A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 3 May 2013

CNRP will participate in the election, but not sure if it will include Sam Rainsy in the candidate list បក្ស​ប្រឆាំង​​ប្រកាស​​ថា គ្រោង​នឹង​ចុះ​បញ្ជី​ឈ្មោះ គណបក្ស និង បេក្ខ​ជន​ឈរ ឈ្មោះ​បោះ​ឆ្នោត​ អាណត្តិ​ទី ៥


ក្រុមមន្រី្តគណបក្សប្រឆាំង និង សហជីព អំឡុងបញ្ជូន ញ្ញត្តិទៅ កាន់ រដ្ឋសភា ក្នុងទិវាពល កម្មអន្តរជាតិ លើកទី ១ ២ ៧ កាល ពីព្រឹកមិញ
យូ សារា
Wednesday 01 May 2013 -Free Press Magazine

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង ​បានប្រកាស​កាលពី​ព្រឹក​ថ្ងៃទី១ខែឧសភា ឆ្នាំ២០១៣ នៅមុខ​រដ្ឋសភា គណបក្ស​របស់លោក​នឹង​ចុះបញ្ជី​ឈ្មោះ​គណបក្ស​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ ទី៥  នា​ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
ទាក់ទងទៅនឹងការ​ការបដិសេធ​របស់គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) មិនទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ត្រូវបានលោក កឹម សុខា បកស្រាយថា បើសិនជា គ.ជ.ប មិន​ផ្លាស់ប្តូរ​តាម​អនុសាសន៍​អង្គការសហប្រជាជាតិ អង្គការ​ជាតិ អន្តរជាតិ​នោះទេ គឺ​មានន័យថា គ.ជ.ប មិន​ចង់​ឲ្យ​អន្តរជាតិ​ទទួលស្គាល់ ហេតុនេះហើយ​គណបក្ស សង្គ្រោះ​ជាតិ ត្រូវតែ​ចូលរួម​បោះឆ្នោត ។
លោក​ប្រធានស្តីទីបាន​បញ្ជាក់ថា «បើសិន​យើង​អត់​ចូល​បោះឆ្នោត គណបក្ស​ប្រជាជន គាត់​ថា គាត់​កែ​ត្រឹមត្រូវ​ទាំងអស់​ទៅ ហើយ​យើង​អត់​ចូល ម៉េច​ដឹងថា​ខុស ដឹងថា​ត្រូវ ដល់​យើង​ចូលទៅ​ដឹងខុសដឹងត្រូវ  យើង​ឃើញ អន្តរជាតិ​គេ​មើលឃើញ ជាក់ស្តែង​ដូច​គេ​រកឃើញ​មែន»។
ប្រធានស្តីទី​ លោក កឹម សុខា មិនបានបព្ជាក់ឲ្យ​បាន​ច្បាស់​នោះឡើយ​ ទេ ចំពោះ​បេក្ខភាព​របស់លោក សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស និង​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ។ ទាក់ទង​នឹង​សំនួរ​របស់​អ្នកកាសែត​សួរថា តើ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឈ្មោះ​លោក សម រង្ស៊ី ដែល​ជា​ទណ្ឌិត នៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដែរ ឬ​អត់​? ត្រូវបាន​លោក កឹម សុខា បានបញ្ជាក់​ថា “​ទោះបី មិន​ដាក់ ក៏​ដូច​ដាក់​ដែរ​”​ ។​ ប៉ុន្តែ​លោក​បាន​លោក​លើកឡើងថា «បើគ.ជ.ប មិនមាន​ការផ្លាស់ប្តូរ​ទេ គណបក្ស សង្គ្រោះ​ជាតិ នឹងធ្វើ​ការងារ​ពីរ​ផ្លូវ ទីមួយ ការងារ​ការទូត​នឹង​ទាមទារ​ឲ្យ​អន្តរជាតិ​ដើម្បី​ធ្វើការ​គាបសង្កត់​ថែមទៀត ។ ហើយ​បើ​អន្តរជាតិ​មាន​ចម្លើយ​នៅ​ចំនុច​ណាមួយ ហើយ​បាន​ត្រឹម​កម្រិតណា គណបក្ស សង្គ្រោះ​ជាតិ នឹង​បន្តធ្វើ​កម្លាំង​មហាជន​បន្តទៅទៀតរ​ហូល​ដល់​បោះឆ្នោត បើ​បោះឆ្នោត​ហើយ​មិន​ដូរ ក្រោយ​បោះឆ្នោត​ក៍​នៅតែ​ធ្វើ​បន្តទៅទៀត»។

ចំណែក​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បាន​មានប្រសាសន៍ថា គ.ជ.ប ធ្វើ​អ្វី​ដែល​ភារកិច្ច​ខ្លួន និង​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​តម្រូវ ទៅតាម​នីតិវិធី​ ។ ដូច្នេះ​មិន​អាច​ធ្វើ​អ្វី ក្រៅពីនេះ​បាន​ទេ ​។ អ្វី​ដែល​លោក កឹម សុខា បានបកស្រាយ គឺជា​សិទ្ធិ​របស់​គាត់​ ។
លោក អ៊ឹម សួស្តី បានបញ្ជាក់​ថា ការបោះឆ្នោត កន្លងមក គឺ​បាន​ធ្វើ ១០ ដង មកហើយ ដោយ​ធ្វើ​តាម​នីតីវិធី តាម​ច្បាប់ទម្លាប់ ហើយ​ត្រូវបាន​មតិ​ជាតិ និង​អន្តរជាតិ វាយតម្លៃ ទទួលស្គាល់ថា ជា​អច្ឆរិយៈ​ទន្លេមេគង្គ​ ៕​

No comments: