ដំណើរការនៃនីតិវិធីផ្ទៀងផ្ទាត់តួលេខសន្លឹកឆ្នោតបាន
ប្រព្រឹត្តទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅថ្ងៃទី៣ ខែសីហា
ការផ្ទៀងផ្ទាត់នៃតួលេខនៃសំឡេងឆ្នោតបានប្រព្រឹត្តទៅដោយមាន
អង្គការសង្គមស៊ីវិល និងបណ្ដាគណបក្សនយោបាយមួយចំនួនបានចូលរួម។
ការសង្កេតតាមដានរបស់សង្គមស៊ីវិលបានបញ្ជាក់ថា
មានការប្រព្រឹត្តទៅជាធម្មតា
ប៉ុន្តែក៏នៅមានតួលេខខ្លះមិនត្រូវគ្នាដែរ។
នៅទីស្តីការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានចាប់ផ្ដើមធ្វើការផ្ទៀងផ្ទាត់តួលេខដែលទទួលបានពីតាមបណ្ដាល ខេត្តក្រុងមួយចំនួន។ អ្នកពិនិត្យតាមដានការផ្ទៀងផ្ទាត់តួលេខនេះមានសមាសភាគពីគណបក្ស នយោបាយ អង្គការសង្គមស៊ីវិលមួយចំនួន បានដើរតួជាអ្នកសង្កេតការណ៍និងផ្ទៀងផ្ទាត់ចំពោះភាពមិនប្រក្រតីនៃ តួលេខមួយចំនួន។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានបញ្ជាក់ថា ចំពោះដំណើរការផ្ទៀងផ្ទាត់តួលេខនៃការបោះឆ្នោតដែលទទួលបានពីតាម បណ្ដាខេត្តក្រុងមួយចំនួនកាលពីថ្ងៃ៣ សីហា គឺបានចំនួន ១៦ ខេត្ត ក្រុង នៅទូទាំងប្រទេស ហើយនៅសល់ប៉ុន្មានខេត្តក្រុងទៀត ដែលមិនទាន់បញ្ជូនតួលេខមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបន្តថា ដំណើរការនេះមានកំហុសមួយចំនួនដែលកើតឡើងដោយក្រុមបច្ចេកទេសបានបូកតួលេខនោះច្រឡំ៖ «ជា ទូទៅដូចពុំមានបញ្ហាអ្វីប្រែប្រួលនោះទេ ពីព្រោះថា ការបូកសរុបនៅតាមថ្នាក់ឃុំ ហើយបញ្ជូនមកថ្នាក់ខេត្តដែលធ្វើតាមលិខិតស្នាម គឺយើងមានឯកសារភ្ជាប់មកជាមួយទាំងអស់ ហើយករណីដែលឃើញភាពលម្អៀងអីនោះ យើងកែ យើងអាចធ្វើការកែនូវភាពលម្អៀងទាំងនោះនៅចំពោះមុខគណបក្ស និង អិន.ជី.អូ (NGO) ទាំងអស់ ពីព្រោះថា អានេះជាការបូកលេខ»។
លោកបានបន្ថែមថា នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលទិន្នន័យពី គ្រប់បណ្ដាខេត្តក្រុងទូទាំងប្រទេសអស់ហើយ ដើម្បីយកមកផ្ទៀងផ្ទាត់ឱ្យបានចប់សព្វគ្រប់ នោះខាង គ.ជ.ប និងបង្កើតគណៈកម្មការចម្រុះមួយដើម្បីដោះស្រាយរាល់បណ្ដឹងទាំងអស់ ទើបធ្វើការប្រកាសលទ្ធផលបឋមជាក្រោយ។
លោក ទេព នីថា៖ «ការងារដែលត្រូវធ្វើព្រមគ្នានេះដែរ គឺការដោះស្រាយបណ្ដឹងដែលសរុបទៅនៅឯថ្នាក់ឃុំ សង្កាត់ ហ្នឹង មានបណ្ដឹង ១២៤ ហើយនៅថ្នាក់ខេត្តហ្នឹងរហូតមកដល់ពេលនេះ មានបណ្ដឹងរហូតដល់ ៤០ និងនៅ គ.ជ.ប ហ្នឹងមានបណ្ដឹង ៩ ដែលទាក់ទងទៅនឹងការបោះឆ្នោត ការរាប់សន្លឹកឆ្នោតក្រៅពីការដោះស្រាយបណ្ដឹងនេះ។ យើងនឹងពិនិត្យបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យលើរបាយការណ៍អំពីភាពមិនប្រក្រតី ដែលដាក់នៅតាមថ្នាក់រាជធានីខេត្ត និង គ.ជ.ប. ហើយយើងនឹងដោះស្រាយបញ្ហាទាំងអស់នេះ រួចហើយយើងធ្វើការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត»។
នាយិកានៃសមាគមស្ត្រីសម្រាប់អភិវឌ្ឍសិទ្ធិមនុស្ស ឧស្សាហកម្ម និងកសិកម្ម អ្នកស្រី ឯម ពិនវីរី ជាអ្នកដែលបានចូលរួមនៅក្នុងការផ្ទៀងផ្ទាត់តួលេខដែលជាលទ្ធផលនៃ ការបោះឆ្នោតកាលពីថ្ងៃ៣ ខែសីហា បានបញ្ជាក់ថា ដំណើរការនៃការផ្ទៀងផ្ទាត់តួលេខនេះ គឺមិនមានអ្វីដែលខុសពីភាពប្រក្រតីនោះទេ៖ «ចាស! ខ្ញុំមកពិនិត្យនៅថ្ងៃនេះឃើញថា មិនមានអីដែលជាភាពមិនប្រក្រតីនោះទេ អាចទទួលយកបាន»។
ចំពោះនាយិកានៃអង្គការលើកស្ទួយជនក្រីក្រ អ្នកស្រី រស់ ចន្តា បានបញ្ជាក់ថា អង្គការអ្នកស្រីបានចូលរួមក្នុងដំណើរការបោះឆ្នោតកាលពីពេលកន្លង ទៅ ហើយអ្នកស្រីក៏ជាអ្នកតំណាងមកចូលរួមក្នុងដំណើរការផ្ទៀងផ្ទាត់តួលេខ បានឱ្យដឹងថា ការផ្ទៀងផ្ទាត់នេះ គឺមិនទាន់ឃើញអ្វីដែលមិនប្រក្រតីនោះទេ ពីព្រោះអ្នកស្រីទើបតែបានផ្ទៀងផ្ទាត់តួលេខនៅខេត្តកំពង់ឆ្នាំង មួយប៉ុណ្ណោះ៖ «ខ្ញុំសង្កេតថ្ងៃនេះ ក្នុងការរាប់សន្លឹងឆ្នោតនេះ គឺខ្ញុំទើបបានមួយខេត្ត គឺខេត្តកំពង់ឆ្នាំង មួយទេ ដូច្នេះទាល់តែថ្ងៃច័ន្ទ ទើបខ្ញុំមកទៀត»។
ចំពោះការផ្ទៀងផ្ទាត់តួលេខនេះ នាយកនៃគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ចំពោះការផ្ទៀងផ្ទាត់តួលេខនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានអ្វីកើតឡើងនោះទេ ក៏ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះ គឺត្រង់ថា មុនពេលតួលេខដែលបញ្ជូនមកនោះអាចមានការប្រែប្រួល។
លោកបន្ថែមទៀតថា អ្វីដែលខាងអង្គការសង្គមស៊ីវិលជួបផលវិបាកនោះ គឺនៅត្រង់ថា ខាង គ.ជ.ប. មិនបានបើកឱ្យទូលំទូលាយដើម្បីឱ្យខាងសង្គមស៊ីវិលអាចស៊ើបអង្កេត ឱ្យបានស៊ីជម្រៅជាងនេះ។ លោកបន្តថា ការផ្ទៀងផ្ទាត់នៅពេលនេះ វាអាចមានភាពមិនប្រក្រតីជាច្រើន៕

No comments:
Post a Comment