A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 September 2013

CNRP informed Phnom Penh City Hall of its mass protests on 7th Sept. គណបក្ស​សង្គ្រោះ​ជាតិ ជូនដំណឹង​សាលា​រាជធានី​ភ្នំពេញ ពី​មហា​បាតុកម្ម​ថ្ងៃទី​៧ ខែ​កញ្ញា​​

ដោយ៖​ តាំង វី​ដា​​ | ថ្ងៃចន្ទ័ ទី2 ខែកញ្ញា ឆ្នាំ2013, VoD

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​មហា​បាតុកម្ម​អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៣​ខាងមុខ ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​ស៊ើបអង្កេត​លទ្ធផល​បោះឆ្នោត​។​
​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ទៅកាន់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​មហា​បាតុកម្ម​អហិង្សា ដោយ​សន្តិវិធី ដោយ​មាន​ការ​តាំងសមាធិ ការ​បួងសួង​ដោយ​ស្ងប់ស្ងៀម និង​ការសម្តែង​មតិ​របស់​បាតុករ នៅ​ទីលាន​ប្រជាធិបតេយ្យ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ  វេលា​ម៉ោង​៧​ព្រឹក​។​
​សេចក្តីជូនដំណឹង​នេះ បន្តថា ពិធីបួងសួង​នេះ ដឹកនាំ​ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខ ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​បាតុករ​ចូលរួម​ប្រមាណ ២​ម៉ឺន​នាក់​។ ចំណែក​អ្នក​ដឹកនាំ​បាតុកម្ម គឺ​មន្ត្រីជាន់ខ្ពស់​គណបក្ស​រួមមាន លោក ម៉ៅ មុនី​វណ្ណ លោក ហូរ វ៉ាន់ និង​លោក គួ​យ ប៊ុន​រឿន។

​គួររំលឹកថា បន្ទាប់​ពី​ការ​កិច្ចប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នេះ​៕​
សូមសរសេរមកកាន់ លោក ​តាំង វី​ដា​ តាមរយៈ vida@vodhotnews.com


No comments: