១៣-០១-១០: លោក ហោ ណាំហុង
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
ធ្វើសន្និសីទកាសែតអំពីបញ្ហាខ្មែរថៃនៅឯអាកាសយាន្តដ្ឋានអន្តរជាតិ
ភ្នំពេញ
នៅមុនពេលលោកចេញដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី
ការបរទេសនៅវៀតណាម។
RFA/Sok Serey
ការចាកចេញទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះ
នៅគ្រាដែលតុលាការនេះបានប្រកាសព័ត៌មានតាមគេហទំព័រថា
សវនាការបកស្រាយសាលក្រមសំណុំរឿងប្រាសាទព្រះវិហារ
គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា
ហើយសវនាការនេះនឹងត្រូវបានផ្សាយបន្តផ្ទាល់តាមគេហទំព័រ www.icj-cij.org។ ការដែលទៅមុននេះ គឺដើម្បីរៀបចំឯកសារនានាឲ្យបានល្អមុនពេលសវនាការចាប់ផ្ដើម។
គណៈប្រតិភូជាន់ខ្ពស់នោះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ជាប្រធាន ប្រធានគណៈកម្មាធិការព្រំខ័ណ្ឌសីមាកម្ពុជា-ថៃ លោក វ៉ា គឹមហុង ជាអនុប្រធាន និងមន្ត្រីជំនាញច្បាប់ និងមន្ត្រីព្រំដែនកម្ពុជា សរុបជាង ១០នាក់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី៨ ខែមេសា ថា ភាគីកម្ពុជា បានត្រៀមខ្លួន និងត្រៀមឯកសារច្បាប់នានាយ៉ាងរឹងមាំសម្រាប់សវនាការនោះ៖ «ឯកសារ ផ្សេងៗ ទាំងផែនទីអី យើងប្រើឯកសារច្បាប់ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិ។ តាមខ្ញុំយល់នៅតាមព្រំដែន ជាពិសេសភាគីខ្មែរយើង គឺអត់មានអ្វីទេ គឺមានសភាពស្ងប់ស្ងាត់ជាធម្មតាទេ ទោះបីជាមានព័ត៌មានខាងជ្រុលនិយមមួយចំនួននៅភាគីថៃ បង្កភាពបន្តិចបន្តួចនោះ គឺភាគីថៃ អាជ្ញាធរថៃ បានគ្រប់គ្រងស្ថានការណ៍បានល្អហើយ»។
ទាក់ទងនឹងសវនាការនៅសប្ដាហ៍ក្រោយនេះ នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) លោក សុក សំអឿន និងជាមេធាវីដែលបានតាមដានសំណុំរឿងប្រាសាទព្រះវិហារ កន្លងមកបានមានប្រសាសន៍ថា ភាគីកម្ពុជា នឹងទទួលជោគជ័យមិនខានឡើយ ដោយសារតែកម្ពុជា មានឯកសារគ្រប់គ្រាន់ និងឯកសារគតិច្បាប់ថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់កម្ពុជា។
លោក សុក សំអឿន៖ «តុលាការក្រុងឡាអេ កាត់ប្រាសាទព្រះវិហារ មកឲ្យខ្មែរ មិនមែនកាត់ដោយសារគិតថា ប្រាសាទជាប្រាសាទដែលសាងសង់ដោយអាណាចក្រខ្មែរទេ គឺដោយសារតែគេរកឃើញថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងព្រំដែនខ្មែរ ហេតុដូច្នេះថៃ អត់មានលេសអ្វីចង់ច្បិចយកតួប្រាសាទរបស់ខ្មែរទេ គឺមានន័យថា ទីក្រុងឡាអេ គេទទួលស្គាល់ព្រំដែន»។
ទាក់ទងរឿងទំនាស់ដីទំហំ ៤,៦គីឡូម៉ែត្រក្រឡាដែលថៃ ទាមទារនោះ ភាគីកម្ពុជា បានដាក់សំណើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមសំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ នោះ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ កន្លងទៅនេះ នៅគ្រាដែលរដ្ឋាភិបាលថៃ ដឹកនាំដោយលោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejjajiva) បានអនុញ្ញាតឲ្យកងទ័ពថៃ ចូលមកឈ្លានពាន និងកាន់កាប់តំបន់ជុំវិញប្រាសាទព្រះវិហារ ហើយបានទាមទារថា តំបន់នៅក្បែរប្រាសាទព្រះវិហារ ទំហំ ៤,៦គីឡូម៉ែត្រក្រឡា ជាដីរបស់ថៃ ប៉ុន្តែភាគីកម្ពុជា បានបដិសេធ។
សេចក្ដីប្រកាសព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ បានឲ្យដឹងថា ភាគីកម្ពុជា នឹងធ្វើបទបង្ហាញដោយផ្ទាល់មាត់ក្នុងសវនាការនោះ មុនភាគីថៃ នៅថ្ងៃទី១៥ ខែមេសា ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១រសៀល។ លើកទី២ ចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៤ និង ៣០នាទីល្ងាច។
ភាគីថៃ នឹងធ្វើបទបង្ហាញដោយផ្ទាល់មាត់នៅថ្ងៃទី១៧ ខែមេសា ចាប់ពីវេលាម៉ោង ១០ព្រឹក ដល់ម៉ោង ១រសៀល និងលើកទី២ ចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៤ និង ៣០នាទីល្ងាច។
សវនាការនៅជុំទី២ ជាជុំចុងក្រោយ គឺភាគីកម្ពុជា នឹងធ្វើបទបង្ហាញដោយផ្ទាល់មាត់នៅថ្ងៃទី១៨ ខែមេសា ចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៥ល្ងាច រីឯភាគីថៃ នឹងធ្វើបទបង្ហាញដោយផ្ទាល់មាត់នៅថ្ងៃទី១៩ ខែមេសា ចាប់ពីម៉ោង ៣រសៀលដល់ម៉ោង ៥ល្ងាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment