កិច្ចប្រជុំរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមួយ
តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ដើម្បីពិភាក្សាអំពីអាណត្តិតួនាទី
និងភារកិច្ចរបស់គណៈកម្មការពិសេសនៅថ្ងៃទី៤ ខែសីហា
ត្រូវបានលើកពេលដោយគ្មានថ្ងៃកំណត់។ ការលើកពេលនោះ
ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បដិសេធមិនចូលរួមកិច្ចប្រជុំ
ដោយអះអាងថា
សមាសភាពនៃគណៈកម្មការចំពោះកិច្ចដែលបានស្នើឡើងមានលក្ខណៈចង្អៀត
និងផ្ទុយពីគោលបំណងរបស់គណបក្សសង្គ្រោះជាតិ។
ការបង្កើតគណៈកម្មការចម្រុះដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនៃ លទ្ធផលឆ្នោតត្រូវបរាជ័យ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការដាក់បញ្ចូលសមាសភាពអង្គការសហប្រជាជាតិជាអាជ្ញា កណ្ដាល។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចេញនៅថ្ងៃទី៤ ខែសីហា ឲ្យដឹងថា កិច្ចប្រជុំរវាង គ.ជ.ប ជាមួយតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីអាណត្តិនិងតួនាទី ព្រមទាំងភារកិច្ចរបស់គណៈកម្មការពិសេស មិនអាចប្រព្រឹត្តទៅបាន ដោយសារតែគណបក្សសង្គ្រោះជាតិយល់ឃើញថា សមាសភាពគណៈកម្មការចំពោះកិច្ចដែលស្នើសុំឡើងមានលក្ខណៈតូចចង្អៀត។ តូចចង្អៀតគឺ គ.ជ.ប ចង់ត្រឹមតែឲ្យមានសមាសភាពចូលរួមតែពីខាងភាគី គ.ជ.ប ពីគណបក្សប្រជាជនកម្ពុជា និងពីគណបក្សសង្គ្រោះជាតិ។
រីឯគណបក្សសង្គ្រោះជាតិវិញ ចង់បានគណៈកម្មការចំពោះកិច្ចស្រាវជ្រាវភាពមិនប្រក្រតីនៃការបោះ ឆ្នោត ត្រូវមានលក្ខណៈទូលំទូលាយជាងនេះ គឺមានន័យថា មានសមាសភាពចូលរួមឲ្យបានច្រើន រួមមានសមាសភាពពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដោយមាន គ.ជ.ប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់នៅថ្ងៃទី៤ ខែសីហា ថា ភាពមិនប្រក្រតីនៃការបោះឆ្នោតបង្កឡើងដោយ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ដូច្នេះតាមគំនិតលោក ភាគីបង្កបញ្ហាមិនអាចដោះស្រាយបញ្ហាបានទេ។ គណបក្សសង្គ្រោះជាតិចង់ឲ្យមានការបង្កើតគណៈកម្មការពិសេសមួយ ដើម្បីធានានិងរកឲ្យឃើញនៃភាពមិនប្រក្រតីដោយទាមទារឲ្យមានការ រួមពីអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
លោក យឹម សុវណ្ណ៖ «ឲ្យមនុស្សបង្កើតបញ្ហាដដែលៗមកដោះស្រាយម៉េច ចេញ អ៊ីចឹងចង់ឲ្យមានគណៈកម្មការចម្រុះថ្មី អង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល ហើយ គ.ជ.ប ជាអ្នកសម្របសម្រួលដើម្បីស្រាវជ្រាវរកបញ្ហាទៅដោះស្រាយទាំងអស់គ្នា ទៅ។ គ.ជ.ប មិនធ្វើអ្វីខុស គណបក្សប្រជាជនមិនធ្វើអ្វីខុសទេ គឺមិនចាំបាច់ខ្លាចទេ គួរតែឲ្យអង្គការសហប្រជាជាតិដោះស្រាយទៅ។ យើងមិនព្រមមានន័យថា យើងធ្វើអ្វីខុស»។
អ្នកនាំពាក្យរូបនេះបន្តថា គណបក្សសង្គ្រោះជាតិនឹងបន្តកិច្ចប្រជុំជាមួយ គ.ជ.ប ក្នុងការបង្កើតគណៈកម្មការពិសេសនេះម្ដងទៀត ប្រសិនបើ គ.ជ.ប ពិចារណា និងសម្រេចឲ្យមានសមាសភាពចូលរួមពីអង្គការជាតិ អន្តរជាតិ និងអង្គការសហប្រជាជាតិ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សំដែងការសោកស្ដាយដោយបញ្ជាក់ថា គ.ជ.ប នៅតែមានសុឆន្ទៈបង្កើតគណៈកម្មការនេះ។ ប៉ុន្តែអ្វីដែលគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យមានសមាសភាពពីអង្គការជាតិ អន្តរជាតិចូលរួម និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាលនោះវាហួសពីសមត្ថកិច្ចរបស់ គ.ជ.ប៖ «គ.ជ.បនឹងបន្តធ្វើការងាររបស់ខ្លួនទៀត ហើយ គ.ជ.ប នៅតែមានសុឆន្ទៈបង្កើតគណៈកម្មការនេះ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) កាលពីថ្ងៃទី២ ខែសីហា បានជំរុញឲ្យកម្ពុជា ដោះស្រាយពាក្យបណ្ដឹងរបស់គណបក្សនយោបាយជុំវិញភាពមិនប្រក្រតីនៃការ បោះឆ្នោតដោយត្រឹមត្រូវនិងមានតម្លាភាព។
អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី ធ្លាប់មានប្រសាសន៍ថា ក្នុងដំណាក់កាលនេះ គឺសំខាន់ណាស់សម្រាប់វត្តមានរបស់ស្ថាប័នអន្តរជាតិ ពីព្រោះដើម្បីជៀសវាងការមិនទុកចិត្ត ហើយលោកមិនមានសង្ឃឹមទេ ប្រសិនបើបង្កើតគណៈកម្មការឯករាជ្យមួយដែលឋិតនៅក្រោមយុត្តាធិការ របស់ គ.ជ.ប នោះ៕

No comments:
Post a Comment