A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 20 July 2012

Sam Rainsy appeals to other parties to join the new merged party លោក សម រង្ស៊ី អំពាវនាវ​ពី​ចំងាយ​ឲ្យ​មានការ​ចូលរួម ក្នុង​ចលនា​បង្កើត​ថ្មី​របស់ខ្លួន​

Kem Sokha (l) and Sam Rainsy shook hands during the meeting in Manila where the the agreed to form a Democratic Movement for the National Salvation. The two parties, Sam Rainsy Party and Human Rights Party, hope to merge  into a political party before the 3013 election.
 
ថ្ងៃទី 19 កក្កដា 2012 ដោយ: លីនណា 
Cambodia Express News 

 ភ្នំពេញ: ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរ​ង្ស៊ី និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើ​បង្កើត​ថ្មី​រវាង​គណបក្ស​សមរ​ង្ស៊ី និង​សិទ្ធិមនុស្ស បាន​អំពាវនាវ​ពី​ចំងាយ​ដល់​គណបក្សនយោបាយ អ្នកស្នេហាជាតិ និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់ មក​ចូលរួម​កម្លាំង​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដើម្បី​ផ្លាស់ប្ដូរ​ការដឹកនាំ​បច្ចុប្បន្ន​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីអំពាវនាវ​របស់ លោក សម រង្ស៊ី ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២​។​ 


លិខិត​អំពាវនាវ​លោក សម រង្ស៊ី បាន​លើកឡើងថា "​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជីវិត គឺជា​ចលនា​មួយ ដែល​រៀបចំ​បង្កើតឡើង ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ជំហាន​ឆ្ពោះ ទៅរក​ការរៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ ក្នុងពេល​វេលា​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ដណ្ដើមយក​ជ័យជំនះ​ផ្ដាច់ព្រ័ត្រ លើ​គណបក្សកាន់អំណាច​បច្ចុប្បន្ន តាមរយៈ​ការបោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ ដោយមាន​វត្តមាន​ប្រធាន​គណបក្សប្រឆាំង​ចូលរួម​ជា​ផ្លូវការ និង​យ៉ាងសកម្ម​"​។​

​លោក សម រង្ស៊ី លើកឡើង​ទៀតថា កា​រួបរួម​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺជា​ការឆ្លើយតប​ទៅនឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​។​

​ចំពោះ​ការរួបរួម​ឡើងវិញ​របស់​គណបក្សប្រឆាំង​ទាំងពីរ​នេះ ត្រូវបាន​លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា ការ​ចងសម្ព័ន្ធ និង​ការបង្កើត​គណបក្ស​តែមួយ​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​សិទ្ធិមនុស្ស នៅពេល​ខាងមុខ វា​មិនមាន​គុណបំណាច់​អ្វី​ជួយ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។​

​លោក​បន្តថា គណបក្ស​ប្រជាជន​បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ហើយ​ផ្សាភ្ជាប់​នូវ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ជាក់​ស្ដែង​។ ដូច្នេះ​អ្វី ដែល​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​នោះ គឺ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រសើរឡើង ការធានា​នូវ​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​។​

​លោក​ទិ​ត​សុធា បាន​បញ្ជាក់ថា “​ការរួបរួម​គ្នា​នេះ មិន​ជះឥទ្ធិពល​ណាមួយ រាំងស្ទះ​ដល់​សំឡេងឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពីព្រោះ​ការសម្រេច​ជោគវាសនា​ប្រទេសជាតិ និង​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ គឺ​មិន​អាស្រ័យទៅលើ​គណបក្ស​ទាំងពីរ​នេះ​ទេ អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​គណបក្ស​ប្រជាជ​កម្ពុជា បាន និង​កំពុង​នាំមុខ​នូវ​ការគោរព​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​នីតិរដ្ឋ​”៕​

2 comments:

Anonymous said...

It will be more powerful and effective, if more smaller parties would joint the NEW opposition party, DMNS.
After winning against CPP, each respective leader, then can share power and positions.
Let's prove to ourselves, once and for
all that we, KHMERS CAN UNITE !!!

A Khmer Patriot

Anonymous said...

If they put the laws in the center of the policy or put the laws in the main goal for all to obey.Put the rule of law above all else,it might works,if they care about rule of laws and party policy ahead of personal interest it is definitely work.If they all self-center,this merger will be death and shameful.