A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 September 2013

40 NGOs seek a peaceful solution to the election dispute before the official announcement of the election results សង្គម​ស៊ីវិល ស្វែងរក​ដំណោះស្រាយ​នយោបាយ មុន​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​​

ដោយ៖​ ណាត សុភាព និងស៊ុន ណារិន | ថ្ងៃចន្ទ័ ទី2 ខែកញ្ញា ឆ្នាំ2013,VoD

ស្តាប់សំឡេង៖​

ចម្លងទុក
​សង្គម​ស៊ីវិល​ជាង​៤០ នៃ​បន្ទប់​ស្ថានការណ៍​ពិសេស​នៅ​ថ្ងៃ​បោះឆ្នោត នៅ​ថ្ងៃ​ចន្ទ​នេះ បង្ហាញ​សុទិដ្ឋិនិយម​ថា​ បញ្ហា​ជាប់​គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា អាច​នឹង​ដោះស្រាយ​បាន​តាមរយៈ​ការចរចា ដោយ​ឈរ​លើ​មូលដ្ឋាន​យោគយល់​គ្នា និង​យក​ប្រយោជន៍​ជាតិ​ជា​ធំ​។​
​សង្គម​ស៊ីវិល​ជាង​៤០ បាន​អំពាវនាវ​ឲ្យ​គណបក្សនយោ​បាយ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ចូល​ជួប​ចរចា​ជាបន្ទាន់ មុន​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការបោះឆ្នោត​។
​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០២ ​ខែកញ្ញា​នេះ លោក ធន សា​រ៉ា​យ ប្រធាន​គណៈកម្មាធិការ​នាយក​ខុម​ហ្វ្រែល ថ្លែង​អំពាវនាវ​ថា សូមឲ្យ​មាន​ការជួបជុំ​គ្នា​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា ដែល​នេះ​ជា​ជម្រើស​ប្រសើរ​បំផុត សម្រាប់​ដោះស្រាយ​បញ្ហានយោបាយ​។ លោក​បន្ត​អំពាវនាវ​ឲ្យមាន​ការកាត់បន្ថយ​វោ​ហោ​សព្ទ​ន​យោ​យ​បាយ ការបន្ថយ​ការ​ចល័ត​ទ័ព ការចរចា​គ្នា​ឲ្យបាន​ជា​អតិបរមា និង​ការយក​ប្រយោជន៍​ជាតិ​ជា​ធំ​ ៖​​ "​យើង​ក៏​សូម​អំពាវនាវ​ផងដែរ សូមឲ្យ​មេដឹកនាំ​គណបក្សនយោបាយ ប្រកាន់​យក​មធ្យោបាយ​ចរចា​គ្នា ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឲ្យបាន​ជា​អតិបរមា​ដែល​អាច​ធ្វើទៅបាន ហើយ​នឹង​តំកល់ទុក​ប្រយោជន៍​ជាតិ ឲ្យ​ខ្ពស់​ជាង​ប្រយោជន៍​គណបក្ស​រៀងៗ​ខ្លួន​”​។​
​សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា ​និចហ្វិច​​ លោក ហង្ស ពុទ្ធា លើកឡើង​ថា ​អ្នកនយោបាយ​ទាំងសងខាង គួរតែ​ជួបគ្នា និង​យក​បញ្ហា​ខ្វែងគំនិត​គ្នា មក​ដោះស្រាយ​ជូន​ម្ចាស់​ឆ្នោត ឲ្យមាន​តម្លាភាព ​៖​ “​ប្រធានបទ​ដែល​ចង់​ជួប​រវាង​គណបក្ស​ទាំងពីរ គឺ​ផ្ទុយគ្នា​ទាំងស្រុង​តែ​ម្តង អញ្ជឹង​ទោះបីយ៉ាងណា យើង​ជំរុញ​ឲ្យ​អ្នក​នយោបាយ ទាំងសងខាង​នៅតែ​បន្ត​ការជួប ហើយ​យក​គោលបំណង​នៃ​ការជួប យកមក​ដាក់​លើ​តុ បន្ថែម​ទៀត​ប្រសិនជា មិន​ជំរុញ​ឲ្យមាន​ការជួប​គ្នា​ទេ ខ្ញុំ​គិត​ថា​បញ្ហា​ចេះ​តែ​កើតមាន​ជា​បន្តបន្ទាប់​ទៀត ហើយ​ការជួបគ្នា​ដូច​បន្ទប់​ស្ថានការណ៍​បានលើកឡើង ទី​មួយ​គឺ​ត្រូវការ​អ្នកមាន​សិទ្ធិ​ក្នុង​ការសម្រេចចិត្ត ទាំងសងខាង ទី​ពីរ​ទៀត គួរ​កំណត់​នូវ​ប្រធានបទ ជៀកលាក់​ក្នុង​ការនិយាយ​”​។​

