A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 February 2013

Minimum wage talks deadlock កិច្ចចរចា​តម្លើង​ប្រាក់ខែ​កម្មករ មិន​ត្រូវរ៉ូវ​គ្នា ថៅកែ​មិន​ព្រម​តម្លើង​បន្ថែម​

Last Updated on 27 February 2013 
Phnom Penh Post


By Shane Worrell and Mom Kunthear

130227 04
Workers make apparel at a Phnom Penh factory that supplies sportswear giant Adidas. Photograph: Will Baxter/Phnom Penh Post
Workers in the Kingdom’s lucrative garment and footwear industries appear close to a monthly minimum wage increase of at least $6, despite talks between trade unions, the factories’ association and the government ending in deadlock yesterday.
The three parties agreed in the early evening to adjourn closed-door talks until this afternoon, after unions stood firm in their demands for nearly double the minimum wage across the $4 billion export industries.
Rong Chhun, president of the Cambodian Confederation of Unions (CCU), said unions had dismissed a figure put forward by the Garment Manufacturers Association in Cambodia (GMAC) and would lobby again today for the minimum wage to be increased from $61 to $120.
“They said they can provide us with $72 per month. This meeting did not get anywhere, because they offered us too little. We can’t agree with it,” he said.
GMAC had failed to explain to unions the exact reason why – given the huge profits generated by the country’s 400-plus factories – a 100 per cent increase was out of the question, Chhun added.
“We demand $120,” he said, adding that it would bring workers in line with their counterparts in Thailand and Vietnam. “Seventy-two dollars is a long way from what we want.”
GMAC Secretary-General Ken Loo, however, said the figure his organisation had put forward was actually even further from what the unions were demanding: the $72 included a $5 health allowance that is currently not included in the $61 minimum wage.
“The existing $61 would be increased by $6 to $67 and we would take the $5 health allowance, bringing it up to $72,” he said.
Loo said it was hard to say whether further negotiations today would drive that figure higher.
“It depends on what the unions come up with . . . If they want to stay on their pedestal with $120, there wouldn’t be any more [negotiating].”
Trade unions agreed on $120, initially proposed by the Free Trade Union, last week after a request by Minister of Social Affairs Ith Sam Heng for union groups to arrive at yesterday’s meeting in agreement.
However, Sath Samuth, secretary of state at the Ministry of Labour, said he believed only about five or six of the “many unions involved” were prepared to stand firm on $120.
“The employers have already said they don’t have the ability to increase the minimum wage by $60, so we will wait to see what happens tomorrow,” he said, adding that he expected parties would reach agreement on a “suitable” wage.
Dave Welsh, American Center for International Labor Solidarity country manager, said unions were trying to make a big leap forward with wages so a systematic process to review increases could be introduced down the track.
Government representatives, on the other hand, were supporting GMAC’s figure and suggesting that if wages were increased too much, prices would also rise, causing buyers to shift to other countries, Welsh said.
“The notion is that if we don’t focus on labour conditions, we will flourish. But buyers don’t come here for the lowest prices. They go to Bangladesh for that.”
(ថ្ងៃទី 27 កុម្ភៈ 2013, | ដោយ: លី សិលា CEN
ភ្នំពេញ: ក្រុម​ការងារ​ចម្រុះ​ត្រីភាគី រវាង​ភាគី​សហជីព​តំណាង​កម្មករ ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ និង​ភាគី​រដ្ឋាភិបាល តំណាង​ដោយ​មន្ត្រី​ក្រសួង​សង្គមកិច្ច និង​ក្រសួង​ការងារ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ មិន​ត្រូវរ៉ូវ​គ្នា​ឡើយ​។ មូលហេតុ មក​ពី​ភាគី​ថៅកែ​រោងចក្រ មិន​ព្រម​តម្លើង ពី​ការព្រមព្រៀង ពី​ថ្ងៃ​ម្សិលមិញ ៧២ ដុល្លារ​ឡើយ​។
​ចំណែក​ភាគី​សហជីព​តំណាង​កម្មករ បាន​យល់ព្រម​បន្ថយ​ការទាមទារ តម្លើង​ប្រាក់ខែ​កម្មករ​ពី ១២០ ដុល្លារ មក​នៅត្រឹម ១០០ ដុល្លារ​។​

​ ទី​បំផុត​ទៅ តំណាង​រដ្ឋាភិបាល បាន​ឲ្យ​ភាគី​ទាំងពីរ ដក​ឃ្លា ទៅពិនិត្យ​មួយ​ជំ​ហ៊ាន​ទៀត ដោយ​មិន​បាន​កំណត់​ថា ពេល​ណា​ទើប​ជួបប្រជុំ ចរចា​រឿង​ឡើង​ប្រាក់ខែ​ឡើង​វិញ​ទេ​។​

​ភាគី​និយោជក ដែល​ជា​ថៅកែ​រោងចក្រ​កាត់ដេរ តាមរយៈ​លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ថ្លែង​នៅ​រសៀល ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ថា ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ មិន​មាន​លទ្ធភាព​អ្វី ទៅ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ច្រើនជាង ៧២ ដុល្លារ​អាមេរិក​ឡើយ បើទោះបីជា​ខាង​សហជីព​តំណាង​កម្មករ បាន​ព្រមព្រៀង​បញ្ចុះ​ការទាមទារ​ពី ១២០ ដុល្លារ មក​នៅត្រឹម ១០០ ដុល្លារ​ក៏​ដោយ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​ជា​តំណាង​កម្មករ ចូលរួម​តុ​ចរចា​តម្លើង​ប្រាក់ខែ​ដែរនោះ បានឲ្យដឹងថា ភាគី​សហជីព​កម្មករ ចង់ឲ្យ​ដំណើរការ​ចរចា​បាន​លឿន និង​មិនឲ្យ​មាន​ភាពស្មុគស្មា​ញ ដើម្បី​ផលប្រយោជន៍​កម្មករ ក៏​យល់ព្រម​បញ្ចុះ​ការទាមទារ តម្លើង​ប្រាក់ខែ​កម្មករ​ពី ១២០ ដុល្លារ មក​នៅត្រឹម ១០០ ដុល្លារ​។ ក៏​ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ មិន​ព្រម​តម្លើង​ថែមទៀត​ទេ​។​

​លោក អាត់ ធន់ បាន​គូសបញ្ជាក់ថា សហជីព​កម្មករ​និមួយៗ នឹង​ត្រូវ​ជួបប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​រៀងៗ​ខ្លួន ដើម្បី​ប្រាប់​ពី​លទ្ធផល​នៃ​កិច្ចចរចា និង​ស្តាប់​មតិ​ពី​សមាជិក ថា​តើ​ពួកគេ​ពេញចិត្ត​នឹង​ការ​តម្លើង​ប្រាក់ខែ​ត្រឹមតែ ៧២ ដុល្លារ ឬ​ក៏​មិន​ពេញចិត្ត ហើយ​អាច​នឹង​មាន​ការធ្វើ​បាតុកម្ម​តវ៉ា​យ៉ាង​ដូច​ម្តេច​តទៅទៀត​។

​ ចំណែក​លោក វង្ស សុវណ្ណ ប្រធាន​សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា ដែល​ជា​ភាគី​សហជីព​មួយ ចូលរួម​ក្នុង​កិច្ច​ចរចា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បានឲ្យដឹងថា សហជីព​កម្មករ នឹង​មិន​មាន​កិច្ចប្រជុំ​អ្វី​ជាមួយ​គ្នា​ទៀត​ទេ ព្រោះ​សហជីព​បាន​ព្រមព្រៀង​រួចហើយ លើ​ការទាមទារ​ឡើង​ប្រាក់ខែ ដោយ​បញ្ចុះ​ពី ១២០ ដុល្លារ មក​នៅត្រឹម ១០០ ដុល្លារ​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​ចរចា​ត្រីភាគី ដើម្បី​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ គឺ​ថៅកែ​រោងចក្រ​កាត់ដេរ បាន​ព្រមព្រៀង តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ពី ៦១ ដុល្លារ ទៅ ៧២ ដុល្លារ​ប៉ុណ្ណោះ​។ ​ក៏ប៉ុន្តែ​សហជីព​កម្មករ មិន​យល់ស្រប ហើយ​ទាមទារ​ឲ្យមាន​ការ​តម្លើង​ប្រាក់ខែ​គោលដ​ល់​កម្មករ ពី ៦១ ដុល្លារ​នៅ​ពេល​សព្វថ្ងៃ រហូតដល់ ១២០ ដុល្លារ​។

​ដោយសារ​គម្លាត​ ឆ្ងាយ​ពេក​នៃ​ការ​កិច្ចចរចា​តម្លើង​ប្រាក់ខែ​នោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ដែល​ជា​ប្រធាន​កិច្ចប្រជុំ​ចរចា​ត្រីភាគី បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ ដែល​មាន​សមាសភាព​ម​ក​ពី​ខាង​សហជីព​តំណាង​កម្មករ ១០ នាក់ និង​ខាង​ថៅកែ​រោងចក្រ​កាត់ដេរ ១០ នាក់ ដោយ​មាន​ការសម្របសម្រួល​ពី​មន្ត្រី​ក្រសួង​សង្គមកិច្ច និង​ក្រសួង​ការងារ ដើម្បី​អង្គុយ​ចរចា​គ្នា រក​ចំណុចរួម លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣៕​ 
- See more at: http://www.cen.com.kh/localnews/show_detail/135?token=ZWEzZDI2ZjMyYmY0MzQ3Yzg4OGQxYmY2Y2ExMTEx#sthash.WRlKUb0u.dpuf

No comments: