អ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា
កម្ពុជាអាចរក្សាកំណើននៃការនាំចេញក្នុងផ្នែកនេះបន្តទៀត
តាមរយៈការត្រៀមខ្លួនជានិច្ចលើផ្នែកមួយចំនួន
ក្នុងការប្រកួតប្រជែងលើទីផ្សានាំចេញផលិតផលកាត់ដេរ។
អ្នកវិភាគអាជីវកម្ម និងជាស្ថាបនិកនៃវិទ្យាស្ថាន វីឃែភីថល (V Capital Institute) លោក ឌិន វីរៈ មានប្រសាសន៍ថា ដើម្បីរក្សាកំណើនក្នុងការនាំចេញវិស័យកាត់ដេរនៅកម្ពុជា ត្រូវពង្រឹងស្តង់ដារនៃការងារ និងការផលិត។ ស្របគ្នានេះក៏ត្រូវគិតគូរអោយដិតដល់ពីអំណោយផលនៃការវិនិយោគ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបានចេញកាលពីថ្ងៃសុក្រ ទី២៦ មេសា បានអោយដឹងថា ការនាំចេញក្នុងវិស័យកាត់ដេរសម្រាប់រយៈពេល ៣ខែ ដើមឆ្នាំ២០១៣ បានកើនឡើង ១៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅដើមឆ្នាំ២០១២។ ក្នុងនោះការនាំចេញក្នុងវិស័យកាត់ដេរបានកើនដល់ជាង ១.៣០០លានដុល្លារ ច្រើនជាងរយៈពេល ៣ខែដើមឆ្នាំ២០១២ ដែលមានតម្លៃប្រហែល ១.១០០លានដុល្លារ។
ការកើនឡើងក្នុងការនាំចេញត្រូវអះអាងបណ្ដាលមកពីបណ្ដាប្រទេស ដែលជាទីផ្សានាំចេញរបស់កម្ពុជា បន្តស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចគ្រាន់បើនៅក្រោយវិបត្តិ សេដ្ឋកិច្ច ជាពិសេសនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំជាងគេ។ ស្របគ្នានេះផលិតផលកាត់ដេរក៏ត្រូវនាំទៅប្រទេសមួយចំនួនទៀត មាន កាណាដា ជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសអាស៊ីមួយចំនួនទៀត។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនៃសមាគមរោងចក្រកាត់នៅកម្ពុជា បានទេនៅរសៀលថ្ងៃទី២៧ ខែមេសា។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា នៅខណៈដែលកម្ពុជា នៅតែជាប្រទេសមានសក្ដានុពលទាក់ទាញអ្នកវិនិយោគ រដ្ឋាភិបាលគួររឹតបន្តឹងការអនុវត្តច្បាប់ និងកាត់បន្ថយអំពើពុករលួយ។
វិស័យកាត់ដេរនៅកម្ពុជា ក្នុងពេលបច្ចុប្បន្នបានស្រូបទាញកម្លាំងពលកម្មក្នុងស្រុកចំនួនជាង ៥សែននាក់ អោយធ្វើជាកម្មករនៅក្នុងរោងចក្រសរុបជិត ៤០០រោងចក្រនៅទូទាំងប្រទេស។ ការនាំចេញសរុបនៅក្នុងវិស័យនេះកាលពីឆ្នាំ២០១២ មានតម្លៃប្រមាណ ៤.៦០០លានដុល្លារ។
ការទិញប្រេងឆៅចូលមកកម្ពុជាថយចុះ
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មដដែលនេះដែរ ក៏បានបង្ហាញថា ការនាំប្រេងកាត ប្រេងឆៅ ចូលមកកម្ពុជា មានចំនួនជាង ៤សែនតោននៅដើមឆ្នាំ២០១៣ គឺធ្លាក់ចុះ ១២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
របាយការណ៍ដដែលបង្ហាញថា គិតចាប់ពីដើមខែមករា ដល់ខែមីនា ឆ្នាំ២០១៣ កម្ពុជាបានចំណាយថវិកាជាតិជិត ៤០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញប្រេងឆៅ ហើយចំនួននេះបានថយចុះដល់ទៅ ១៥% បើធៀបទៅនឹងឆ្នាំ២០១២។
បច្ចុប្បន្នកម្ពុជា បានទិញប្រេងចូលពីប្រទេសវៀតណាម សិង្ហបុរី និងប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment