្ស​រៀន​ចេះ​គ​គោក យក​កូនចៅ គជប មក​តាម​ខ្សែ​មក​មិន​ដឹង​ចេះ​អ្វី​ផង​”​។​

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ​អ្នកដឹកនាំ គ.ជ.ប លាលែង​ពី​តំណែង ដើម្បី​សម្តែង​ពី​ការទទួលខុសត្រូវ និង​ដើម្បី​ជា​ការកែទម្រង់​ដំណើរ​ការ​បោះ​ឆ្នោត​ពិតប្រាកដ និង​ជឿជាក់​បាន​។ សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្តថា ការ​កែទម្រង់ ​គ.ជ.ប ត្រូវ​ផ្អែក​ជា​មូលដ្ឋាន​លើ​អនុសាសន៍​របស់​សហគម​ន៍​អឺរ៉ុប តំណាង​អង្គ​ការ​សហប្រជាជាតិ អង្គការ​ជាតិ​ អន្តរជាតិ ដូចជា​ Comfrel និង​NDI​ ជាដើម​៕
សូមសរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: