Lawmaker of Sam Rainsy Party, Mu Sochua (C), walks near houses that were destroyed at the Borei Keila complex, a day after residents were evicted from it, in Phnom Penh January 4, 2012. Riot police officers and residents were injured in a face-off on January 3 when hundreds of armed authorities tried to evict families from their homes in Borei Keila in a long running dispute with a local real estate firm well-connected with the government. The firm, Phanimex, plans to convert the residential area into a commercial one.REUTERS/Samrang Pring (CAMBODIA - Tags: POLITICS CIVIL UNREST)
ដោយ : រតនា (ថ្ងៃទី 16 កុម្ភៈ 2012,06:40:PM)
Sorce: CEN
ភ្នំពេញ: លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រមណ្ឌលកំពត នៃគណបក្សប្រឆាំងសមរង្ស៊ី កំពុងតែប្រឈមនឹងពាក្យបណ្តឹងបទព្រហ្មទណ្ឌថ្មីមួយទៀត នៅសាលាដំបូងរាជធានីភ្នំពេញ។ ដើមបណ្តឹង គឺជាប្រធា មជ្ឈមណ្ឌលព្រៃស្ពឺ នៃក្រសួងសង្គមកិច្ច ដែលស្ថិតនៅក្រោមចំណុះការគ្រប់គ្រងសាលារជាធានីភ្នំពេញ។ ពាក្យបណ្តឹងនោះ គឺប្តឹងលោកស្រី មូរ សុខហួរ ពីបទញុះញង់ និងបរិហារកេរ្តិ៍ ដោយសារតែលោកស្រី ចូលទៅនាំអតីតអ្នកភូមិបុរីកីឡា រត់ចេញពីមជ្ឈមណ្ឌលព្រៃស្ពឺ កាលពីពាក់កណ្តាលខែមករា។
លោក វ៉ាន់ ង៉ាក់ ប្រធានមជ្ឈមណ្ឌលព្រៃស្ពឺ បានអ្នកកាសែត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ថា លោកបានឲ្យមេធាវីរបស់មជ្ឈមណ្ឌល រៀបចំពាក្យបណ្តឹងប្តឹងចោទប្រកាន់លោកស្រី មូរ សុខហួរ ចូលទៅសាលាដំបូងរាជធានីភ្នំពេញ។
ពាក់ព័ន្ធទៅនឹងពាក្យបណ្ដឹងរបស់នាយកមជ្ឈមណ្ឌលព្រៃស្ពឺ ត្រូវបានលោកស្រី មូរ សុខហួរ បញ្ជាក់តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ ថា មកដល់ពេលនេះ លោកស្រី នៅមិនទាន់បានទទួលព័ត៌មានច្បាស់លាស់ជាផ្លូវការថា លោកនាយកមជ្ឈមណ្ឌលព្រៃស្ពឺ បានប្ដឹងលោកស្រី ចូលទៅកាន់សាលាដំបូងនៅឡើយទេ។
លោកស្រី មូរ សុខហួរ បានប្រសាសន៍បញ្ជាក់ថា “ខ្ញុំជាអ្នកតំណាងរាស្ដ្រ នៅតែបន្តតួនាទីខ្ញុំ ជាអ្នកតំណាងរាស្ដ្រ ហើយបើសិនជារាស្ដ្រលោក មានការលំបាករបៀបណា ខ្ញុំត្រូវតែជួយ ត្រូវតែធ្វើការអន្តរាគមន៍។ ខ្ញុំមិនបារម្ភពីការប្ដឹងផ្ដល់ទេ”។
សូមរម្លឹកថា ប្រជាពលរដ្ឋបុរីកីឡាចំនួន ២០ នាក់ ដែលប្រមូលផ្តុំ តវ៉ានៅមុខសាលារាជធានីភ្នំពញេ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់រុញបញ្ចូលក្នុងរថយន្តក្រុង បញ្ជូនទៅឃុំឃាំងនៅមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ឬមណ្ឌលព្រៃស្ពឺ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។
ស្ត្រីពលរដ្ឋបុរីកីឡា ឈរតវ៉ាស្វែងរកអន្តរាគមន៍ នៅមុខសាលារាជធានីភ្នំពេញ ក្នុងរឿងជម្លោះដីធ្លី ជាមួយក្រុមហ៊ុន ផាន អ៊ីមិច នៅតំបន់បុរីកីឡា។ កាលពីម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ស្ត្រីពលរដ្ឋបុរីកីឡាទាំងនោះ បាននាំគ្នាផ្លោះរបង ចេញពីមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ខណៈដែលលោកស្រី មូរ សុខហួរ ចុះទៅជួបក្រុមពលរដ្ឋបុរីកីឡា ដល់ក្នុងបរិវេណមណ្ឌលនោះ។
លោកស្រី មូរ សុខហួរ មកដល់ពេលនេះ មិនទាន់ទទួលបានអភ័យឯកសិទ្ធិ នៅឡើយទេ បន្ទាប់ពីលោកស្រី ចាញ់ក្តីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរឿងបរិហារកេរ្តិ៍ កាលពីឆ្នាំ២០០៩៕

1 comment:
Why don't they leave the woman alone.
Post a Comment