ដោយ រ៉ាន់ សំណាង RFA
2013-07-14
2013-07-14
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក
ជា មុនី បានជួបប្រជុំជាមួយមេដឹកនាំសហជីពដែលមកពីបណ្ដារោងចក្រ
និងសហគ្រាសចំនួន៣៧
នៅទីស្នាក់ការសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤
ខែកក្កដា នេះ ដើម្បីពិភាក្សា
និងសម្រេចបោះឆ្នោតគាំទ្រគណបក្សណាមួយដែលមានគោលនយោបាយច្បាស់លាស់
ទាក់ទងនឹងការដំឡើងប្រាក់ខែជូនកម្មករកម្មការិនី។
មេដឹកនាំសហជីពដែលចូលរួមក្នុងកិច្ចប្រជុំនេះ មាន ៧៩រូប ដែលមកពីខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម រួមនឹងរាជធានីភ្នំពេញ។
គោលបំណងនៃកិច្ចប្រជុំនេះ ផ្ដោតលើបីចំណុចសំខាន់ៗ មាន ការបូកសរុបថវិកាឆមាសទី១ នៃដើមឆ្នាំ២០១៣ ការអំពាវនាវអោយកម្មករចូលរួមការបោះឆ្នោតដែលស្របទៅតាមការជូន ដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយនិងគោលជំហររបស់ប្រធានសហជីព និងកម្មករកម្មការិនីដែលត្រូវសម្រេចថា គួរបោះឆ្នោតគាំទ្រគណបក្សនយោបាយណាមួយ។
បន្ទាប់ពីការស្ទង់មតិតាមរយៈបោះឆ្នោតដែលផ្ដោតសំខាន់លើគោល នយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លទ្ធផលបង្ហាញថា អ្នកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ មាន ៧៦សំឡេង ចំណែកគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣សំឡេង។
ទាក់ទងនឹងលទ្ធផលនេះ ត្រូវបាន លោក ជា មុនី ប្រធានសហជីពសេរីកម្មករលើកឡើងថា ហេតុផលដែលក្រុមមេដឹកនាំសហជីពកម្មករបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះ ជាតិ ពីព្រោះពួកគាត់មើលឃើញថា គណបក្សសង្គ្រោះជាតិ មានគោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងប្រាំពីរចំណុច ដែលអាចផ្ដល់ប្រាក់បៀវត្សសមរម្យជូនកម្មករកម្មការិនី។
លោក ជា មុនី បានអោយដឹងថា កម្មករកម្មការិនីដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងមានប្រមាណជាង ៦០ម៉ឺននាក់។ ដោយឡែក សមាជិករបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មានចំនួនជាង ១០ម៉ឺននាក់៖ «គឺគេសម្រេចហើយថានឹងបោះឆ្នោតអោយគណបក្សសង្គ្រោះ ជាតិ ពីព្រោះកម្មករចង់បានប្រាក់បៀវត្សមួយសមរម្យ ហើយនិងលក្ខខណ្ឌការងារល្អ ហើយទី២ គាត់បានដឹងថា គណបក្សសង្គ្រោះជាតិ កើតចេញពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហើយគណបក្ស សម រង្ស៊ី ហ្នឹងឯង គឺលោក សម រង្ស៊ី គាត់បានជួយកម្មករកម្មការិនីតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ដូច្នេះអាហ្នឹងគឺជាគ្រឹះដែលធ្វើអោយកម្មករកម្មការិនីមានផ្នត់ គំនិត ហើយស្រឡាញ់គណបក្សសង្គ្រោះជាតិ ហ្នឹង មកដល់បច្ចុប្បន្នហ្នឹង»។
ស្របពេលគ្នានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានដឹកនាំកម្មករកាត់ដេរ និងបុគ្គលិកជាង ១ម៉ឺននាក់ មកពីសហព័ន្ធចំនួន៦៤ បានប្រមូលផ្ដុំជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមឃោសនារកសំឡេងឆ្នោតអោយគណបក្សប្រជាជនកម្ពុជា៕

No comments:
Post a Comment