បន្ទាប់ពីចរន្តនៃការ
ផ្លាស់ប្តូរបានផុលផុសយ៉ាងខ្លាំងក្លាចេញពីខេត្តព្រៃវែង ឥឡូវនេះ
ចរន្តនៃការផ្លាស់ប្តូរនេះបានកើតចេញពីឆន្ទះប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅ
ខេត្តកំពង់ចាម ។ ប្រជាពលរដ្ឋប្រមាណជាង៣៥០០នាក់ នៅភូមិស្គន់ ឃុំសូទិប
ស្រុកជើងព្រៃ
ខេត្តកំពង់ចាម បានចូលរួមវេទិកាសាធារណៈដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ
ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ដែលពិធីនេះត្រូវបានអញ្ជើញចូលរួម
ដោយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក គួយ ប៊ុនរឿន
និងលោក ម៉ៅ
មុន្នីវណ្ណ រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត។ប្រជាពលរដ្ឋដែលមកទទួល
ស្វាគមន៍ និងគាំទ្រគណបក្សសង្រ្គោះជាតិ ដ៏ច្រើនលើសលុបបែបនេះ ត្រូវបានគេមើលឃើញថា
ជាចរន្តនៃការផ្លាស់ប្តូរដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋពិតបា្រកដ
នៅខេត្តកំពង់ចាម ។
ទន្ទឹមគ្នានេះដែរ លោក កឹម សុខា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា គណបក្សសង្រ្គោះជាតិកើតចេញពីប្រជាពលរដ្ឋខ្មែរ ជារបស់ប្រជា
ពលរដ្ឋខ្មែរ និងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋខ្មែរ ដូច្នេះរដ្ឋាភិបាលគណបក្សសង្រ្គោះជាតិដែលនឹងកើតចេញនៅក្រោយការបោះឆ្នោត
ថ្ងៃទី២៨ខែកក្កដាខាងមុខនេះ នឹងសង្រ្គោះជីវភាពប្រជាពលរដ្ឋឲ្យរួចផុត
ពីភាពក្រីក្រទាំងអស់គ្នា ដោយអនុវត្តកម្មវិធីនយោបាយជាអាទិភាព៧ចំណុច
របស់គណបក្សឲ្យទទួលបានជោគជ័យ ៕ - See more at:
http://www.nationalrescueparty.org/#sthash.GyECUXpw.dpuf
No comments:
Post a Comment