Kem Sokha (l) and Sam Rainsy shook hands during the meeting in Manila where the the agreed to form a Democratic Movement for the National Salvation. The two parties, Sam Rainsy Party and Human Rights Party, hope to merge into a political party before the 3013 election.
ថ្ងៃទី 19 កក្កដា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលទើបង្កើតថ្មីរវាងគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស បានអំពាវនាវពីចំងាយដល់គណបក្សនយោបាយ អ្នកស្នេហាជាតិ និងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ មកចូលរួមកម្លាំងជាមួយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បីផ្លាស់ប្ដូរការដឹកនាំបច្ចុប្បន្ននៅកម្ពុជា។ នេះបើតាមសេចក្ដីអំពាវនាវរបស់ លោក សម រង្ស៊ី ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២។
លិខិតអំពាវនាវលោក សម រង្ស៊ី បានលើកឡើងថា
"ចលនាប្រជាធិបតេយ្យសង្គ្រោះជីវិត គឺជាចលនាមួយ ដែលរៀបចំបង្កើតឡើង
ដោយគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងជំហានឆ្ពោះ
ទៅរកការរៀបចំបង្កើតគណបក្សថ្មីមួយ ក្នុងពេលវេលាដ៏ខ្លីខាងមុខនេះ
ដើម្បីដណ្ដើមយកជ័យជំនះផ្ដាច់ព្រ័ត្រ លើគណបក្សកាន់អំណាចបច្ចុប្បន្ន
តាមរយៈការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌
ដោយមានវត្តមានប្រធានគណបក្សប្រឆាំងចូលរួមជាផ្លូវការ
និងយ៉ាងសកម្ម"។
លោក សម រង្ស៊ី លើកឡើងទៀតថា ការួបរួមរវាងគណបក្សសមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស
គឺជាការឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ
ដែលទន្ទឹងរង់ចាំជាយូរមកហើយ។
ចំពោះការរួបរួមឡើងវិញរបស់គណបក្សប្រឆាំងទាំងពីរនេះ ត្រូវបានលោក ទិត
សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការចងសម្ព័ន្ធ
និងការបង្កើតគណបក្សតែមួយរវាងគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស
នៅពេលខាងមុខ វាមិនមានគុណបំណាច់អ្វីជួយដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត
ដូចគណបក្សប្រជាជនកម្ពុជាទេ។
លោកបន្តថា គណបក្សប្រជាជនបានកំពុងយកចិត្តទុកដាក់ខ្ពស់
ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
ហើយផ្សាភ្ជាប់នូវទឹកចិត្តរបស់ប្រជាពលរដ្ឋ
ដើម្បីដោះស្រាយបញ្ជាក់ស្ដែង។ ដូច្នេះអ្វី
ដែលរដ្ឋាភិបាលយកចិត្តទុកដាក់នោះ
គឺធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រសើរឡើង ការធានានូវស្ថិរភាព
សន្តិភាព និងការអភិវឌ្ឍ។
លោកទិតសុធា បានបញ្ជាក់ថា “ការរួបរួមគ្នានេះ មិនជះឥទ្ធិពលណាមួយ
រាំងស្ទះដល់សំឡេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជាទេ
ពីព្រោះការសម្រេចជោគវាសនាប្រទេសជាតិ និងការផ្លាស់ប្ដូរថ្នាក់ដឹកនាំ
គឺមិនអាស្រ័យទៅលើគណបក្សទាំងពីរនេះទេ
អាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយគណបក្សប្រជាជកម្ពុជា បាន
និងកំពុងនាំមុខនូវការគោរពលទ្ធិប្រជាធិបតេយ្យ និងការគោរពនីតិរដ្ឋ”៕
2 comments:
It will be more powerful and effective, if more smaller parties would joint the NEW opposition party, DMNS.
After winning against CPP, each respective leader, then can share power and positions.
Let's prove to ourselves, once and for
all that we, KHMERS CAN UNITE !!!
A Khmer Patriot
If they put the laws in the center of the policy or put the laws in the main goal for all to obey.Put the rule of law above all else,it might works,if they care about rule of laws and party policy ahead of personal interest it is definitely work.If they all self-center,this merger will be death and shameful.
Post a Comment