ស្របពេលនេះដែរ មេដឹកនាំគណបក្សសង្គ្រោះជាតិ
ក៏បង្ហាញឆន្ទៈបន្តជួបពិភាក្សាគ្នាជាមួយគណបក្សប្រជាជនកម្ពុជា
ដើម្បីរកដំណោះស្រាយដោយសន្តិវិធី មុននឹងឈានដល់ធ្វើមហាបាតុកម្ម។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនអះអាងថា
បើបក្សប្រឆាំងមិនទទួលយកវត្តមានរបស់មន្ត្រី គ.ជ.ប
ឲ្យធ្វើជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយទេ ពួកគេមិនចូលរួមឡើយ។
មហាបាតុកម្មអហិង្សារបស់ម្ចាស់ឆ្នោតទំនងជានឹងអាចកើតមាន ប្រសិនបើភាពមិនប្រក្រតីដែលកើតមានក្នុងពេលបោះឆ្នោតសភាអាណត្តិ ទី៥ ថ្ងៃទី២៨ ខែកក្កដា ផ្នែកពាក់ព័ន្ធមិនបានដោះស្រាយនោះទេ។
នៅតាមវេទិកាជួបជាមួយម្ចាស់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទ ទី១៩ ខែសីហា នាខេត្តកំពត និងខេត្តផ្សេងៗ ប្រជាពលរដ្ឋបានត្រៀមលក្ខណៈចូលរួមធ្វើមហាបាតុកម្មជាស្រេច ដើម្បីទាមទារឲ្យមានដំណោះស្រាយចំពោះលទ្ធផលបោះឆ្នោត។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់សុខចិត្តលះបង់ពេលវេលា ថវិកា និងកម្លាំងកាយចិត្ត ដើម្បីទៅចូលរួមធ្វើមហាបាតុកម្មនៅពេលគណបក្សសង្គ្រោះជាតិ កំណត់ពេលវេលាច្បាស់លាស់។
មិនមែនមានតែប្រជាពលរដ្ឋខេត្តកំពតទេ ដែលបង្ហាញឆន្ទៈចូលរួមធ្វើមហាបាតុកម្មអហិង្សា ម្ចាស់ឆ្នោតនៅរាជធានី ខេត្តផ្សេងៗទៀត មានដូចជានៅខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រៃវែង កំពង់ចាម កណ្តាល និងនៅរាជធានីភ្នំពេញ ជាដើម ក៏បានត្រៀមខ្លួនចូលរួមមហាបាតុកម្មអហិង្សា ដើម្បីតវ៉ាលទ្ធផលឆ្នោតនេះដែរ។
បន្ថែមលើនេះ ម្ចាស់ឆ្នោតបានស្នើដល់មេដឹកនាំបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាទេ បើភាពមិនប្រក្រតីនៃការបោះឆ្នោតសភាអាណត្តិទី៥ មិនទាន់បានដោះស្រាយដោយយុត្តិធម៌នោះ។
ម្ចាស់ឆ្នោតឲ្យដឹងថា ពួកគេមិនញញើត ឬមិនព្រួយបារម្ភចំពោះសកម្មភាពពង្រាយកងកម្លាំងចម្រុះ និងសព្វាវុធរបស់រដ្ឋាភិបាលក្នុងប៉ុន្មានថ្ងៃមកនេះ ដើម្បីត្រៀមទប់ស្កាត់មហាបាតុកម្មនោះទេ។ នៅក្នុងវេទិកាជួបជាមួយម្ចាស់ឆ្នោតនាទីស្នាក់ការកណ្ដាលរបស់គណបក្ស សង្គ្រោះជាតិ ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែសីហា ម្ចាស់ឆ្នោតក៏បានប្រកាសចូលរួមគាំទ្រគម្រោងធ្វើមហាបាតុកម្ម អហិង្សា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និង គ.ជ.ប ផ្ដល់យុត្តិធម៌លើលទ្ធផលឆ្នោតនេះដែរ។
បញ្ហានេះដែរ សម្រាប់មន្ត្រីប៉ូលិសចូលនិវត្តន៍រស់នៅរាជធានីភ្នំពេញ ដែលបានតាមដានព្រឹត្តិការណ៍នយោបាយជាប់ជានិច្ចក្រោយការបោះឆ្នោត បានបញ្ចប់ បានស្នើដល់គណបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភាពីការបោះឆ្នោត សភាអាណត្តទី៥ ត្រូវជួបពិភាក្សាគ្នារកដំណោះស្រាយឲ្យបានឆាប់ និងសហការគ្នាដឹកនាំប្រទេសឲ្យបានរីកចម្រើន។
ត្រង់ចំណុចនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ម្ចាស់ឆ្នោតបានគាំទ្រការធ្វើមហាបាតុកម្មអហិង្សា បើគ្មានដំណោះស្រាយពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត។ លោកបញ្ជាក់ថា តាមវេទិកាសាធារណៈនៅតាមរាជធានី ខេត្តនានា ពិសេសនៅខេត្តកំពត នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែសីហា ម្ចាស់ឆ្នោតបានទាមទារមិនឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សប្រជាជនទេ បើលទ្ធផលបោះឆ្នោតមិនដោះស្រាយឲ្យបានត្រឹមត្រូវជាមុននោះទេ។
លោក កឹម សុខា ឲ្យដឹងថា បក្សសង្គ្រោះជាតិ មិនមានចេតនាឲ្យមានធ្វើមហាបាតុកម្មកើតឡើងទេ។ ប៉ុន្តែលោកថា មហាបាតុកម្មនឹងមិនអាចជៀសផុតទេ បើភាពមិនប្រក្រតី ឬការលួចបន្លំសន្លឹកឆ្នោតដែលបក្សប្រឆាំងស្នើឲ្យបង្កើត គណៈកម្មការចម្រុះឯករាជ្យដើម្បីស៊ើបអង្កេតមិនបានដោះស្រាយនោះ។ មេបក្សប្រឆាំងរូបនេះបានបង្ហាញឆន្ទៈបន្តជួបពិភាក្សាគ្នាជាមួយ គណបក្សប្រជាជន ពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បីបញ្ចប់វិវាទផ្សេងៗ។ លោក កឹម សុខា បញ្ជាក់ថា ជម្រើសធ្វើមហាបាតុកម្មអហិង្សារបស់ម្ចាស់ឆ្នោតប្រឆាំងលទ្ធផលបោះ ឆ្នោត គឺជាជម្រើសចុងក្រោយ។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលមួយចំនួនបានផ្ដល់គំនិតដល់មេដឹកនាំគណបក្ស សង្គ្រោះជាតិ ឲ្យរក្សាជំហររបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ អាចនឹងបាត់បង់សំឡេងគាំទ្រនៅថ្ងៃអនាគត។
លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិច បានរិះគន់ការអនុវត្តការងាររបស់ស្ថាប័ន គ.ជ.ប ថាមិនឯករាជ្យនិងគ្មានតម្លាភាព។ លោកស្នើឲ្យមេដឹកនាំបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន ត្រូវជួបជជែកគ្នាដើម្បីរកដំណោះស្រាយលើលទ្ធផលបោះឆ្នោតឲ្យបាន ត្រឹមត្រូវនិងសន្តិវិធី។
មិនខុសគ្នាទេ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាននិយាយថា ទាំងស្ថាប័ន គ.ជ.ប និងគណបក្សនយោបាយដែលទទួលបានអាសនៈក្នុងរដ្ឋសភា គួរជួបពិភាក្សាដោះស្រាយបញ្ហាឲ្យបានឆាប់ ដើម្បីជៀសវាងទំនាស់រីករាលដាលកាន់តែធំ។
ក្រៅពីនេះ លោក រ៉ុង ឈុន ក៏បានរិះគន់ស្ថាប័ន គ.ជ.ប ដែលមិនបានបង្ហាញឯករាជភាពរបស់ខ្លួន បើពិតជាដំណើរការរាប់សន្លឹកឆ្នោត ឬការអនុវត្តផ្សេងៗ ប្រព្រឹត្តទៅបានត្រឹមត្រូវមែននោះ។ លោកគាំទ្រចំពោះសំណើបង្កើតគណៈកម្មការចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតលើលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
យ៉ាងណាក៏ដោយលោក ជាម យៀប មន្ត្រីជាន់ខ្ពស់និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សំណើបង្កើតគណៈកម្មការស៊ើបអង្កេតលើលទ្ធផលនៃការបោះឆ្នោតរបស់ គណបក្សប្រឆាំងមិនអាចទៅរួចទេ បើគ្មានវត្តមាន គ.ជ.ប ជាអាជ្ញាកណ្ដាល។ លោកបន្តថា កិច្ចប្រជុំរវាងក្រុមការងារនៃគណបក្សទាំងពីរពាក់ព័ន្ធនឹងការបោះ ឆ្នោត នឹងត្រូវធ្វើឡើងបន្តទៀតនៅពេល គ.ជ.ប អញ្ជើញភាគីនីមួយៗឲ្យចូលរួម។
ទោះយ៉ាងណា លោក កឹម សុខា បញ្ជាក់ថា បក្សសង្គ្រោះជាតិ មិនអាចទទួលយក គ.ជ.ប មកធ្វើជាអាជ្ញាកណ្ដាលក្នុងគណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតី នៃលទ្ធផលបោះឆ្នោតជាតិនេះទេ ដោយសារតែការអនុវត្តរបស់ គ.ជ.ប មិនឯករាជ្យ ទើបបក្សសង្គ្រោះជាតិ ស្នើឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យការងារបោះឆ្នោតជាថ្មី។
កាលពីថ្ងៃទី៩ ខែសីហា ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបប្រជុំគ្នានៅមន្ទីររដ្ឋសភា ដើម្បីរួមគ្នាបង្កើតគណៈកម្មការត្រួតពិនិត្យពីភាពមិនប្រក្រតីនៃ ការបោះឆ្នោតជាតិ។ ប៉ុន្តែកិច្ចប្រជុំនេះ មិនមានលទ្ធផលទេ រហូតមកដល់ពេលនេះ។
ត្រង់ចំណុចនេះ អ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យ បានវិភាគថា មហាបាតុកម្មអហិង្សារបស់ម្ចាស់ឆ្នោតអាចនឹងកើតឡើងដោយសារតែបញ្ហា ដែលកើតមានជុំវិញការបោះឆ្នោតសភាអាណត្តិទី៥ គណបក្សទទួលបានអាសនៈក្នុងរដ្ឋសភា មិនជួបជជែកគ្នាបញ្ចប់បញ្ហាទេនោះ៕

1 comment:
Change is good, but make sure it is a positive change, not a negative change...destroying the country.
Post a Comment