A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 11 February 2012

Thai troops continued to dig trenches inside the "Demilitarised Zone"

Cambodian frontline soldiers based near Preah Vihear temple.

By Khmerization
Source: RFA

Reports from military sources based in Choam Ksan district near Preah Vihear temple said that up to this point, Thai troops have continued to dig trenches in the "Demilitarised Zone" drawn up by the International Court of Justice (ICJ) near Phnom Trop area, about 5 km from Preah Vihear temple.

A Cambodian soldier based at Phnom Trop said that since October 2011, Thai troops had sneaked in by day to place the Buddha statue inside the "Demiliatrised Zone" (DMZ) and come by night to dig the trenches even if the Cambodian soldiers had attempted to stop them. "They have not withdrawn yet, but instead have dug in deeply and built strong trenches inside the area. I heard the sound everyday like they are laying the concrete slab", he said.

Gen. Srey Doek, Cambodian commander of the area, refused to comment of the allegation by the Cambodian soldier, only saying that the situation in the area is still normal.

However, Mr. Koy Kuong, spokesman for the Cambodian Foreign Ministry, said the Cambodian side had sent a diplomatic note of protest to the Thai government through the Thai embassy in Phnom Penh and also sent a copy the ICJ. He said Cambodia would not allow Thai troops to do anything in the DMZ. "Such action not only violates the territorial integrity of Cambodia, but also violates the order of the ICJ on 18th July 2011 which has imposed the provisional demilitarised zone in the area", he said.

The Thai government, on the other hand, is silent on the issue. However, Sorachak Boranaksamrit, counsel to the Thai Embassy in Phnom Penh, said he read news from the Cambodian press, but refused to elaborate on the issue, saying it is a government to government issue between the two countries. "I only read it from the Cambodian press, but I am not a politician and the embassy did not receive any information (from the Thai government) yet. Beside, in my country, there is no press report about this issue, so I could not comment on the issue", he said.

Please read the article in Khmer below:

ទាហាន​ថៃ​បន្ត​ចូល​ធ្វើ​លេណដ្ឋាន​ក្នុង​តំបន់​ហាមឃាត់
ដោយ ហង្ស សាវយុត
2012-02-10

ប្រភព​ពី​កង​យោធា​ខ្មែរ​ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ទាហាន​ថៃ នៅ​​តែ​បន្ត​​​​ចូល​ធ្វើ​លេណដ្ឋាន​​យោធា​ក្នុង​តំបន់​ហាម​ឃាត់​មិន​ឱ្យ​មាន​កងទ័ព​នៅ​លើ​កំពូល​ភ្នំ​ទ្រព្យ​ដដែល បើ​ទោះ​បី​ជា​កង​ទ័ព​កម្ពុជា បាន​ព្យាយាម​រារាំង​ជា​ច្រើន​លើក​មក​ហើយ​ក៏ដោយ។

RFA Photo/Hang Savyouth

០៦-កុម្ភៈ-២០១០: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​តាម​កំពែង​ខាង​មុខ​នៃ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ

ទាហាន​ខ្មែរ​ម្នាក់​នៅ​លើ​កំពូល​ភ្នំទ្រព្យ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​១០ ខែ​កុម្ភៈ ថា ចាប់​តាំង​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១១ ទាហាន​ថៃ បាន​លួច​​​​ដាក់​ព្រះ ហើយ​ពេល​យប់ៗ​បាន​លួច​ធ្វើ​លេណដ្ឋាន​ចូល​មក​ក្នុង​ទឹកដី​ជម្លោះ​ព្រំដែន ដែល​ជា​តំបន់​​ហាម​ឃាត់​មិន​ឱ្យ​មាន​កង​ទ័ព។ រហូត​មក​ដល់​ពេល​នេះ​ កងទ័ព​ថៃ ក៏​នៅ​តែបំពាន​​ដដែល៖ «​អត់​ដក​ទេ មាន​តែ​ធ្វើ​លេណដ្ឋាន​រឹង​មាំ​ទៀត ឥឡូវ​ហ្នឹង។ ឮ​តែ​ធ្វើ​ក្រោក​ក្រាក​រាល់​តែ​ថ្ងៃ របៀប​ដូច​ចាក់​សាប​ចាក់​អី»។

ទោះ​យ៉ាង​ណា លោក​ឧត្តម​សេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ​យោធា​ខ្មែរ​ដែល​គ្រប់គ្រង​តំបន់​នោះ មិន​ធ្វើ​អធិប្បាយ​អ្វី​ឡើយ ​ ដោយ​លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​នៅ​ទីនោះ ស្ថិត​ក្នុង​ស្ថានភាព​ជា​ធម្មតា។

ក្រសួងការ​បរទេស​​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ កន្លង​ទៅ​ បាន​ធ្វើ​កំណត់ហេតុ​​ទូត​តវ៉ា​មួយ​ទៅ​កាន់​​រដ្ឋាភិបាល​ថៃ តាម​រយៈ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​របស់​ទាហាន​ថៃ ទាំង​នោះ។ កំណត់​ហេតុ​ទូត​នោះ​ បាន​ចម្លង​ជូន​ទៅ​តុលាការ​យុត្តិធម៌​​អន្តរជាតិ​​ប្រចាំ​ទីក្រុង​ឡាអេ​ ផង​ដែរ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​​​តវ៉ា​ដាច់​ខាត​ មិន​ឱ្យ​កងទ័ព​ថៃ​ ធ្វើ​សកម្មភាព​បែប​នោះ​ទេ៖ «សកម្មភាព​ហ្នឹង​មិន​ត្រឹម​បំពាន​បូរណភាព​ទឹកដី​កម្ពុជា យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រំលោភ​បំពាន​ទៅ​នឹង​សាល​ដីកា​ទីក្រុង​ឡាអេ ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ដែល​​​កំណត់​ឱ្យ​មាន​តំបន់​គ្មា​ន​កង​ទ័ព​បណ្ដោះអាសន្ន​​នោះ»។

ចំណែក​រដ្ឋាភិបាល​ថៃ នៅ​តែ​រក្សា​ជំហរ​ស្ងៀមស្ងាត់​មិន​មាន​ការ​ឆ្លើយ​តបអ្វី​ទេ ​រហូត​មក​ដល់​ពេល​នេះ។

លោក សរៈចាក់ បូរណៈសំរីទ្ធ ជា​ទីប្រឹក្សា​​អម​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា។ លោក​​បាន​មាន​ប្រសាសន៍​ថា លោក​សូម​មិន​​អធិប្បាយ​អំពី​រឿង​នេះ ដោយសារ​តែ​ការ​ដោះស្រាយ គឺ​​​ជា​តួនាទី​​​របស់​រដ្ឋាភិបាល​ទ្វេ​ភាគី៖ «ខ្ញុំ​បាន​ត្រឹម​តែ​អាន​​រឿង​នេះ​ពី​ការ​ផ្សាយ​ព័ត៌មាន​របស់​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​​ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ ហើយ​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​​អ្វី​មួយ​បញ្ជូន​មក​កាន់​ស្ថានទូត​ទេ។ ចំណែក​ឯ​ខាង​ប្រទេស​ខ្ញុំ​វិញ​ ក៏​ខ្ញុំ​មិន​ទាន់​ឃើញ​មាន​កាសែត​ចេញ​ផ្សាយ​អំពី​បញ្ហា​នេះ​ដែរ ដូច្នេះ​ខ្ញុំ​មិន​អាច​​ធ្វើការ​អធិប្បាយ​អ្វី​បាន​ទេ»។

កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​មករា កន្លង​ទៅ អាជ្ញាធរ​ជាតិ​ព្រះវិហារ​ទទួល​បន្ទុក​ថែរក្សា និង​ការពារ​ប្រាសាទ​បុរាណ​ព្រះវិហារ នៅ​លើ​ខ្នង​ភ្នំ​ដង​រែក និង​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក បាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍​រួម​គ្នា​មួយ​ ដោយ​ថ្កោល​ទោស​ពួក​ជ្រុល​និយម​ថៃ​មួយ​ក្រុម ដែល​​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​បរិវេណ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​​ប្រចាំ​នៅ​ទីក្រុង​បាងកក និង​មួយ​​​ក្រុម​ធំ​ទៀត បាន​នាំ​គ្នា​យក​ព្រះ​ពុទ្ធបដិមា​ទៅ​ដាក់​នៅ​លើ​កំពូលភ្នំ​ទ្រព្យ ដោយ​​ចូល​ជ្រៅ​​​​ទៅ​ក្នុង​តំបន់​ហាម​ឃាត់​​មិន​ឱ្យ​មាន​កងទ័ព​បណ្តោះ​អាសន្ន នៃ​តំបន់​ជម្លោះ​ព្រំដែន​ជិត​​ប្រាសាទ​ព្រះវិហារ​របស់​​ខ្មែរ​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

Take a picture and document it and report to ICJ's world court....

Anonymous said...

bomb it

Anonymous said...

To 06:47am and All,

I agree.
Also the Cambodian government should make a formal request to the
Court to send Court observers to
verify on the grounds.

This is again a reminder we Khmers
must be strong and ready to fight off
the invaders, may they be Siams or
Viets.

A Khmer Fighter

Anonymous said...

Thailand is using its military superiority to gain territory from Cambodia, encroaching by force. Thailand only lie low after the ICJ order its troops to withdraw from the demilitarized zone. Now that everything is quiet, Thailand is at it again, trying to pick a fight. Cambodian should not tolerate this Thai violation, Cambodian soldiers must repel Thai troops and lodge a protest with the ICJ or the UN.