Radio Free Asia
ប្រមុខរដ្ឋាភិបាល
លោក ហ៊ុន សែន នៅថ្ងៃទី១៩ ខែមេសា បានប្រកាសថា បើលោកចាញ់ឆ្នោត
គឺមិនឲ្យគេចាប់យកទៅកាត់ ទោសដោយស្រួលៗនោះទេ។ ការលើកឡើងរបស់លោក ហ៊ុន
សែន នេះ កើតឡើងក្រោយពីមានការប្រកា សរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៧
មេសា ថា បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត
នឹងចាប់អតីតអ្នកដឹកនាំខ្មែ រក្រហមក្នុងរដ្ឋាភិបាលបច្ចុ ប្បន្ន
យកទៅកាត់ទោសទាំងអស់។
ការប្រកាសនេះ
គឺនៅក្នុងពិធីបញ្ចុះខណ្ឌ សីមានៅវត្តអំពិលវន្ត នៅស្រុកថ្ពង
ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋចូលរួមជា ច្រើនពាន់នាក់។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជា ជនកម្ពុជា បានព្រមានថា
ការបោះឆ្នោតគាំទ្រគណបក្សប្ រឆាំង ដូចជាគណបក្សសង្គ្រោះជាតិ ជាដើមនោះ
គឺនឹងបង្កឲ្យមានសង្គ្រាម ផ្ទៃក្នុងប្រទេសកម្ពុជា
និងសង្គ្រាមជាមួយប្រទេសជិត ខាងកម្ពុជា។
ការប្រកាសព្រមានអំពីសង្គ្រា មផ្ទៃក្នុងនោះ
គឺក្រោយពីប្រធានគណបក្សសង្ គ្រោះជាតិ លោក សម រង្ស៊ី
បានប្រកាសតាមវីដេអូខនហ្វើរិ ន (Video
Conference) កាលពីថ្ងៃទី១៧
ខែមេសា កន្លងទៅនេះ ពីសហរដ្ឋអាមេរិក មកក្នុងពិធីមួយនៅបឹងជើងឯក
ដើម្បីរំឭកខួប ៣៨ឆ្នាំនៃរបបខ្មែរក្រហមឡើ ងកាន់អំណាច កាលពីថ្ងៃទី១៧
ខែមេសា ឆ្នាំ១៩៧៥ កន្លងទៅថា បើសិនណាគណបក្សសង្គ្រោះជាតិ
ឈ្នះឆ្នោតកាន់អំណាច
លោកនឹងចាប់ខ្លួនអតីតមេដឹ កនាំខ្មែរក្រហមនៅក្នុងរដ្ ឋាភិបាល
យកទៅកាត់ទោសមិនខានឡើយ។
កន្លងមក
លោក សម រង្ស៊ី បានចោទប្រកាន់ថា ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងសេដ្ ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់
ជាអតីតកម្មាភិបាលជាន់ខ្ពស់ ខ្មែរក្រហម ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា លោក ហោ ណាំហុង
ជាអតីតមេគុកបឹងត្របែកសម័ យខ្មែរក្រហម និងបានចោទទៀតថា លោក ហ៊ុន សែន
ជាអតីតមេបញ្ជាការកងទ័ពខ្ មែរក្រហមជាដើម។
ប្រតិកម្មទៅការប្រកាសបែបនេ ះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី១៩ ខែមេសា ថា
គ្មាននរណាមួយសុខចិត្តឲ្យ គេចាប់ខ្លួនស្រួលៗនោះទេ គឺគេនឹងតបតវិញមិនខានឡើ យ។
លោកបានព្រមានថា លោក សម រង្ស៊ី មិនទាន់បានឈ្នះឆ្នោតផង
គាត់ហ៊ានប្រកាសបែបនេះ គឺជាការបង្កសង្គ្រាមផ្ទៃ ក្នុងទៅហើយ។
លោក
ហ៊ុន សែន៖ «មិនដែលម៉ែអាណាទ្រាំឲ្យ ចាប់ទេវើយ...