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា របៀបវារៈ​ចំនួន​ពីរ​នៃ​ការជួប​ចរចា រួមមាន គណបក្ស​នីមួយៗ និយាយ​ពី​ការស៊ើបអង្កេត​នៃ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដោយ​អ្នកឈ្នះ​ ឈ្នះ​ដោយ​ថ្លៃថ្នូរ និង​អ្នកចាញ់ ចាញ់​ដោយ​អស់ចិត្ត និង​ទី​ពីរ​ការពិភាក្សា​នៃ​ការចែក​អំណាច​ក្នុង​រដ្ឋសភា និង​កំណែទម្រង់​នយោបាយ​ ៖ ​“​ទី​មួយ​ដំណើរ​ត្រូវ​ចាប់ផ្តើម មួយ​ជំហាន​មុន​គេ​នោះ​គឺ ចាប់ផ្តើម​មុន​ថ្ងៃទី​០៧ ថ្ងៃទី​០៨​នេះ បើ​ផុត​ពី​នេះ​ប្រហែល​ជា​យឺត​ពេល ប៉ុន្តែ​ត្រូវ​ចាប់ផ្តើម​មុខ​នេះ អញ្ជឹង​ហើយ​បាន​ពួក​យើង​ខំ​ប្រឹងប្រែង​នៅពេល​បច្ចុប្បន្ន​នេះ ដើម្បី​ជំរុញ​ឲ្យ​ជួប​គ្នា​នេះ ប្រសិន​ជា​មាន​ការជួប​គ្នា​មុខ​ពេលនេះ គឺ​អត់​យឺត​ពេល​ទេ ព្រោះ​ថា​គណបក្ស​ទាំងពីរ​អាច ស្នើ​ទៅ គជប ដើម្បី​ពន្យា​ពេល នៃ​ការប្រកាស​បាន ព្រោះ​អី​ការប្រកាស​នេះ​អាច​ពន្យា​បាន ហើយ​មិន​ពាក់ព័ន្ធ​ទៅ​លើ​ការប្រជុំ​សភា ៦០​ថ្ងៃ​បន្ទាប់​ពី​ការបោះឆ្នោត​ទេ ព្រោះ​អី​មិនទាន់​យឺត​ពេល​”​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្ស​របស់​លោក ធ្លាប់​ស្នើ​ទៅ​គណបក្សកាន់អំណាច​ជាច្រើន​ដង​មក​ហើយ ទាក់ទង​នឹង​បង្កើត​គណៈកម្មកា​រឯក​រាជ្យ ស៊ើបអង្កេត​ជុំវិញ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត តែ​សំណើរ​នេះ ត្រូវបាន​បដិសេធ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហ​រថា បើ​មិន​ទាន់​មាន​ការបង្កើត​គណៈកម្មការ​ចម្រុះ គណបក្សប្រឆាំង​មិនទាន់​គិត​ពី​ការបែងចែក​ស្ថាប័ន​អ្វី​ឡើយ​។
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ចុះ​ថ្ងៃ​ទី​០១ ខែ​កញ្ញា បញ្ជាក់​ជា​ថ្មី​ថា រាល់​ការបង្កើត​យន្តការ​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​ខុស​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​របស់​ប្រទេស​កម្ពុជា គឺជា​ប្រការ​មិន​ធ្វើ​បាន​ទ្បើយ​។ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាសថា ខ្លួន​ត្រៀម​ជាស្រេច​សហការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សុ​ឆន្ទៈ​ស្មោះសរ ក្នុង​ការដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែកលើ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ ដើម្បី​បញ្ចៀស​វិបត្តិ​ក្រោយ​ការបោះឆ្នោត និង​ឈាន​ទៅ​បង្កើត​ស្ថាប័ន​នី​តិ​បញ្ញត្តិ និង​នីតិប្រតិបត្តិ​។ សូមជម្រាបថា នៅ​ថ្ងៃ​ព្រឹក​ចន្ទ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានប្រកាសថា កំណែទម្រង់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់បាន គឺ​កំណែទម្រង់​លើ​ស្ថាប័ន្ថ​រដ្ឋ និង​គោលនយោបាយ​របស់​គណ​បក្ស​៕​
សូមសរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: