ដោយ៖ លោក ស៊ុន ណារិន | ថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2013 | VOD
អង្គការសមាគមមិនមែនរដ្ឋាភិបាលជាង
១០ សម្តែងការខក ចិត្តជាខ្លាំង
និងសូមថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរដែនដីនៅក្នុងរាជធានី
ភ្នំពេញ និង នៅតាមបណ្តាខេត្ត មួយចំនួន
ដែលបង្ខំម្ចាស់ឆ្នោតអោយផ្តិតមេដៃលើញត្តិគាំទ្រលទ្ធផលបោះឆ្នោត
បណ្តោះអាសន្ន ដែលនៅមានវិវាទនៅឡើយ។
អង្គការទាំងនោះ
មានដូចជាគណៈកម្មាធិការនាយកខុមហ្វ្រែល អង្គការខុមហ្វ្រែល
អង្គការនិកហ្វិក អង្គការតម្លាភាពកម្ពុជា
វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល អង្គការលីកាដូ
និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការ
ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១៣ឲ្យដឹងថាមានការរាយការណ៍ពីសំណាក់ម្ចាស់ឆ្នោតថា
បច្ចុប្បន្នមានការគំរាមកំហែង នៅក្នុងតំបន់មួយចំនួនដូចជា
សង្កាត់អូរឬស្សី សង្កាត់ស្រះចក សង្កាត់ពងទឹក សង្កាត់បឹងប៉ាយ៉ាប
សង្កាត់ទួលស្វាយព្រៃ១ សង្កាត់បឹងកេង កង២ និងសង្កាត់ចាក់អង្រែលើ
និងនៅតាមខេត្តមួយចំនួន។
អង្គការទាំងនោះ ចាត់ទុកទង្វើនេះ
គឺជាការបំភិតបំភ័យធ្ងន់ធ្ងរថ្មីមួយទៀត
ក្រោយថ្ងៃបោះឆ្នោតជាការរំលោភច្បាប់ និងជាការរំលោភ យ៉ាងធ្ងន់ធ្ងរ
ទៅលើសេរីភាពបញ្ចេញមតិរបស់ម្ចាស់ឆ្នោតនៅកម្ពុជា។
សេចក្តីថ្លែងការណ៍បន្តថា ទង្វើនេះបានគំរាម
កំហែងដល់សិទ្ធិរក្សាការសម្ងាត់របស់ម្ចាស់ឆ្នោត
និងបង្កើននូវភាពតានតឹង និងការភ័យខ្លាចដែលកំពុងកើតមាន
និងវាកាន់តែធ្វើអោយខូចដល់សុច្ចរិតភាព នៃកិច្ចដំណើរការបោះឆ្នោត។
បន្ទប់ស្ថានការណ៍នៃអង្គការសមាគម
មិនមែនរដ្ឋាភិបាល សូមអំពាវនាវឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ចាត់វិធាន
ការណ៍
ដើម្បីបញ្ឈប់ទង្វើទាំងអស់នេះនិងភាពមិនប្រក្រតីផ្សេងទៀតដែល
ប្រព្រឹត្តដោយអាជ្ញាធរមូលដ្ឋាន។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន
ពលរដ្ឋនៅសង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ប្រាប់VODថា
មេភូមិរបស់ខ្លួន ដែលដើរបង្ខំឲ្យផ្តិតមេដៃទាំងយប់
ហាមចូលរួមបាតុកម្ម ហើយត្រូវទទួលស្គាល់លទ្ធផលបោះឆ្នោតថាត្រឹមត្រូវ
និងយុត្តិធម៌។
មិនទាន់មានការឆ្លើយតបជាផ្លូវការ
យ៉ាងណា ពីរដ្ឋាភិបាលទេ តែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម
យៀប ប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហានេះ
មិនពាក់ព័ន្ធនឹងថ្នាក់លើទេ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
ក្រែងមានការបោះឆ្នោតហើយឬ ? ម៉េចចាំបាច់
មានធ្វើការផ្ដិតមេដៃស្អីទៀត? ចំជាមហាថោកទាប
របស់ពួកកុម្មុយនិស្ត ឯណាសេរីភាពរបស់ប្រជាពល
រដ្ឋខ្មែរ?
Post a Comment