ប្រាប់ឲ្យហើយទៅ គេដាក់ផូសតែឥឡូវ ចោទប្រទេសជិតខាងជាអ្នកឈ្ លានពាន។
អីចឹងសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមជាមួយប្រទេសជិត ខាងជៀសមិនផុតទេ
ដូចសម័យអាពតអីចឹង។ ហើយខ្ញុំចង់ឲ្យផ្សាយទាំង សំឡេងរបស់គេថែមទៀត
ដើម្បីឲ្យសារជូនប្រជាពលរដ្ឋ »។
ចំណែកឯអ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ
លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានមានប្រសាសន៍បំភ្លឺថា
លោក ហ៊ុន សែន ទំនងជាភ័យខ្លាចចាញ់ឆ្នោត ទើបលោកបំភ័យប្រជាពលរដ្ឋដូច្ នេះ។
លោកបញ្ជាក់ថា គោលការណ៍គណបក្សសង្គ្រោះជាតិ មិនបង្កសង្គ្រាមទេ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី
លោក យឹម សុវណ្ណ (ឆ្វេង) ធ្វើសន្និសីទកាសែត ស្ដីពីកំណែទម្រង់ គ.ជ.ប នៅគណបក្ស
សម រង្ស៊ី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២។ RFA/Sok Serey
លោក
យឹម សុវណ្ណ៖ «គណបក្សសង្គ្រោះជាតិ
នឹងធានាមិនឲ្យមានសង្គ្រាម ជាដាច់ខាត ធ្វើការជាមួយនឹងសហគមន៍អន្ តរជាតិ
និងអង្គការសហប្រជាជាតិ បុគ្គលណាបង្កសង្គ្រាម
យើងនឹងមិនអនុញ្ញាតឲ្យមាន សង្គ្រាមទេ។ ហើយខ្ញុំជឿថា ទាហាន ប៉ូលិស
មិនគាំទ្រសង្គ្រាមដែរ ពីព្រោះគាត់រស់នៅជាមួយប្រា ក់ខែគ្រប់គ្រាន់
គាត់គ្មានបារម្ភអ្វីទៀត»។
ការឆ្លើយឆ្លងពាក្យសម្ដីរវា ងលោក
ហ៊ុន សែន ជាមួយលោក សម រង្ស៊ី នៅពេលនេះ ត្រូវបានអ្នកឃ្លាំមើលការ បោះឆ្នោតបានកត់សម្គាល់ថា
គឺជាកម្ដៅនយោបាយ ឬហិង្សាពាក្យសម្ដីថ្មីមួយ ទៀត។
នាយកប្រតិបត្តិនៃគណៈកម្មាធិ ការអព្យាក្រឹត្យ
និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬនិកហ្វិច
(Nicfec) លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា
ប្រជាពលរដ្ឋអ្នកបោះឆ្នោត គប្បីរក្សាភាពនឹងន
និងជ្រើសរើសគណបក្សណាដែលបម្ រើជាតិ និងប្រជាពលរដ្ឋ៖ «សម្រេចចិត្តដោយខ្លួនឯង
មិនបាច់រងទទួលនូវការអូស ទាញ ឬក៏បង្ខិតបង្ខំពីអ្នកណា ម្នាក់។
នោះជារឿងសំខាន់ ជាសិទ្ធិស្របច្បាប់របស់ប្ រជាពលរដ្ឋម្នាក់ៗ»។
នៅក្នុងឱកាសពិធីបញ្ចុះខណ្ ឌសីមានៅវត្តអំពិលវន្ត
នៅខេត្តកំពង់ស្ពឺ នោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាករថា
គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោតជាថ្មីទៀត
ដោយសារតែការសិក្សាមួយរកឃើ ញថា គណបក្សប្រឆាំងមួយមានសំឡេង គាំទ្រមិនដល់ ២លាននាក់ផង
និងគណបក្សប្រឆាំងមួយទៀត មានសំឡេងគាំទ្រមិនដល់ ៣លាននាក់ផង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ និងជាអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា
បានមានប្រសាសន៍ថា គណបក្សរបស់លោកមានអ្នកគាំទ្ រចំនួន ៦០%
ក្នុងនោះមានសកម្មជនគាំទ្រ ចំនួនជាង ៤លាននាក់
និងអ្នកគាំទ្រដទៃទៀតជាសរុ បប្រមាណជាង ៦លាននាក់។
អគ្គលេខាធិការនៃគណៈកម្មាធិកា រជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) លោក ទេព នីថា បានមានប្រសាសន៍នៅថ្ងៃទី១៨ ខែមីនា កន្លងទៅនេះថា
ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោ តនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ
គឺសរុបចំនួនជាង ៩លាន ៦សែននាក់៕
No comments:
Post a Comment