A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 14 July 2013

Hun Sen: "I hope Your Excellency (Sam Rainsy) will return to your political life in Cambodia in the not too distant future" ហ៊ុន សែន៖ "​ខ្ញុំ​សង្ឃឹមថា ឯកឧត្តម (សម រង្ស៊ី) នឹង​វិលត្រឡប់​មក​ចូលរួម​ជីវភាព​នយោបាយ នៅ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​"​

សម្តេច ហ៊ុន សែន និង​ភរិយា សាទរ​លោក​សម​រង្ស៊ី ដែល​ទទួលបាន​ព្រះរាជ​ប្រទាន​លើកលែងទោស​

Did Hun Sen give a green light for Sam Rainsy to stand as an election candidate in contrast with the statement of Tep Nytha, the Secretary General of the National Election Committee, who said that Sam Rainsy is ineligible to run as a candidate in the election, despite a royal pardon? Hun Sen's clear signal came in the form of a reply to Rainsy's condolence letter expressing his sadness of the passing of Hun Sen's father, in which Hun Sen said: "I hope Your Excellency (Sam Rainsy) will return to your political life in Cambodia in the not too distant future".

(ថ្ងៃទី 13 កក្កដា 2013,) | ដោយ: លី សិលា CEN

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ទោះបីជា​ស្តិតក្នុង​ពេល​កាន់​មរណទុក្ខដ៏​ក្រៀមក្រម ដោយសារតែ​ឪពុក​របស់​សម្តេច បាន​ទទួលមរណភាព ប៉ុន្តែ​សម្តេច និង​ភរិយា ក៏​បាន​អបអរសាទរ​ជូន​ចំពោះ​លោក​សម​រង្ស៊ី ដែល​ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជ​ប្រទាន​ការលើកលែងទោស​ជូន​រូបលោក​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​សង្ឃឹម​ថា លោក​សម​រង្ស៊ី នឹង​វិលត្រឡប់​មក​ចូលរួម​ជីវភាព​នយោបាយ នៅ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​អំណរ​សាទរ​របស់​សម្តេច​ ហ៊ុន​សែន ជូន​លោក​សម​រង្ស៊ី យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង តាមរយៈ​លិខិត​ឆ្លងឆ្លើយ ចុះ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៣​។​


​លោក ​សម​រង្ស៊ី បាន​សរសេរ​លិខិត​មួយច្បាប់​ជូន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ចូលរួម​មរណទុក្ខ ចំពោះ​មរណភាព​របស់​លោកតា អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគ​ធិបតី ហ៊ុន នាង​។​

​ក្នុង​លិខិត លោក​សម​រង្ស៊ី បាន​លើកឡើង​ថា "​ខ្ញុំ និង​ភរិយា​ខ្ញុំ មាន​សេចក្តី​ក្រៀមក្រំ និង​សោកស្តាយ​ជាទីបំផុត ដោយ​បាន​ទទួល​ដំណឹង​ដ៏​សែន​រន្ធត់​ពី​មរណភាព​របស់​អ្នកឧកញ៉ា​មហា​ភក្តី​ សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង ត្រូវជា​បិតា​របស់​សម្តេច បាន​ទទួល​អនិច្ចកម្ម កាលពី​វេលា​ម៉ោង ៤ និង ១០ នាទី ទៀប​ភ្លឺ ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ឆ្នាំ​២០១៣ ក្នុង​ជន្មាយុ ៩០ ឆ្នាំ ដោយ​ជរាពាធ​។ មរណភាព​នេះ គឺជា​ការបាត់បង់​បិតា ជីតា ជីតា​ទូត ដ៏​ល្អ ជាទី​ស្រលាញ់ និង​ជាទី​គោរព​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​សម្តេច សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ព្រមទាំង​ចៅប្រុស​ចៅស្រី​ទាំង​អស់​"​។​

​លោក​សម​រង្ស៊ី បាន​បន្តថា "​ក្នុងនាម​ខ្លួន​ខ្ញុំ និង​ភរិយា​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការសោកស្តាយ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​សម្តេច សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិសភោ​គា​ ធិបតី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​"​។​

​សម្តេច ហ៊ុន សែន បាន​ឆ្លើយតប តាមរយៈ​លិខិត​មួយច្បាប់ ជូន​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​ ក្រៅពី​ថ្លែងអំណរគុណ​តប​ចំពោះ​លោក​សម​រង្ស៊ី និង​ភរិយា ព្រមទាំង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ សម្តេច ហ៊ុន សែន បាន​លើកឡើង​ថា "​តប​ចំពោះ​សមានចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​សមាជិក សមាជិកា គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ដែល​បាន​រួម​រំលែក​មរណទុក្ខ ប្រកប​ដោយ​ភាតរភាព ក្នុង​មនោសញ្ចេតនា​ជ្រាលជ្រៅ​យ៉ាង​ក្រៃ​លែង​នាឱកាស​នេះ ខ្ញុំ​និង​ភរិយា ក៏​សូម​ថ្លែង​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​បំផុត ជូន​ដំ​ពោះ​ឯកឧត្តម ដែល​ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វព្រះរាជហឫទ័យ ឡាយព្រះហស្ថលេខា ប្រោស​ព្រះរាជទាន លើកលែង​ទោស​ជូន​ឯកឧត្តម ប្រកប​ដោយ​ព្រះ​មេត្តា​ករុណា​នុ​គ្រោះ ក្នុង​ថ្ងៃ​នេះ​តែម្តង​"​។​

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​ខ្ញុំ​សង្ឃឹមថា ឯកឧត្តម នឹង​វិលត្រឡប់​មក​ចូលរួម​ជីវភាព​នយោបាយ នៅ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​"​។​

​សូម​រម្លឹកថា លិខិត​ឆ្លងឆ្លើយ​របស់​សម្តេច ហ៊ុន សែន និង​លោក សមរង្ស៊ី ខាងលើ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ឡាយព្រះហស្ថលេខា លើ​ព្រះរាជក្រឹត្យ​លើកលែងទោស​ដល់​លោក​សម​រង្ស៊ី តាម​សំណើរ​ទូល​សូម​របស់​សម្តេច​ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៣​។​

​សំណើរ​របស់​សម្តេច ហ៊ុន សែន ទូល​សូម​ព្រះករុណា ព្រះរាជទាន​ទោស​ដល់​លោក​សម​រង្ស៊ី ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​ដើម្បី​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃ​ទី​២៨​កក្កដា ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌​។​

​លោក​សម​រង្ស៊ី បាន​ចាកចេញ​ពី​កម្ពុជា កាលពី​ចុងឆ្នាំ​២០០៩ ដើម្បី​គេច​ចេញពី​ការផ្តន្ទាទោស​កំបាំងមុខ របស់​តុលាការ ដាក់​ពន្ធនាគា​រលើ​រូប​លោក​សរុប​ជាង ១០ ឆ្នាំ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=MTBlYWI5NT#sthash.wLOZ9E7t.dpuf

No comments: