"A mass protest will be held on Oct.23 from 3:00-6:00 p.m. at the Freedom Park (in Phnom Penh) in order to submit a petition to the United Nations and signatory countries of the Paris Accord through the United Nations High Commissioner for Human Rights Office to Cambodia," the CNRP said in a statement.
The statement said that prior to the mass demonstration, the CNRP would organize a public congress at the Freedom Park on Oct. 6 in order to decide the party's stance.
The Cambodian parliament, formed by the ruling party's 68 lawmakers, on Tuesday voted for the formation of a new government under the leadership of Prime Minister Hun Sen even though the opposition's 55 legislators boycotted the session since it refused to accept the results of the July 28 election.
CNRP leader Sam Rainsy announced Wednesday that his party did not recognize the Hun Sen-led government, claiming that the newly- formed government was a violation of the constitution.
He warned to call a nationwide general strike for factory workers, civil servants and shopkeepers if the ruling party did not agree to an independent poll probe committee to look into alleged electoral fraud.
Also, he called on the international community to condemn the government and urged big foreign companies not to sign any agreements with Cambodia.
However, Hun Sen defended that his government was "legitimate" since the nation's King Norodom Sihamoni had given his endorsement. "This government is a legitimate government, which was born from the election and was endorsed by the king," the prime minister said during the first cabinet meeting on Wednesday.
Editor: Luan
|
ដោយ៖ ថុល ស្រីលក្ខណ៍ និង ពេជ្រ សុធារី | ថ្ងៃសៅរ៍ ទី28 ខែកញ្ញា ឆ្នាំ2013, VOD
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជួបជាមួយអ្នកគាំទ្រនាពេលកន្លងមក (រូបថតពីហ្វេសប៊ុក លោក កឹម សុខា)
គណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សនឹងធ្វើមហាបាតុកម្មនៅថ្ងៃទី២៣ខែតុលា ដែលជាថ្ងៃចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសគម្រប់ខួប ២២ឆ្នាំដោយយកញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈតំណាងឧត្តមក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បន្ទាប់ពីគណបក្សរៀបចំសមាជមហាជននៅថ្ងៃទី០៦ខែតុលា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិនឹងធ្វើរៀបចំពិធីដាក់បិណ្ឌ នៅខេត្តកណ្តាល និងខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ទី២៩ខែកញ្ញា បន្ទាប់មកនៅថ្ងៃចន្ទទី៣០ខែកញ្ញា គណបក្សនេះនឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូលជូនជនរងគ្រោះដែលបានស្លាប់ក្នុងកាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភាចាស់។
សេចក្តីប្រកាស ព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បន្តថា បន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃអាទិត្យទី០៦ខែតុលាឆ្នាំ២០១៣ វេលាម៉ោង៣រសៀល គណបក្សនឹងធ្វើមីទីងមហាជននៅទីលានប្រជាធិបតេយ្យ ដើម្បីបញ្ជាក់ពីគោលជំហររបស់គណបក្សសង្គ្រោះជាតិជូនមហាជនខ្មែរជា ម្ចាស់ឆ្នោត ហើយនៅថ្ងៃអាទិត្យទី២៣ខែតុលាឆ្នាំ២០១៣ វេលាម៉ោង៣រសៀល គណបក្សនឹងធ្វើមីទីងនៅទីលានប្រជាធិបតេយ្យម្តងទៀត ដើម្បីអបអរសាទរ និងទាមទារឲ្យមានការគោរពសិទ្ធិសញ្ញាទីក្រុងប៉ារីស ២៣តុលា១៩៩១។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ ឲ្យVODដឹងបន្ថែមលើកម្មវិធីរបស់គណបក្សថា គម្រោងជួបជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី៦ខែតុលា ក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌនោះ ធ្វើឡើងក្នុងគោលបំណងប្រកាសពីគោលជំហររបស់គណបក្សទៅអ្នកគាំទ្រ និងប្រមូលមតិយោបល់អ្នកគាំទ្រ ដើម្បីរកយុទ្ធសាស្រ្តតស៊ូមតិ ពីលទ្ធផលបោះឆ្នោតសម្រាប់នីតិកាលទី៥ ព្រមទាំងទាមទារឲ្យរដ្ឋាភិបាលថ្មី រៀបចំកំណែទម្រង់ស៊ីជម្រៅ ប្រកបដោយតម្លាភាព ទៅថ្ងៃអនាគត ។
ទាក់ទងនឹងការជួបប្រជុំ នៅថ្ងៃទី២៣តុលាវិញ លោក ញ៉ែម បុញ្ញាឬទ្ធិ ឲ្យដឹងថា ការជួបប្រជុំនោះ នឹងពិភាក្សាដាក់ញត្តិស្វែងរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃសន្ធិសញ្ញានៃទីក្រុងប៉ារីស ទាមទារឲ្យជួយរកយុតិ្តធម៌ជូនម្ចាស់ឆ្នោត និងគ្រោងដាក់ញត្តិ ទៅស្ថាប័នអន្តរជាតិមួយចំនួនផងដែរ។
គម្រោងជួបប្រជុំគ្នានេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតក្បាលម៉ាស៊ីនដឹកនាំមួយ នាថ្ងៃទី២៤ខែកញ្ញានេះ ដោយគ្មានវត្តមានតំណាងរាស្ត្របក្សសង្គ្រោះជាតិ៥៥រូបចូលរួម ។ ក្រោយបង្កើតរដ្ឋាភិបាលថ្មីឯកបក្សរួចមក រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទា បាញ់ ធ្លាប់ព្រមានថា កងកម្លាំងចម្រុះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្រ្កាបរាល់ការប្រមូលផ្តុំ និងការធ្វើបាតុកម្មដោយខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
3 comments:
stop fooling around - ENOUGH IS ENOUGH --
Riasy is weak and a loser.
Please do not just sit in the park and expect Cpp thugs hand your demands! NCRP,you're the will of the people representing 80% of Khmer populations in Nambodia these days,window of opportunity open widely for you to change the course of the history but you fail to lets them loose.....
Protest with rules and controlled environment make Cpp thugs of hanoi laugh at you [NCRP] and playing more games (Cat n' Mouse) to fool your emotion and breaks promises after they get you in their (Cpp hanoi's thugs) games.Its time to understand Hanoi's thugs games by stop trust them and stick to our plan to change. our country to be free from Hanoi influences,to accomplish that we must lets protesters loose to destroy Hun sen regime once and for all...
Learn from Lybia and Tunisia or Egypt. Sitting in the park won't solve any thing but wasted our resources that we don't have, Freedom won't be free without sacrifice,freedom attach with TEARS,SWEATS,BLOODS,LIVES, and agony,pain or suffering,without sacrifice, your voice will be swept away under Hun sen's toilet seats and your demands will not be accomplished,please lets the people looses destroy Hun sen regime,you got people/the world behind you NCRP now...
Kmenhwatt
Post a Comment