ព្រះរាជក្រឹត្រដែលឡាយព្រះហស្តដោយព្រះករុណាព្រះបាទសម្តេច
ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៣
បានត្រាស់បង្គាប់ដាក់មន្ត្រីរាជការក្នុងក្របខណ្ឌមន្ត្រីរាជការ
រដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃចំនួន ០៨
រូបឲ្យចូលនិវត្តន៏ក្នុងក្របខណ្ឌមុខងារសាធារណៈដោយរក្សាមុខតំណែង
ជាទីប្រឹក្សានាយករដ្ឋមន្ត្រីនៅដដែលរហូតដល់មានការសម្រេចជាថ្មីពី
រាជរដ្ឋាភិបាល។
ថ្នាក់ដឹកនាំមូលដ្ឋានថ្នាក់ខេត្ត-រាជធានីដែលត្រូវចូលនិវត្តន៍នៅ
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ ទាំង ៨ រូបនោះ រួមមាន៖ លោក ហ៊ុន ណេង ភេទ ប្រុស
ឆ្នាំកំណើត ២៥/១១/១៩៥០ អភិបាលខេត្តកំពង់ចាម (៦៣ឆ្នាំ) លោកឡូយ សុផាត ភេទ
ប្រុស ឆ្នាំកំណើត ០៦/០៣/១៩៤៩ អភិបាលខេត្តស្ទឹងត្រែង (៦៤ឆ្នាំ) លោកកែប
ជុតិមា ភេទ ប្រុស ឆ្នាំកំណើត ០៧/០២/១៩៥១ អភិបាលរាជធានី ភ្នំពេញ( ៦២ឆ្នាំ)
លោកស៊ូ ភិរិន្ទ ភេទ ប្រុស ឆ្នាំកំណើត ២០/០៩/១៩៥២ អភិបាលខេត្តសៀមរាប
(៦១ឆ្នាំ) លោកកង ហ៊ាង ភេទ ប្រុស ឆ្នាំកំណើត ០៥/០២/១៩៤៨
អភិបាលខេត្តកំពង់ស្ពឺ (៦៥ឆ្នាំ) លោកឈុន ស៊ីរុន ភេទ ប្រុស ឆ្នាំកំណើត
០២/០៧/១៩៥២ អភិបាលខេត្តកណ្តាល(៦១ឆ្នាំ) លោកឈុន ឈន់ ភេទ ប្រុស
ឆ្នាំកំណើត ០១/០៤/១៩៤៩ អភិបាលខេត្តកំពង់ធំ (៦៤ឆ្នាំ) និងលោកចាន់ យឿន
ភេទ ប្រុស ឆ្នាំកំណើត ១៥/០២/អភិបាលខេត្តមណ្ឌលគិរី
(៦២ឆ្នាំ)៕ ខាងក្រោមនេះជារូបថតអស់លោក ជាអតិតអភិបាលខេត្ដ និងរាជធានីទាំង
៨រូបដែលត្រូវចូលនិវត្តន៏៖ The retiring governors are as follow: Read about the new governors here.
No comments:
Post a Comment