Sourn Serey Ratha
ដោយ ម៉ៅ សុធានី
2012-09-15 RFA
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា
បានចេញសេចក្ដីថ្លែងការណ៍បដិសេធថា
លោកពុំមានជាប់ពាក់ព័ន្ធជាមួយលោក ម៉ម សូណង់ដូ
ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
ដូចសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់នោះទេ។
សវនាការជំនុំជម្រះក្តីសំណុំរឿង លោក ម៉ម សូណង់ដូ
បានប្រើប្រាស់រយៈពេល ៣ថ្ងៃកន្លះ ហើយបានបញ្ចប់កាលពីថ្ងៃទី១៤
ខែកញ្ញា។ កាលពីថ្ងៃបញ្ចប់នៃសវនាការ ព្រះរាជអាជ្ញាបានចោទថា លោក ម៉ម
សូណង់ដូ
ជាមេខ្លោងបង្កើតតំបន់អបគមន៍ក្នុងគោលដៅផ្ដួលរំលំរដ្ឋាភិបាលដោយ
សហការជាមួយលោក សួន សេរីរដ្ឋា។
លោក សួន សេរីរដ្ឋា កាលពីថ្ងៃទី១៣ កញ្ញា
បានថ្កោលទោសតុលាការកម្ពុជា និងចោទថា
បានធ្វើតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ចំពោះការចោទប្រកាន់ថា រូបលោកជាប់ពាក់ព័ន្ធជាមួយលោក ម៉ម សូណង់ដូ
ក្នុងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតាមទូរស័ព្ទទៅលោក សួន សេរីរដ្ឋា
ដើម្បីបញ្ជាក់ប្រាប់ពីការចោទប្រកាន់របស់តុលាការថា
លោកមានជាប់ពាក់ព័ន្ធជាមួយលោក ម៉ម សូណង់ដូ
បង្កើតតំបន់អបគមន៍នៅក្នុងឃុំកំពង់ដំរី ខេត្តក្រចេះ បានទេ
នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា នេះ។
ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់លោក សួន សេរីរដ្ឋា បានអះអាងថា លោក
ម៉ម សូណង់ដូ នៅពេលដែលលោកធ្វើទស្សនកិច្ចនៅក្រៅប្រទេស
បានទៅចូលរួមយកព័ត៌មានពីសកម្មភាពរបស់ចលនាអំណាចពលរដ្ឋខ្មែរ
ដែលបានដាក់ពាក្យបណ្ដឹងប្ដឹងរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន
សែន ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃទី២២ ខែមិថុនា
ឆ្នាំ២០១២ នាទីក្រុងឡាអេ ប្រទេសហុឡង់ដ៍។
ចលនានេះចោទរដ្ឋាភិបាលកម្ពុជា
ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដោយការបង្ខំបណ្ដេញពលរដ្ឋ
ពីលំនៅឋាន។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីចុងខែសីហា ឆ្នាំ២០១២
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា បានឲ្យដឹងថា
បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិទទួលពាក្យបណ្ដឹង
ការិយាល័យរាជអាជ្ញាក៏បានបង្គាប់អោយលោកផ្តល់ភស្តុតាង
បន្ថែម៖ «បន្ទាប់ពីយើងដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២២
ខែមិថុនា ឆ្នាំ២០១២
ទាមទារអោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ
ធ្វើការអង្កេតអំពីបទឧក្រិដ្ឋ
អំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ដែលប្រព្រឹត្តដោយរដ្ឋាភិបាលក្រុងភ្នំពេញ ហើយមកដល់ថ្ងៃនេះ
ក្រុមមេធាវីរបស់យើង
កំពុងធ្វើកិច្ចការនេះជាមួយខាងផ្នែករដ្ឋអាជ្ញា
នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ
ហើយគេបានស្នើសុំឯកសារភស្តុតាងបន្ថែមទៀត
ដើម្បីជំរុញលើការស៊ើបអង្កេត…»។
ក្នុងសវនាការលោក ម៉ម សូណង់ដូ បានប្រាប់ចៅក្រមថា លោកស្គាល់លោក សួន សេរីរដ្ឋា ក្នុងឋានៈជាអ្នកសារព័ត៌មានតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់លោក ម៉ម សូណង់ដូ នេះ លោក អៀ ចាន់ណា
បញ្ញវន្តខ្មែរម្នាក់រស់នៅប្រទេសន័រវេសន៍ (Norway)
បានមានប្រសាសន៍ថា តុលាការកម្ពុជា មិនមានឯករាជភាព
និងគ្មានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
លោកអះអាងថា ការចោទប្រកាន់ទាំងនេះ ពុំមានមូលដ្ឋានច្បាស់លាស់៖ «ទង្វើ
របស់រដ្ឋាភិបាលនេះ ដោយចាប់លោក ម៉ម សូណង់ដូ
និងចោទប្រកាន់ប្រជាពលរដ្ឋស្លូតត្រង់
គឺជាការព្យាយាមការពារជនខិលខូច
ការពារកំហុសផ្ទាល់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឲ្យក្រុមហ៊ុនយួន
ទៅវិនិយោគនៅទីនោះ ប៉ះពាល់ដីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋទ្រាំអត់បានក៏នាំគ្នាតវ៉ាឡើង។
ប្រជាពលរដ្ឋដែលត្រូវគេចោទប្រកាន់ថា ធ្វើអបគមន៍
បំបែករដ្ឋក្នុងរដ្ឋនោះ ថាតើគាត់មានអ្វី?
ការដែលបំបែករដ្ឋក្នុងរដ្ឋ គឺឈរលើមូលដ្ឋាន ទី១ ផ្នែកសេដ្ឋកិច្ច
និងទី២ ផ្អែកលើកងកម្លាំងប្រដាប់អាវុធ…»។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់បានដឹងអំពីជោគវាសនារបស់លោក
ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅឡើយទេ
ពីព្រោះតុលាការនឹងប្រកាសសាលក្រមកាត់ទោសករណីលោក នៅថ្ងៃ១ ខែតុលា
ឆ្នាំ២០១២។
ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍របស់លោក សួន សេរីរដ្ឋា
ក៏បានបញ្ជាក់ផងដែរថា ចលនាអំណាចពលរដ្ឋខ្មែរ
គឺជាចលនានយោបាយស៊ីវិល ហើយបច្ចុប្បន្ននេះកំពុងប្រមូលស្នាមមេដៃ
និងហត្ថលេខាចំនួន ៣៦ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា
និងនៅក្រៅប្រទេស ដើម្បីគាំទ្រលោក ម៉ម សូណង់ដូ
ប្រឆាំងនឹងការចោទប្រកាន់របស់តុលាការកម្ពុជា៕
14 comments:
khmer governments, needs to ask USA governments to indict serey Rotha to face justice in PHN .,
khmer government, has the rights to indict Serey Rotha to PHN .,
plz do it without fail.,
Why don't we ask the US government to indict you CPP dogs from Long Beach and your supports and involvement with Comrade Hun Nal and his entourage of Khmer traitor, Chea Sim, Heng Samrin, comrade Ho Nam Hong who were all high ranking officials in the Khmer Rouge Regime.
u can do it, u have the rights,
plz go ahead do so., we encourage u
Indict Sound Sereyrotha on what charge? Defame Hun Yuon Nal? Hun Nal is a bad dog for khmers but good for Yuons.No one Defame Hun Yuon Nal,but he defames himself by his actions.
US gov't not dumb like your Cpp's gov't.US govt run by the smartest and the brightest people on earth,unlike your Cpp Yuon-yeik cong slave so dumb commited treason to their own nation for power and wealth.Mam Sonondo had no connection to soun Sereyrotha at all free Mam Sonondo now.
Soun Sereyrotha did not commit any crime why indict him.Please indict the thugs like Cpp clans not the innocent people like Soun Sereyrotha or Mam Sonondo.Indict you little dog barkin' from a distance for Cpp thugs.You're guilty by association with thugs' little dog!!
Yobal Khmer.
The international criminal court should indict Hun Sen for war crimes for killing Funcinpec officials during the 1997 coup, for the 1997 grenade attack, crimes against humanity for K-5 Plan, crimes of evictions, Chutt Wutty's murder, Pisith Pilika's murder, Chea Vichea's murder and so on and so on..
If Sourn Serey Ratha succeeded in putting Hun Sen in international jail, he would be a Khmer hero.
8:07 AM,
Well expressed.
Thanks
Serey Rotha was involved with mam sonando ,involved PAD Thai yellow shit. Try to destroy cambodia .,
He was the most wanted man in cambodia
When time comes, serey Rotha will be indicted to PHN to face justice.. With Inlt helps, as well as Interpol police..
Dream little dog! Soun Sereyrotha says kiss his ASS all Cpp and Cpp-associations clans/thugs.Soun Sereyrotha is smarter than your Cpp tratoir Yuons slave your parents.Pp govt can kiss his ASS good bye if is a chance to get him,he said....
This CPP dog barks the loudest. Barker louder CPP dog, the French may even indict Sam Raincy to be prosecuted in Nambodia because the Phnom Penh court is the most indepedant court in the world.
if he dared , don't hide, don't run away,
for sure, we will kiss his ass in prey sar prison /jail,, within 30yrs
3:27 PM,
YOU are nothing but dog !!!
Why dont the US indict you CPP dogs to live in the street where you belong? 1 year? 5 years? 30 years fits well for you CPP dogs.
Post a Comment