ដោយ រដ្ឋា វីសាល RFA
2013-04-07
2013-04-07
មន្ត្រីតុលាការរាជធានីភ្នំពេញ
និងអាជ្ញាធរស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣
បានយកដីកានេះទៅបិទនៅការិយាល័យក្រុមហ៊ុន មានទីតាំងនៅឃុំសោមធំ
និងនៅការដ្ឋានក្រុមហ៊ុននៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក
ឆាយ ធី មានប្រសាសន៍បញ្ជាក់នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០១៣ ថា
ការចេញដីកាផ្អាកសកម្មភាពក្រុមហ៊ុននេះធ្វើឡើងបន្ទាប់ពីប្រធាន
សាខាក្រុមហ៊ុន ដាយ ដុង យឿង ប្រចាំប្រទេសកម្ពុជា លោក ដាវ វ៉ាន់ទាន់
ត្រូវចាប់ខ្លូនកាលពីជិតពាក់កណ្តាលខែមីនា ឆ្នាំ២០១៣
ពីបទរំលោភទំនុកចិត្ត និងក្លែងឯកសារក្រុមហ៊ុន។
លោក ឆាយ ធី៖ «គេផ្តោតទៅលើមិនឲ្យដំណើរការ។ ទីពីរ
ដកយករថយន្តនេះនៅមានមន្ទិលសង្ស័យដែរថា
មូលហេតុអ្វីបានជាក្រោយពីផ្ទុះរឿងបទល្មើសព្រៃឈើ
និងក្រោយពីក្រសួងកសិកម្មស្នើទៅរដ្ឋាភិបាល
ដើម្បីសុំលប់សម្បទានសេដ្ឋកិច្ចនេះទើបមានរឿងផ្ទៃក្នុងផ្ទុះឡើង»។
កាលពីខែធ្នូ ឆ្នាំ២០១២ ក្រុមហ៊ុន ដាយ ដុង យឿង
ត្រូវបានសហគមន៍ជនជាតិដើមភាគតិចភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី រកឃើញថា
មានជាប់ពាក់ព័ន្ធកាប់ឈើមូលខុសច្បាប់រាប់ពាន់ដើមនៅតំបន់ព្រំដែន
ខេត្តរតនគិរី ជាប់នឹងប្រទេសវៀតណាម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ច័ន្ទ សារុន និងអ្នកនាំពាក្យលោក ធន
សារ៉ាត់
ត្រូវបានអ្នកសារព័ត៌មានក្នុងស្រុកដកស្រង់សំដីកាលពីខែកុម្ភៈ
ឆ្នាំ២០១៣ ថា
ក្រសួងកសិកម្មនឹងស្នើទៅរាជរដ្ឋាភិបាលឲ្យលុបកិច្ចសន្យាផ្តល់
សម្បទានជិត ៥ពាន់ហិកតារពីក្រុមហ៊ុន ដាយ ដុង យឿង
ដោយសារក្រុមហ៊ុននេះកាប់ឈើខុសច្បាប់
ហើយក្រុមហ៊ុននេះទទួលបញ្ជាឲ្យបញ្ឈប់សកម្មភាពកាប់ឈើជាបណ្តោះអាសន្ន
រហូតទាល់តែមានសេចក្តីសម្រេចស្តីពីបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment