A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 26 September 2012

Kem Sokha: Cambodian National Rescue Party will reclaim Koh Tral from Vietnam លោក កឹម សុខា៖ បក្ស​សង្គ្រោះ​ជាតិ​នឹង​ទាម​ទារ​កោះ​ត្រល់​ជា​សម្បត្តិ​ខ្មែរ​វិញ


 http://www.youtube.com/watch?v=Jmar-aFMEz4
 
RFA/Uon Chhin. Kem Sokha speaking to supporters.

ដោយ ដែន អយុធ្យា 2012-09-25  Radio Free Asia
Listen to audio here.

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា នឹង​ទាម​ទារ​កោះ​ត្រល់​ពី​វៀតណាម មក​ជា​កម្មសិទ្ធិ​ខ្មែរ​វិញ បើ​គណបក្ស​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី៥ ឆ្នាំ​២០១៣។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​អ្នក​ជំងឺ និង​សម្ភារៈ​ការិយាល័យ​ជូន​ពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ចន្ទ ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។
ការ​អះអាង​នេះ កើត​មាន​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពត សួរ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​កោះ​ត្រល់ បាត់​បង់​ទៅ​ឲ្យ​វៀតណាម។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ថា ការ​និយាយ​របស់​លោក កឹម សុខា ជា​ការ​បោកប្រាស់ ឬ​ភូត​កុហក​ម្ចាស់​ឆ្នោត។
ការ​លើក​យក​រឿង​ព្រំដែន​គោក ទឹក ជាមួយ​ប្រទេស​ជិត​ខាង​មក​និយាយ​របស់​អ្នក​នយោបាយ តែង​តែ​កើត​មាន​នៅ​ពេល​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់។ ការ​និយាយ​រឿង​ព្រំដែន​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ និង​ដើម្បី​បង្ហាញ​ថា អ្នក​នយោបាយ​មាន​ស្មារតី​ស្នេហា​ជាតិ ការពារ​ទឹក​ដី។
លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ ទី២៤ ខែ​កញ្ញា ដោយ​សន្យា​ថា នឹង​ទាម​ទារ​កោះ​ត្រល់​ពី​វៀតណាម មក​ជា​សម្បត្តិ​ខ្មែរ​វិញ បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣។
លោក​បាន​រិះគន់​ថ្នាក់​ដឹកនាំ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ថា គ្មាន​ឆន្ទៈ និង​គ្មាន​លទ្ធភាព​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​បាន។ ការ​ថ្លែង​របស់​លោក កឹម សុខា កើត​មាន​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ចោទ​សួរ​ លើ​បញ្ហា​បាត់​បង់​កោះ​ត្រល់ និង​ប្រជុំ​កោះ​ជាច្រើន​ទៀត​របស់​ខ្មែរ​ទៅ​ឲ្យ​វៀតណាម។
កញ្ញា មុំ ម៉ារី មាន​អាយុ ១៧ឆ្នាំ មាន​លំនៅឋាន​នៅ​ខេត្ត​កែប បាន​សោកស្ដាយ​ដែល​កោះ​ត្រល់ ជា​កោះ​របស់​សម្បត្តិ​ខ្មែរ ត្រូវ​ធ្លាក់​ក្នុង​ដៃ​វៀតណាម គ្រប់គ្រង។ យុវតី​រូប​នេះ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ថ្នាក់​ដឹកនាំ​ខ្មែរ​មិន​អាច​រក្សា​ប្រជុំ​កោះ​ជា​ កម្មសិទ្ធិ​ខ្មែរ មាន​កោះ​ត្រល់ ជាដើម ឲ្យ​គង់វង្ស​បាន។
ចំណែក​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ សម ថា ដែល​ធ្លាប់​ធ្វើ​ជំនួញ​នៅ​លើ​កោះ​ត្រល់ ឆ្នាំ​១៩៧៥ ហើយ​បច្ចុប្បន្ន​រស់នៅ​ខេត្ត​កែប ក៏​សោកស្ដាយ​ចំពោះ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​មិន​មាន​លទ្ធភាព​ថែ​រក្សា​កោះ​ត្រល់ ឬ​ប្រជុំ​កោះ​ផ្សេង​ទៀត​បាន។
ទោះ​យ៉ាង​ណា លោកស្រី​បញ្ជាក់​ថា បើ​កោះ​ត្រល់ ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ម៉្លោះ​មិន​មាន​ការ​អភិវឌ្ឍ​ដូច​វៀតណាម គ្រប់គ្រង​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ទំនង​ជា​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សង់​លំនៅឋាន​លើ​កោះ​ទេ ព្រោះ​ថា រដ្ឋាភិបាល​នឹង​វិនិយោគ​កោះ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ ហើយ​អាច​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដូច​សព្វថ្ងៃ​នេះ​ក៏​ថា​បាន។
ចំណែក​មនុស្ស​វ័យ​ចំណាស់​ឈ្មោះ ស៊ុំ ស្រេង រស់នៅ​ខេត្ត​កំពត បាន​សោកស្ដាយ​ដែល​ថ្នាក់​ដឹកនាំ​ខ្មែរ​ខ្វះ​លទ្ធភាព​ថែ​រក្សា​កោះ​ត្រល់ ឲ្យ​បាន​គង់វង្ស។ លោក​គ្មាន​ជំនឿ​ថា ថ្នាក់​ដឹកនាំ​ខ្មែរ​ជំនាន់​មុខ​អាច​ទាម​ទារ​កោះ​ត្រល់ ពី​វៀតណាម មក​ជា​សម្បត្តិ​ខ្មែរ​បាន​ទេ ព្រោះ​យល់​ថា ពលរដ្ឋ​មិន​ចេះ​រួប​រួម និង​គ្មាន​ឆន្ទៈ​ស្នេហា​ជាតិ។
កោះ​ត្រល់ មាន​ផ្ទៃ​ដី​សរុប ៥៤០​គីឡូ​ម៉ែត្រ​ក្រឡា។ កោះ​នេះ​មាន​ទំហំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore) ដែល​មាន​ផ្ទៃដី​សរុប ៥៨១​គីឡូ​ម៉ែត្រ​ក្រឡា។
លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​បាន​ប្រតិកម្ម និង​រិះគន់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា បើ​បក្ស​នេះ​ជាប់​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ នឹង​ទាម​ទារ​កោះ​ត្រល់ ពី​វៀតណាម វិញ ថា​ជា​ការ​បោក​បញ្ឆោត​ម្ចាស់​ឆ្នោត។
យ៉ាង​នេះ​ក្តី លោក កឹម សុខា បាន​ពញ្ញាក់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ចូល​រួម​ការពារ​បូរណភាព​ ទឹកដី ឬ​ដែន​កោះ ដូច​ជា​កោះ​ត្រល់ ជាដើម ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ឆ្នាំ​២០១៣ ឲ្យ​បាន​គ្រប់​គ្នា។
ទោះ​យ៉ាង​ណា លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម និង​សេដ្ឋកិច្ច​ឯករាជ្យ បញ្ចេញ​ទស្សនៈ​ថា តាម​ផ្លូវ​ច្បាប់ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​ទាម​ទារ​កោះ​ត្រល់ ពី​វៀតណាម វិញ មិន​ទាន់​ហួស​ពេល​ទេ។ លោក​ថា ការ​ទាម​ទារ​កោះ​ត្រល់​មក​ជា​សម្បត្តិ​ខ្មែរ​វិញ អាច​ធ្វើ​ឡើង​តាម​រយៈ​ទ្វេភាគី ឬ​តាម​លក្ខណៈ​អន្តរជាតិ ដោយ​ត្រូវ​ពិនិត្យ​សើរើ​កិច្ច​ព្រមព្រៀង ឬ​សន្ធិ​សញ្ញា​រវាង​កម្ពុជា និង​វៀតណាម កន្លង​មក។ លោក​បន្ថែម​ថា ករណី​កោះ​ត្រល់ បើ​ទោះ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន មិន​ហ៊ាន​ចេញ​មុខ​ទាម​ទារ​មក​ជា​សម្បត្តិ​ខ្មែរ​ក៏ដោយ ប៉ុន្តែ រដ្ឋាភិបាល​ជាប់​ឆ្នោត​ដឹកនាំ​ប្រទេស​ជំនាន់​ថ្មី ឬ​ជំនាន់​ក្មេងៗ​ស្រករ​ក្រោយ ក៏​អាច​ទាម​ទារ​តាម​ផ្លូវ​ច្បាប់​យក​កោះ​ត្រល់ ពី​វៀតណាម បាន​ដែរ៕

6 comments:

Anonymous said...

With bullets we will never win,collect all documents take the thieves to ICJ that the only way....Hun cent signature don't mean nothing because his gov't under Yuon controlled during signed these treaties Yuon coered him to signed.Hun cent was a witness to all these matters.

Kmenhwatt.

Anonymous said...

J'espere

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Rambo III said...

Does Hun Sen "Does Miss No "? Who could translate in Khmer ?

Anonymous said...
This comment has been removed by a blog administrator.