សហគមន៍ការពារព្រៃឈើខេត្តព្រះវិហារ បានចោទប្រកាន់ថា
ក្រុមហ៊ុនមួយរបស់លោកឧកញ៉ា ទ្រី ភាព
កំពុងតែកាប់ឈើយ៉ាងខ្លាំងនៅក្នុងតំបន់ពួកគេរស់នៅដែលគួរឱ្យ
ព្រួយបារម្ភដល់ការវិនាសហិនហោចព្រៃឈើក្នុងពេលឆាប់ៗ។
តំណាងសហគមន៍ព្រៃឈើ ស្រុករវៀង នៃខេត្តព្រះវិហារ គឺលោក ស្វាយ ភឿន។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី៧ ខែមេសា ថា ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បានទទួលដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅតំបន់ដែនជម្រកសត្វព្រៃ បឹងពែរ ក៏ប៉ុន្តែក្រុមហ៊ុននេះបែរជាទៅកាប់ឈើប្រណីតៗ ពីព្រៃនៃភូមិបឹងកន ក្នុងឃុំរៀបរយ ស្រុករវៀង ដែលនៅក្រៅតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ។
តំណាងសហគមន៍ដដែលបានអះអាងថា កាលពីអំឡុងខែកុម្ភៈ កន្លងទៅ មានឈើប្រណីតប្រភេទធ្នង់ជាច្រើនត្រូវបានក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព កាប់និងដឹកជញ្ជូនទៅតាមចំណុចភូមិសាស្ត្រកំពង់គ្រំ ហើយយកទៅស្តុកទុកនៅក្នុងឃុំរីករាយ៖ «ក្រុមហ៊ុន ទ្រី ភាព យកកម្លាំងអនាធិបតេយ្យកាប់យកតំបន់ឈើប្រណីតៗហ្នឹង។ អាឡានក្រុមហ៊ុន ទ្រី ភាព វាជញ្ជូនរាល់ថ្ងៃ ខ្ញុំឃើញជាក់ស្ដែង តែធ្វើអ្វីមិនកើត។ ព័ត៌មានរាយការណ៍ពីសហគមន៍ ១យប់ គោយន្តមាន ៣០-៤០គ្រឿងនោះដឹកមកដាក់ឡាន។ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកុម្ភៈ ដឹកចេញពីតំបន់ឃុំរីករាយ ដឹកចេញពេលយប់ ឥឡូវនេះគេចាប់ផ្ដើមធ្វើផ្លូវពីស្រុកសណ្ដាន់ បុកទៅខាងព្រំប្រទល់ស្រុករវៀង ដើម្បីដឹកឈើហ្នឹងមកខាងស្រុកសណ្ដាន់ (ខេត្តកំពង់ធំ) ម្ដង»។
ក្រុមសហគមន៍បានរិះគន់ថា បើទោះបីជាមានការកាប់ និងដឹកជញ្ជូនឈើជារូបភាពធំក៏ដោយ ក៏គេមិនឃើញអាជ្ញាធររដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលព្រៃឈើណាចេញមុខបង្ក្រាបទេ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរីមិនអាចស្វែងរកការទាក់ទងលោកឧកញ៉ា ទ្រី ភាព និងមន្ត្រីរដ្ឋបាលព្រៃឈើចាប់តាំងពីថ្នាក់ខណ្ឌរហូតដល់នាយកផ្នែក នៅក្នុងខេត្តព្រះវិហារ ដើម្បីសុំប្រតិកម្មចំពោះការចោទប្រកាន់នោះបានទេ។
ចំណែកអនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិរបស់អង្គការអាដហុក គឺលោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា តាមលោកធ្លាប់បានចុះទៅពិនិត្យស្ថានភាពព្រៃឈើនៅព្រៃឡង់ និងតំបន់ជាប់គ្នាខ្លះទៀតឃើញថា វិនាសកម្មព្រៃឈើបានកើតឡើងយ៉ាងធំធេងដែលគួរឱ្យព្រួយបារម្ភជា ខ្លាំង។
លោក ចាន់ សុវ៉េត បានបញ្ជាក់ថា ការវិនាសហិនហោចព្រៃឈើ គឺដោយសារតែក្រុមហ៊ុនមួយចំនួនបានទទួលដីព្រៃទៅជាដីសម្បទាន សេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍ ហើយលោកបានរកឃើញថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺក្រុមហ៊ុនឧកញ៉ា ទ្រី ភាព មានដីសម្បទានជាច្រើនកន្លែង ដូចជានៅខេត្តព្រះវិហារ នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តរតនគិរី ជាដើម។ ក៏ប៉ុន្តែការអភិវឌ្ឍទាំងនោះ គឺមិនសក្ដិសមទៅនឹងការបាត់បង់ធនធានធម្មជាតិទេ។
លោក ចាន់ សុវ៉េត៖ «គ្រាន់តែក្រុមហ៊ុនទាំងអស់ហ្នឹងមុខស្រួច របស់គេ គឺទៅរកតែតំបន់ដែលមានឈើក្រាស ឈើប្រណីតតែប៉ុណ្ណឹងទេ។ តែបើនិយាយពីការអភិវឌ្ឍនោះខ្ញុំមើលឃើញដើមឈើ ត្រូវរលាយហិនហោចអស់ស្ទើរតែចូល ៧០% ហើយ នៅកន្លែងតំបន់នីមួយៗ ហើយត្រង់ថា ការបានមកវិញដោយដាំដើមកៅស៊ូដើមអីហ្នឹង ខ្ញុំគិតថា តម្លៃសមត្ថភាពវាអត់ស្មើគ្នាទេ»។
សង្គមស៊ីវិលធ្លាប់បានធ្វើការអំពាវនាវជាច្រើនដងតាមរយៈ សន្និសីទកាសែត និងតាមបណ្ដឹងប្រជាពលរដ្ឋទៅរដ្ឋាភិបាលឱ្យជួយទប់ស្កាត់ការបំផ្លាញ ព្រៃឈើនេះ ក៏ប៉ុន្តែកន្លងមកគេមើលឃើញថា រដ្ឋាភិបាលធ្លាប់បានចេញបទបញ្ជាលេខ ០០១ លេខ ០០២ ស្ដីពីការទប់ស្កាត់ឈើគ្រញូងតិចតួច ហើយការអនុវត្តវិធានការទាំងនោះមានប្រសិទ្ធភាពតិចតួច ដោយសារតែមន្ត្រីរាជការនៅមានភាពទន់ខ្សោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment