- Monday, 19 August 2013
- Phnom Penh Post
- មាស សុខជា
ភ្នំពេញៈ
ដោយសារតែការច្រានចោលរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត
(គ.ជ.ប)
ទៅលើបណ្តឹងទាំងអស់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត
កន្លងទៅ កាលពីចុងសប្តាហ៍
គណបក្សប្រឆាំងកាលពីម្សិលមិញបានបង្ហាញភ័ស្តុតាង
អំពីភាពមិនប្រក្រតីពាក់ព័ន្ធទៅនឹងការបោះឆ្នោតដោយលើកយកមណ្ឌលមួយ
ចំនួនធ្វើជាទឡ្ហីករណ៍បញ្ជាក់ អំពីភាពមិនប្រក្រតីទាំងនោះ
ដែលធ្វើឲ្យគណបក្សនេះបាត់បង់អាសនៈរបស់ខ្លួន។
នៅក្នុងសិក្ខាសាលាមួយពីម្សិលមិញមេដឹកនាំគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី និងលោក កឹម សុខា រួមជាមួយនឹង
តំណាងពីអង្គការឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល
បានរិះគន់ទៅលើដំណើរការផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោត របស់ គ.ជ.ប
ជាពិសេសកង្វះឆន្ទៈរបស់ស្ថាប័ននេះក្នុងការបើកកញ្ចប់សុវត្ថិភាព
ដើម្បីផ្ទៀងផ្ទាត់ទៅនឹងលទ្ធផលដូចដែលប្រកាសដោយគណៈកម្មាធិការ
បោះឆ្នោតឃុំ និងខេត្ត។
គណបក្សសង្គ្រោះជាតិក៏បានបង្ហាញផងដែរ
អំពីការសិក្សាករណីមួយនៅខេត្ត
កណ្តាលដែលតួលេខផ្ទាល់របស់គណបក្សបង្ហាញថា គណបក្សនេះឈ្នះបានចំនួន ៧
អាសនៈ មិនមែន ៦ អាសនៈដូចលទ្ធផលប្រកាសបច្ចុប្បន្ននេះទេ ហើយលោក សម
រង្ស៊ី ប្រដូច គ.ជ.ប ទៅនឹងចោរដែលបានលួចហើយ
តែមិនព្រមបង្ហាញអ្វីនៅក្នុងកញ្ចប់នោះ ដើម្បីពិនិត្យមើលថា
ខ្លួនមិនបានលួច។
លោក សម រង្ស៊ី បានថ្លែងសំដៅទៅលើឯកសារចម្បងៗ ដែលបានកត់ត្រាថា ៖
«នេះបង្ហាញថា [គ.ជ.ប] បានធ្វើអ្វីមួយមិនល្អ
នៅពេលដែលពួកគេមិនព្រមបើកកញ្ចប់សុវត្ថិភាព «ក» នោះ»។
លោក សម រង្ស៊ី បានបន្តគំរាមជាថ្មីម្តងទៀតថា
នឹងធ្វើបាតុកម្មតវ៉ាលើបញ្ហានេះ
ប្រសិនបើបញ្ហាភាពមិនប្រក្រតីមិនត្រូវបានដោះស្រាយ ប៉ុន្តែ
លោកថ្លែងដែរថា លោកនឹងរង់ចាំអង្គុយជជែកជាមួយគណបក្សកាន់អំណាច
ដើម្បីចរចារកដំណោះស្រាយចំពោះភាពមិនប្រក្រតីនេះជាមុនសិន។
អ្នកសម្របសម្រួលរបស់អង្គការខុម ហ្វ្រែល លោកស្រី គង់ រ៉ាវិន
ដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះបានគាំទ្រជំហររបស់លោក សម
រង្ស៊ី ស្តីពីឯកសារចម្បងទាំងនោះ។
លោកស្រី គង់ រ៉ាវិន បានថ្លែងថា ៖ « ដើម្បីតម្លាភាព គ.ជ.ប
គួរតែធ្វើអ្វីដែលខ្លួនត្រូវតែធ្វើ
ដើម្បីឲ្យមានទំនុកចិត្តពីគណបក្សនយោបាយ ហើយ [គួរតែ]
បើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីផ្ទៀងផ្ទាត់មើល»។
លោកស្រី រ៉ាវិន បន្ថែមថា ៖
«ប្រសិនបើយើងពិនិត្យទៅលើសន្លឹកឆ្នោតមិនបានការ គ.ជ.ប
គួរតែបើកកញ្ចប់សុវត្ថិភាព «ក»
ដើម្បីធ្វើការផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោតមិនបានការ»។ ព្រោះថា
«សន្លឹកឆ្នោតមិនបានការអាចជាសន្លឹកឆ្នោតបានការសម្រាប់គណបក្សហើយ
អាចធ្វើឲ្យគណបក្សមួយទៀតបាត់បង់អាសនៈវិញក៏ថាបាន»។
អ្នកស្រាវជ្រាវឯករាជ្យ លោក Shiro Harada សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ Tokyo University
បានថ្លែងថា
ការស្រាវជ្រាវផ្ទាល់របស់លោកបានបញ្ជាក់អំពីការឈ្នះនៅក្នុង ខេត្ត
កណ្តាលមួយអាសនៈទៀត។ លោកថ្លែងថា ការពិនិត្យទៅលើឯកសារដើមឡើងវិញ
គឺមានសារៈសំខាន់ណាស់។
លោកថ្លែងនៅក្នុងអ៊ីមែលថា៖ «តាមរយៈទស្សនវិស័យបច្ចេកទេស
ការធ្វើការប្រៀបធៀប
គឺសំខាន់មិនអាចខ្វះបានសម្រាប់ការផ្ទៀងផ្ទាត់។ ពិតណាស់
កាលពីម្សិលម៉្ងៃនៅ គ.ជ.ប
អ្នកចូលរួមអាចធ្វើការប្រៀបធៀបតួលេខនៅក្នុងទម្រង់ ១១០៤
របស់គណបក្សសង្គ្រោះជាតិ និងទម្រង់ ១១០២ និង ១១០៨ របស់ គ.ជ.ប
សម្រាប់ការិយាល័យមួយចំនួននៅក្នុងខេត្ត កណ្តាលនោះ
កំហុសមួយចំនួនអាចនឹងរកឃើញនៅក្នុងតួលេខរបស់ គ.ជ.ប»។
លោកបន្ថែមថា ៖
«ភាពអាចជឿជាក់បាននៃឯកសារចម្បងគឺជាការសំខាន់បំផុតដែល
ត្រូវយកមកផ្ទៀងផ្ទាត់។ ដើម្បីធានាភាពត្រឹមត្រូវខ្ញុំសូមឲ្យ
គ.ជ.ប បង្ហាញតួលេខពាក់ព័ន្ធនឹងការិយាល័យបោះឆ្នោតទាំងអស់»។
ទោះយ៉ាងណាក្តី
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក សុកុលៈ
ទីប៉ោ បានថ្លែងកាលពីម្សិលមិញថា កញ្ចប់សុវត្ថិភាព «ក»
មិនអាចនឹងបើកបាននោះទេ ប្រសិនបើមិនមានភ័ស្តុតាងរឹងមាំ
ដើម្បីបង្ហាញអំពីភាពមិនប្រក្រតីធ្ងន់ធ្ងរទេនោះ។
លោកថ្លែងបន្តថា ៖
«ប្រសិនបើបណ្តឹងដែលដាក់ដោយគណបក្សនយោបាយមិនមានភ័ស្តុតាងរឹងមាំ
និងច្បាស់លាស់ គ.ជ.ប នឹងមិនសម្រេចបើកកញ្ចប់សុវត្ថិភាព «ក» នោះទេ»។
ទោះយ៉ាងណាក្តីលោក យឹម សុវណ្ណ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអះអាងថា
ភ័ស្តុតាងគឺមានលើសពីភាពគ្រប់គ្រាន់ទៅទៀត
ដើម្បីបង្ហាញអំពីភាពមិនប្រក្រតី
ហើយដែលភ័ស្តុតាងមួយចំនួននោះត្រូវបានដាក់ទៅ គ.ជ.ប ហើយ
ប៉ុន្តែស្ថាប័នបោះឆ្នោតនេះជា «ឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា»។
លោកថ្លែងបន្តថា ៖ «យើងបានផ្តល់ភ័ស្តុតាងមួយចំនួន។
ប្រសិនបើភ័ស្តុតាងរបស់យើងរឹងមាំក៏ដោយ គ.ជ.ប
នៅតែច្រានចោលបណ្តឹងរបស់យើងដោយគ្មានហេតុផល»។
ដោយឥឡូវនេះ គ.ជ.ប បានបង្ហាញជំហរថាវាយឺតពេលណាស់ទៅហើយ
មិនអាចបង្កើតឲ្យមានគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យបាន
ជម្រើសចុងក្រោយរបស់គណបក្សនយោបាយ
គឺត្រូវដាក់បណ្តឹងរបស់ខ្លួនទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក្នុង
រយៈពេល ៧២ ម៉ោង។
ប៉ុន្តែទោះយ៉ាងណា លោក យឹម សុវណ្ណ មិនមានសុទិដ្ឋិនិយមថា
គណបក្សរបស់លោកនឹងទទួលលទ្ធផលល្អ
ពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញលើសពី គ.ជ.ប នោះទេ។
លោក យឹម សុវណ្ណ បានថ្លែងបន្តថា៖ «តាំងពីពេលចាប់ផ្តើម
យើងបានផ្តួចផ្តើមបង្កើតឲ្យគណៈកម្មការ [ស៊ើបអង្កេតឯករាជ្យ] មួយ
ប៉ុន្តែពួកគេបានអូសបន្លាយពេលវេលាពួកគេបានពន្យារពេលម្តងហើយ
ម្តងទៀតដូច្នេះអ្នកឃើញហើយ ពួកគេមិនចង់ដោះស្រាយបញ្ហាទេ។ដូច្នេះ
យើងនឹងជ្រើសរើសជម្រើសចុងក្រោយរបស់យើងហើយឥឡូវនេះការធ្វើ
បាតុកម្មនឹងចៀសមិនរួចទេ»។
លោកបន្តថា៖ «យើងគិតថា
យើងនឹងមិនទទួលបានការកាត់ក្តីយុត្តិធម៌នោះទេ។
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញគឺដូចតែគ្នា។
ស្ថាប័ននេះនឹងតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប»។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងថា
គណបក្សនៅតែបើកចំហចំពោះការចរចា ប៉ុន្តែបានអះអាងថា
ការពិភាក្សាណាមួយលើបញ្ហាភាពមិនប្រក្រតីនឹងត្រូវតែមានការចូល
រួមពី គ.ជ.ប។
លោកបានបន្ថែមថា ការចរចាលើការបង្កើតរដ្ឋាភិបាលថ្មីនឹងមិនតម្រូវឲ្យមានការចូលរួមពីគ.ជ.ប ទេ៕ PS
រាយការណ៍បន្ថែមៈ Abby Seiff, Stuart White និង ជាង សុខា
No comments:
Post a Comment