មន្ត្រីគណបក្សសង្គ្រោះជាតិ
ព្រមានថានឹងប្រើប្រាស់វិធានការតបតចំពោះការរំខានសកម្មភាពតាម
មូលដ្ឋាន និងការវាយប្រហារផ្ទួនៗទៅលើថ្នាក់ដឹកនាំគណបក្សនេះ
ដែលអាចជាចលនាមហាជន សកម្មភាពការទូត និងការកៀងគរចលនាអន្តរជាតិ
រួមនឹងការពិចារណាថាត្រូវបន្ត
ឬដកខ្លួនពីការបោះឆ្នោតអាណត្តិទី៥។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នបានរំខានជាញឹកញាប់ដល់ សកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ការទម្លាក់ស្លាក និងការវាយប្រហារក្រោមរូបភាពជាច្រើនទៀតទៅលើមេដឹកនាំគណបក្សនេះ។ លោក យឹម សុវណ្ណ បន្តថា ប្រសិនបើសកម្មភាពបែបនេះនៅតែបន្តនោះ ការឃោសនាបោះឆ្នោតដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ គណបក្សនឹងមានវិធានការតបត។
យ៉ាងណា លោក យឹម សុវណ្ណ ពុំបានបញ្ជាក់ទេថា តើការវាយប្រហារផ្ទួនៗទៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលនេះមានសកម្មភាពអ្វីខ្លះឡើយ។
តាមរយៈសារព័ត៌មានជាតិ និងអន្តរជាតិ នៅក្នុងពេលថ្មីៗនេះបានផ្សព្វផ្សាយថា លោក កឹម សុខា ដែលជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវរារាំងនៅពេលចុះធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន ការតវ៉ាប្រឆាំងពីសំណាក់អ្នករស់រានមានជីវិតពីរបបកម្ពុជា ប្រជាធិបតេយ្យ និងការបែកធ្លាយសំណុំរឿងស្ត្រី ដែលអះអាងថាជាប្រពន្ធចុងលោក កឹម សុខា ជាដើម។ ការវាយប្រហារទាំងនោះបានឈានដល់ការប្ដឹងផ្ដល់ប្រធានស្ដីទីគណបក្ស នេះទៅតុលាការ។
រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ ចាត់ទុករាល់សកម្មភាពរំខានទាំងនោះថាជាការទទួលខុសត្រូវរបស់ គណបក្សកាន់អំណាច ដែលត្រូវធានាអោយមានការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌។
ការចោទប្រកាន់នេះ ក៏ត្រូវគណបក្សប្រជាជនកម្ពុជា បដិសេធចោល។ លើសពីនេះ មន្ត្រីសមត្ថកិច្ចតាមមូលដ្ឋាន បានណែនាំមន្ត្រីគណបក្សសង្គ្រោះជាតិ អោយជូនដំណឹងដល់អាជ្ញាធរនៅពេលមានវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីពួកគេមានវិធានការរក្សាសុវត្ថិភាព។
ចំណែកការបែកធ្លាយរឿងស្ត្រីដែលអះអាងថាជាប្រពន្ធចុងលោក កឹម សុខា ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ច្រានចោលនូវការលើកឡើងដែលថាជាការរៀបចំរបស់គណបក្សប្រជាជន។
បើទោះជាពុំទាន់សម្រេចថា នឹងយកវិធានការណាមួយនៅឡើយចំពោះសកម្មភាពរំខាននេះ មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា នៅតែបន្តសកម្មភាពនៅតាមមូលដ្ឋាន ហើយគ្រោងថានឹងទម្លាយអោយដឹងពីវិធានការរបស់ខ្លួននៅក្នុង សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយ គឺបន្ទាប់ពីប្រធានស្ដីទីគណបក្សនេះត្រឡប់ពីប្រទេសជប៉ុន វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
Hun Phuc learned Yuon's tricks, and now is applying them on the election contest and the Khmer people.
If the election cannot be free and fair, then its results are worthless, therefore should be null and void.
Khmer Girl
Post a Comment