June 15, 2013
http://allthingsd.com
It’s always cool when something new helps unearth something
incredibly old and previously unknown. That’s exactly what a few
Australian researchers have done in the jungles of Cambodia.
Damien Evans (pictured), an archaeologist with the University of
Sydney, is a bit of an Indiana Jones with a GPS receiver and a
laser-carrying helicopter. He and his team led correspondents with Australia’s The Age on an expedition to explore a forgotten city complex called Mahendraparvata not far from the popular tourist attraction Angkor Wat. Angkor Wat dates to about the year 1125 and is to this day considered the world’s largest religious monument.
They found it using a technology called lidar, which isn’t, strictly
speaking, new: It has been around since the 1960s. But its application
to the field of archeology has been yielding some impressive results
recently, especially when it comes to finding lost cities in jungles.
Last year it was used to locate another lost city in the jungles of Honduras.
Lidar scans taken from a helicopter that had flown over the site were
combined with GPS coordinates, giving archeologists the precise
location of where the ruins are, essentially hiding under the growth of
jungle.
The Age also sent a cameraman who shot the 10-minute video below.
(Image is a screen grab from an early portion of the video.)
មន្ត្រីអាជ្ញាធរអប្សរាទទួលបន្ទុកការពារប្រាសាទបូរាណ
និងក្រុមអ្នកធ្វើកំណាយបូរាណវិទ្យាបានអះអាងស្របគ្នាថា
គេទើបតែរកឃើញទីតាំងអតីតព្រះបរមរាជវាំងសម័យបូរាណនៃរាជធានី
មហិន្ទ្របព៌ត ដែលមានអាយុកាលជាង ១២០០ឆ្នាំហើយ។
ទីតាំងអតីតរាជវាំងបូរាណនោះ នៅកប់ក្រោមដី
ដោយមានព្រៃក្រាស់ដុះគ្របនៅលើខ្នងភ្នំគូលែន។
អគ្គនាយកអាជ្ញាធរអប្សរា គឺលោក ប៊ុន ណារិទ្ធិ។ លោកបានមានប្រសាសន៍នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ថា កាលពី ៤-៥ខែមុន ក្រុមអ្នកបូរាណវិទ្យាមកពីស្ថាប័នប្រមាណ ៧-៨ ដែលធ្លាប់ស្រាវជ្រាវនៅតំបន់អង្គរ បានសហការគ្នាចូលវិភាគទានជាមួយអាជ្ញាធរអប្សរា ហើយបានជួលក្រុមហ៊ុនបរទេសមួយដែលមានជំនាញខាងថតពីលើអាកាស ឱ្យធ្វើការថតយកទិន្នន័យនៅក្រោមដីទៅលើតំបន់ប្រាសាទបូរាណចំនួន ៣កន្លែង គឺនៅតំបន់អង្គរមួយកន្លែង នៅប្រាសាទកោះកែ មួយកន្លែង និងនៅលើខ្នងភ្នំគូលែន មួយកន្លែង។ ការថតនោះ គឺនៅតំបន់ខ្នងភ្នំគូលែន បានរកឃើញទីតាំងមួយកន្លែង ដែលគេសង្ស័យថា ជាអតីតព្រះបរមរាជវាំងនៃរាជធានីមហិន្ទ្របព៌ត។
លោក ប៊ុន ណារិទ្ធិ៖ «គេបញ្ជូនទិន្នន័យហ្នឹងមកខាងអាជ្ញាធរ អប្សរាហើយ ដូច្នេះវាត្រូវការបកស្រាយតទៅទៀត។ ទិន្នន័យហ្នឹង គេថតរូបពីលើអាកាសមក។ អាហ្នឹងការយល់ឃើញរបស់គេថា ច្បាស់ហើយ ប៉ុន្តែយើងត្រូវការតាមដានតទៅទៀតពីអ្វីៗ ការបកស្រាយវាមិនមែនយើងទាន់ជឿថា ១០០% ទេ»។
មន្ត្រីអាជ្ញាធរអប្សរាបានឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតក្រុមការងារមួយដើម្បីទៅ ធ្វើការនៅទីនោះ ដើម្បីការពារព្រៃឈើ និងប្រាសាទបូរាណមួយចំនួនដែលគេរុករកឃើញជាបន្តបន្ទាប់។
អ្នកស្រាវជ្រាវបូរាណវិទ្យាមួយក្រុមរបស់អង្គការឈ្មោះ មូលនិធិអភិវឌ្ឍន៍បូរាណវិទ្យា ហៅកាត់ជាភាសាអង់គ្លេសថា អេឌីអេហ្វ (ADF) បានឱ្យដឹងថា គេមានអំណះអំណាងមួយចំនួន ដើម្បីបញ្ជាក់ថា ទីតាំងក្រោមដីដែលគេបានរកឃើញនោះ ពិតជាអតីតព្រះបរមរាជវាំងនៃសម័យបុព្វកាល។
អ្នកគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍បូរាណវិទ្យា លោក សឿ ពេជ្រ បានមានប្រសាសន៍ថា អង្គការរបស់លោកតែងធ្វើកំណាយជាច្រើនកន្លែងនៅលើខ្នងភ្នំគូលែន នោះ ចាប់តាំងពីអំឡុងឆ្នាំ២០០៨ មក ហើយកាលពីឆ្នាំ២០១០ គឺក្រុមរបស់លោកបានចូលទៅដល់កន្លែងទីតាំងអតីតព្រះបរមរាជវាំងនោះ ក៏មានការសង្ស័យ ក៏ប៉ុន្តែទោះយ៉ាងណាក្រុមរបស់លោកពុំមានអំណះអំណាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ទីនោះពិតជាអតីតព្រះបរមរាជវាំងទេ។ ទើបតែកាលពីអំឡុងខែមេសា ឆ្នាំ២០១២ គឺក្រុមរបស់លោកបានយកម៉ាស៊ីនថត សេស ទៅថតទិន្នន័យក្រោមដី ហើយអាចបញ្ជាក់ថា ទីនោះគឺពិតជាអតីតរាជធានីមែន។
លោក សឿ ពេជ្រ៖ «យើងរកឃើញផ្លូវហៃវេយ៍ (High Way) ២ ដែលខ្វែងគ្នា ហើយចំកណ្ដាលមុខរាជធានី ហើយមួយទៀត អំណះអំណាងពីខាងបូរាណវិទូ រកឃើញកំណាយទាំងអស់ គឺជាវត្ថុប្រើប្រាស់នៅក្នុងព្រះបរមរាជវាំង។ យើងរកឃើញដែរ កម្រាលប្រហែលជា ១ម៉ែត្រ កប់ទៅក្រោមដី គឺក្រាលដោយឥដ្ឋទាំងអស់។ ពួកខ្ញុំមានឯកសារ មានទាំងរូបថតពេលដែលយើងកំណាយហើយ»។
ទោះយ៉ាងណាក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា នៅទីតាំងអតីតព្រះបរមរាជវាំងបូរាណនោះ បច្ចុប្បន្នគឺជាតំបន់ព្រៃក្រាស និងមានគ្រាប់មីនខ្លះៗផង។
អគ្គនាយករងអាជ្ញាធរអប្សរា លោក សឺន គង់ បានមានប្រសាសន៍ថា អតីតរាជធានីមហិន្ទ្របព៌ត នៅលើខ្នងភ្នំគូលែននោះ បានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ ព្រះនាម ជ័យវរ្ម័នទី២ នៅក្នុងអំឡុងឆ្នាំ៨០២ នៃគ្រិស្តសករាជ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment