ភ្នំពេញ:
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានប្រាប់ទូតជប៉ុនថា
គណបក្សប្រជាជនកម្ពុជា នឹងព្យាយាមរកដំណោះស្រាយនយោបាយ
ជាមួយនឹងគណបក្សប្រឆាំង ដើម្បីរក្សាសន្តិភាពនៅកម្ពុជា។
នៅ ថ្ងៃទី២ ខែសីហានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបលោក KUJI KUMAMARU ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានកោតសរសើរដល់ក្រសួងមហាផ្ទៃ នៅក្នុងការគ្រប់គ្រង សន្តិសុខ និងសណ្តាប់ធ្នាប់បានល្អ នៅអំឡុងពេលកម្ពុជា រៀបចំការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
កន្លងមក ក្រសួងការបរទេសជប៉ុន ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយគាំទ្រ និងវាយតម្លៃខ្ពស់ពីសន្តិសុខ និងថាការងារបោះឆ្នោត កាលពីថ្ងៃអាទិត្យបានប្រព្រឹត្តទៅរលូន។
ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតជប៉ុន ក៏បានជំរាបជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង ផងដែរថា ជប៉ុននឹងតាមដាននិងពិនិត្យ មើលសភាពកាណ៍ និបការប្រែប្រួលនៅក្នុងប្រទេសកម្ពុជានាពេលខាង ក្នុងន័យធ្វើយ៉ាងណាជួយឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសប្រកបដោយស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី។
ក្នុងកិច្ចជំនួបនោះ លោកឧបនាយរដ្ឋមន្ត្រី ស ខេង បានស្វាគមន៍ចំពោះវត្តមានរបស់ឯកអគ្គរាជទូត និងរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ពីសភាពការណ៍នៅក្នុងប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានបញ្ជាក់បន្ថែមលើប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនដល់ឯកអគ្គរាជទូតជប៉ុនថា រាជរដ្ឋាភិបាលកម្ពុជា នឹងស្វែងរកដំណោះស្រាយរវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ប្រកបដោយសន្តិភាព៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=N2U5OTEwMW#sthash.xbyw2zvE.dpuf
No comments:
Post a Comment