May 1, 2013‐ On this International Labor Day, we,
the undersigned civil society groups call upon all international garment
brands sourcing from Cambodia to publicly denounce two recent baseless
judicial decisions related to the garment sector. The first is the
recent imprisonment of Born Samnang and Sok Sam Oeun. The two men were
scapegoated and wrongly convicted in the 2004 murder of labor
leader Chea Vichea. The second is the government’s failure to
appropriately prosecute Chhouk Bandith, a well- connected former town
governor who shot and severely injured three female garment factory
workers. Born Samnang and Sok Sam Oeun were imprisoned for Chea Vichea’s
murder in 2004, convicted in 2005 after spending a year and a half in
pre‐trial detention, and courageously released by the Supreme
Court&nbs
p;in December 2008. The high court ordered further investigation into
the killing amid extensive evidence of their innocence. But on December
27, 2012, Appeals Court Judges Chhoun Sunleng, Seng Sivutha and Khoun
Leang Meng shocked observers by reinstating the previously vacated,
grossly unfair verdict.
Sarom EM
Media Assistant
Community Legal Education Center (CLEC)
Tel: (+855) 66 777 042
E-mail: sarom@clec.org.kh
Website: www.clec.org.kh
សង្គមស៊ីវិលជាង២០
បានអំពាវនាវទៅបណ្ដារោងចក្រដែលផលិតសម្លៀកបំពាក់ម៉ាកល្បីៗនៅប្រទេស
កម្ពុជា អ្នកបញ្ជាទិញ និងប្រទេសទិញសម្លៀកបំពាក់ក្នុងពិភពលោក
ឲ្យបដិសេធចំពោះសេចក្ដីសម្រេចរបស់តុលាការកម្ពុជា
ក្នុងករណីដែលមិនសមហេតុសមផលចំនួន២
ទាក់ទងនឹងវិស័យឧស្សាហកម្មកាត់ដេរ។
ករណីទាំងពីរនោះ គឺមានករណីឃាតកម្មលើមេដឹកនាំកម្មករលោក ជា វិជ្ជា ដែលគេជឿថាឃាតកកំពុងជាប់ទោសជាឃាតកសិប្បនិមិត្ត។ ហើយករណីមួយទៀតក្នុងរឿងយឺតយ៉ាវផ្ដល់យុត្តិធម៌ដល់កម្មករដែលរងការ បាញ់ប្រហារ ដែលជាប់ពាក់ព័ន្ធនឹងលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។
ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលវិស័យការងារកាត់ដេរនៅ កម្ពុជា បានផ្ញើលិខិតទៅបណ្ដារោងចក្រកំពុងប្រតិបត្តិការផលិតសម្លៀកបំពាក់ ម៉ាកល្បីៗនៅកម្ពុជា ឲ្យអន្តរាគមន៍ដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលតុលាការផ្ដន្ទាទោសក្នុងសំណុំរឿងបាញ់សម្លាប់មេដឹកនាំកម្មករលោក ជា វិជ្ជា ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា។
ក្នុងលិខិតមួយដែលសរសេរជារួមដោយអង្គការសិទ្ធិមនុស្ស សហភាពសហជីពបណ្ដាញអង្គការយុវជន និងស្ត្រីជាដើម បានផ្ញើទៅកាន់បណ្ដារោងចក្រកំពុងប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនបញ្ជាទិញ និងប្រទេសទិញសម្លៀកបំពាក់ម៉ាកល្បីៗ ដោយអំពាវនាវឲ្យបដិសេធចំពោះសេចក្ដីសម្រេចរបស់តុលាការ ចំពោះការឃុំខ្លួនសាជាថ្មីនេះទៅលើលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលថាបុគ្គលទាំង២នេះ គឺជាឃាតកសិប្បនិម្មិត ត្រូវបានផ្ដន្ទាទោសមិនត្រឹមត្រូវកាលពីឆ្នាំ២០០៤ ទៅលើករណីឃាតកម្មលើមេដឹកនាំសហជីពកម្មករលោក ជា វិជ្ជា។ សេចក្ដីសម្រេចនេះ បង្ហាញនូវវប្បធម៌និទ្ទណ្ឌភាពយ៉ាងខ្លាំងក្លា ដែលបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ហើយជាសញ្ញាប្រកាសអាសន្នមួយទៅដល់អ្នកទាំងឡាយដែលកំពុងធ្វើជំនួញ នៅទីនេះ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី៣០ មេសា ថា លិខិតនេះនឹងបញ្ជូនតាមរយៈសារអេឡិចត្រូនិក និងបញ្ជូនទៅដោយផ្ទាល់ដល់បណ្ដារោងចក្រ និងអ្នកបញ្ជាទិញ ជាសារសម្រាប់ថ្ងៃទី១ ឧសភា។ លោកថា លិខិតនេះនឹងធ្វើឡើងក្នុងគោលដៅបង្ហាញការគាំទ្រដល់លោក ប៊ន សំណាង និងលោក សុខ សំអឿន និងក្រុមគ្រួសាររបស់អ្នកទាំងពីរ។ ហើយសង្ឃឹមថា អ្នកទាំងពីរត្រូវបានដោះលែងពីពន្ធនាគារឆាប់ៗនេះ។ ចំណែកឯកម្មករដែលរងគ្រោះដោយការបាញ់ប្រហារនៅតំបន់រោងចក្រកៅវ៉េ ខេត្តស្វាយរៀង ដែលជាប់ពាក់ព័ន្ធនឹងជនសង្ស័យលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ឲ្យទទួលបានយុត្តិធម៌ពិតប្រាកដ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីឆ្លើយតបចំពោះបញ្ហានេះបានទេ នៅថ្ងៃទី៣០ មេសា ដោយលោកមិនទទួលទូរស័ព្ទ។
លោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានឃុំខ្លួនទាក់ទងនឹងករណីឃាតកម្មលើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៅឆ្នាំ២០០៤ ត្រូវបានផ្ដន្ទាទោសនៅឆ្នាំ២០០៥ ហើយត្រូវបានដោះលែងវិញដោយតុលាការកំពូល កាលពីខែធ្នូ ឆ្នាំ២០០៨ ដោយតុលាការនេះបង្គាប់ឲ្យធ្វើការស៊ើបអង្កេតបន្ថែម ដោយសារពុំមានភស្តុតាងដាក់បន្ទុក។ ហើយនៅខែធ្នូ ឆ្នាំ២០១២ សាលាឧទ្ធរណ៍បានសម្រេចឃុំខ្លួនវិញ ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ។ បញ្ហានេះ នាំឲ្យសង្គមស៊ីវិលរិះគន់ និងធ្វើការប្រៀបធៀបករណីនេះទៅនឹងសំណុំរឿងបាញ់កម្មករ ៣នាក់ នៅខេត្តស្វាយរៀង ដែលមានសង្ស័យលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបច្ចុប្បន្ននេះនៅក្រៅឃុំដដែល។
សហភាពសហព័ន្ធសហជីព និងសមាគមដែលមានកម្មករកម្មការិនីប្រមាណ ១ម៉ឺននាក់ នៅថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ ខួបលើកទី១២៧ នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ រួចដង្ហែឆ្ពោះទៅវិមានរដ្ឋសភា ប្រគល់ញត្តិ។ លិខិតដាក់ទៅកាន់បណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បីៗនៅពេល នេះ គឺជាសារមួយផ្នែកក្នុងឱកាសទិវាពលកម្មអន្តរជាតិដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment