- Monday, 17 June 2013
- លាង ផាន់ណារ៉ា PPP
ភ្នំពេញៈ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
បានដាក់លិខិតមួយជូនលោកនាយករដ្ឋមន្ត្រីហ៊ុន
សែននៅព្រឹកថ្ងៃចន្ទនេះ ស្នើសុំឲ្យពិចារណា ចំពោះពាក្យថា
កម្ពុជាមិនអាចយកទឹកដី
និងកោះរបស់ខ្មែរពីការបាត់បង់ពីប្រទេសជិតខាងបានមកវិញ។
កាលពីឆ្នាំមុន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើបទបង្ហាញនៅមុខអង្គសភាជាតិ
ស្តីពីបញ្ហាព្រំដែន និងបានពន្យល់ថា កម្ពុជាមិនអាចយកទឹកដី
និងកោះរបស់ខែ្មរ ដែលបានបាត់បង់ពីប្រទេសថៃ
និងវៀតណាមមកវិញបាននោះទេ ពីព្រោះការបាត់បង់ទឹកដី
និងកោះតាំងពីយូរណាស់មកហើយ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក៏បានប្រកាសជាសាធារណៈនៅមុខមហាជន ដោយបញ្ជាឲ្យគ្រប់វិទ្យុ
និងទូរទស្សន៍
ចាក់ផ្សាយឡើងវិញនូវបទអន្តរាគមន៍របស់លោកនៅក្នុងរដ្ឋសភា
ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ដើម្បីពន្យល់អ្នកបោះឆ្នោត
និងសហគមន៍អន្តរជាតិ។
ការប្រកាសបញ្ជារបែបនេះ
គឺដើម្បីធ្វើការវាយប្រហារទៅលើគណបក្សប្រឆាំងថា
ខ្លួននឹងប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ
និងប្រទេសហត្ថលេខីសន្ធិសញ្ញក្រុងប៉ារីសដើម្បីទាមទារយក
ទឹកដីព្រៃនគរ កម្ពុជាក្រោម និងកោះត្រល់ពីប្រទេសវៀតណាមមកវិញ
ក្រោយពីគណបក្សប្រឆាំងឈ្នះការបោះឆ្នោតនាពេលខាងមុខ។ លោកថា
នឹងមានសង្គ្រាម បើគណបក្សប្រឆាំងឈ្នះឆ្នោតមែន។
ក្នុងលិខិតផ្ញើជូនស្ថាប័នរាជរដ្ឋាភិបាល អង្គទូតនានា
និងអង្គការសង្គមស៊ីវិល ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ថា
កម្ពុជានៅតែមានសិទ្ធិពេញលេញ ក្នុងការទាមទារទឹកដី
និងកោះពីការឈ្លានពានពីប្រទេសជិតខាង យកមកវិញបានគ្រប់ពេល
ទោះបីជាការបាត់បង់នោះយូរណាស់ហើយក៏ដោយ
ក៏មិនផុតអាជ្ញាយុកាលនោះទេ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានលើកឡើងថា ជាក់ស្តែង ចំពោះកោះត្រល់
នៅក្នុងឯកសារសៀវភៅមេរៀន ភូមិវិទ្យាថ្នាក់ទី៧
សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា គ្រឹះស្ថានបោះពុម្ពលើកទី៣ ចំនួន
៥០.០០០ច្បាប់ នៅក្នុងមេរៀនទី២ អំពីសណ្ឋានដី
និងភោគទ្រព្យរ៉ែក្នុងទំព័រ ១៤និង១៥
នៃសៀវភៅនេះនិយាយអំពីក្រុមកោះ នៅវាក្យខ័ណ្ឌ៣ នៃទំព័រ១៥
ក៏មានកោះត្រល់នៅក្នុងក្រុមកោះនោះដែរ
ដែលជាមេរៀនដ៏សំខាន់សម្រាប់កូនខ្មែររៀន និងចងចាំច្បាស់ថា
កោះត្រល់គឺជារបស់ខ្មែរយើង។
លិខិតបានបន្តថា សូមឲ្យលោកនាយករដ្ឋមន្ត្រីលើកបញ្ហាទឹកដី
និងកោះរបស់ខ្មែរដែលបានបាត់បង់ពីការឈ្លានពានពីប្រទេសជិតខាង
ដាក់ជូនប្រទេសម្ចាស់ហត្ថលេខី
នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជាកាលពីថ្ងៃទី២៣
តុលា ឆ្នាំ១៩៩១ ជួយអន្តរាគមន៍ពីបញ្ហានេះ។
លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
បានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទនេះ ស្តីពីការបោះបង់ទឹកដី
និងសិទ្ធិទាមទារមកវិញ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
5 comments:
I am holding this khmer history and I bet Ah Chkout Sen knows nothing about khmer history.
The book was written by Hun Sen's education officials, so there is no denial about this. It said Koh Tral belong to Cambodia, so why Hun Sen said now that it belong to Vietnam? So it means that Koh Tral was only ceded to Vietnam after the 1985 treaty, signed by Hun Sen, because the book was written just before the 1985 treaty and it said Koh Tral belong to Cambodia.
Thatwise youn Hanoi wants Hun sen to stay in power until his 90's,he was so dumb as a cow on the field,Hanoi used Hun sen to gains land and wealth,Hun sen and destroyed Khmer's natural resources.
Hanoi used Hun sen to blamed Khmer rouge for the killingfield that they created in Toul Sleng S-21 prison because Hanoi knew that Hun sen was too dumb to know yuon's tricks,most of all Yuon knew that Hun sen was intoxicated with power and wealth don't even know his own history.
Hun sen other hand trying to blames Sdach Sihanouk for the lost of land (Tral island) but the fact was he signed treaty with Yuon that allowed Yuon to altered the Khmer's history because Hanoi knew that Hun sen was too dumb to recognize the truth,Hun sen learned at Pagoda ( wat) they don't teach history at wat lork=pagoda.In wat lork they only teach Buddha's songs and Khmer's literature,no math no history.Thanks Rung chun.
Prahok
this guy keep blaming on governments to get high rated & want to be a hero ,,, to get more pays from EU-USA
Rong Chhun is a hero. He was jailed for the same reason in 2005 and he is still not afraid of Hun sen.
Post a Comment