ដោយ៖ ថុល ស្រីលក្ខណ៍ និង ដួង សុខា | ថ្ងៃចន្ទ ទី30 ខែកញ្ញា ឆ្នាំ2013 | VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា គាត់ និងក្រុមគ្រួសាររងការប៉ុនប៉ងដុតសម្លាប់ ដោយមានអ្នកយកសាំងចាក់នៅជុំវិញផ្ទះរបស់គាត់បម្រុងដុត កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។
អ្នកស្រី នួន ស្រីណា រស់នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា មានប្រសាសន៍ថា កាលពីម៉ោងជាង១១យប់ ប្តីរបស់គាត់បានភ្ញាក់ពីដំណេកដោយចៃដន្យ ហើយធំក្លិនសាំង ៖ "អ្នកជិតខាងជាប់ គេរាប់អានយើងហ្នឹង គេចេញមកហើយតេហៅម្ចាស់ផ្ទះដែលខ្ញុំជួលហ្នឹង គាត់ចេញមកពីខាងនោះវិញខ្ញុំអត់ហ៊ានបើកទ្វារទេ ខ្លាចគេពួនខាងក្រៅអី ពួនធ្វើឃាត់អីចឹងណា ពេលខ្ញុំតេទៅ ម្ចាស់ផ្ទះអីគេចេញមកគាត់ឃើញសាំងមែន ម្ចាស់គេឃើញថា អូសាំងចាក់ពេញ ខាងអារ៉ងដាមុខៗ ហ្នឹងអាកន្លែងយើងធ្វើយ៉ាបហ្នឹង និងអាជិតកន្លែងហ្នឹង គេដាក់គរឈើរៀបធ្វើផ្ទះធ្វើអីហ្នឹង គេគរហ្នឹងវាជិតកន្លែងខ្ញុំដេក ចាក់ឡើងពេញ ប្រុងចាក់កន្លែងហ្នឹង ចាក់ខាងមុខហ្នឹងទៀត ដើម្បីឲ្យយើងចេញអត់រួច " ។
អ្នកស្រីរំលឹកថា កាលពីម៉ោង៣រសៀល ថ្ងៃទី២៩ ខែកញ្ញា លោកគ្រូបង្រៀនម្នាក់ នៅជិតផ្ទះគាត់ឈ្មោះ ឃី បានមកលេងផ្ទះរបស់គាត់។ គ្រូបង្រៀននោះ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបានព្យាយាមចាប់ដៃគាត់ម្តងជាពីរដង។ ខណៈនោះ ប្តីរបស់គាត់ក៏ផ្ទុះកំហឹង ហើយចាប់ទះកំផ្លៀងគ្រូនោះមួយដៃ ប៉ុន្តែអ្នកទាំងពីរមិនមានឈ្លោះប្រកែកគ្នាទេ។
ទោះយ៉ាងណា អ្នកស្រី នួន ស្រីណា ក៏សង្ស័យដែរថា ការលួចចាក់សាំងប៉ុនប៉ងដុតសម្លាប់អ្នកស្រី និងគ្រួសារ ក៏អាចពាក់ព័ន្ធនឹងសកម្មភាពនយោបាយផងដែរ៖ "ចាប្រហែលគេខឹងខ្ញុំ ជួនកាលគេគុំគួនយើងដែរ ហើយប្ដីខ្ញុំគាត់ដាក់ស្លាកគណបក្សសង្គ្រោះជាតិ " ។
អ្នកស្រីឲ្យដឹងថា អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅមេប៉ុស្តិ៍នគរបាលឃុំពូជ្រៃរួចហើយ។
មេប៉ុស្តិ៍នគរបាលឃុំពូជ្រៃ លោក ត្រាំង ធឿន ដែលស៊ើបអង្កេតករណីនេះមានប្រសាសន៍ថា សំណុំរឿងនេះ មិនទាន់មានភស្តុតាងគ្រប់គ្រាន់ ដូច្នេះលោកត្រូវការពេលស៊ើបអង្កេតបន្ថែមទៀត ទើបអាចកំណត់មុខសញ្ញា កោះហៅជនសង្ស័យមកសួរចំលើយបាន ៖ "ពេលខ្ញុំទៅដល់នេះទៅ គាត់ម្ចាស់ផ្ទះជួលហ្នឹងជួលឲ្យម្ចាស់ផ្ទះដែលរងគ្រោះហ្នឹង គាត់ថា មានគេចាក់សាំងដល់ហើយម្ចាស់ផ្ទះជួលនោះគាត់យកទឹកហ្នឹងចាក់កន្លែងចាក់ត្រង់នេះ ហ្នឹងចង្អុលប្រាប់សមត្ថកិច្ចដល់សមត្ថកិច្ចយើងពិនិត្យមើលវាឃើញដានទឹក ហើយពេលយើងហិតមើលទៅវាអត់មានធុំសាំង" ។
លោកបន្តថា សមត្ថកិច្ចមិនទាន់ជឿទាំងស្រុង លើការអះអាងរបស់ជនរងគ្រោះនៅទ្បើយទេ ដរាបណាសមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យបាន៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
1 comment:
My analysis scenario:
Sam rainsy is blackmailing Hun Sen the former soldier Khmer rouge
*The current stand-off between MM Sam Rainsy and Hun Sen would be: a "HUGE FINANCIAL MATTER".
* And I bet that everything will sort out in the near future, and Mr Sam Rainsy will take up position as the President of the National Assembly of Cambodia to legalise Hun Sen government.
* But sooner or later, Mr Sam Rainsy will be stripped of his parliamentary immunity and will flee in self-imposed exile as he get used to it.
* Finally, he would have a luxurious retirement surrounded by young and beautiful girls. It would be a happy ending for him.
Preah Bat Theurmeuk predictions.
Post a Comment