A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday, 16 August 2016
កូរ៉េខាងត្បូងនឹងជួយកម្ពុជារៀបចំទីក្រុងទំនើបតាមបែបបច្ចេកវិទ្យាឬ Smart City
Manekseka Sangkum: No doubt, the South Koreans know what they do. But will they be able to keep Xamdaach out of their work? Chea Sophara doesn't look convinced...
>>>
កូរ៉េខាងត្បូងនឹងជួយកម្ពុជារៀបចំទីក្រុងទំនើបតាមបែបបច្ចេកវិទ្យាឬ Smart City
16 សីហា 2016
អ៊ិត សូធឿត
អគារខ្ពស់មួយដែលកំពុងត្រូវបានសង់ឡើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA)
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងជួយរៀបចំទីក្រុងដែលមានសក្កានុពលសេដ្ឋកិច្ចមួយចំនួននៅប្រទេសកម្ពុជា ឱ្យទៅជាទីក្រុងទំនើបតាមបែបបច្ចេកវិទ្យា ឬហៅថា Smart City។
ភ្នំពេញ —
ចាប់ពីថ្ងៃច័ន្ទនេះ មន្ត្រីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កម្ពុជាបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅក្នុងដំណើរទស្សនកិច្ចនេះ មន្ត្រីកម្ពុជានឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសមភាគីកូរ៉េខាងត្បូងស្ដីពីការរៀបចំទីក្រុងតាមបែបបច្ចេកវិទ្យា ឬ Smart Cityផងដែរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងជួយរៀបចំទីក្រុងដែលមានសក្កានុពលសេដ្ឋកិច្ចមួយចំនួននៅប្រទេសកម្ពុជា ឱ្យទៅជាទីក្រុងទំនើបតាមបែបបច្ចេកវិទ្យា ឬហៅថា Smart City។
នៅយប់ថ្ងៃច័ន្ទនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃ។
លោក ជា សុផារ៉ា បានថ្លែងប្រាប់ VOA នៅរសៀលថ្ងៃច័ន្ទនេះថា នៅថ្ងៃអង្គារស្អែកនេះ លោកនឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងាររៀបចំដែនដី និងនគរូបនីយកម្ម។
លោក ជា សុផារ៉ា បន្តថា ក្រោមអនុស្សរណៈនេះ ប្រទេសកូរ៉េខាងត្បូងនឹងផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជាក្នុងការរៀបចំទីក្រុងនៅក្នុងរាជធានី និងខេត្តសក្ដានុពលមួយចំនួនឱ្យទៅជាទីក្រុងទំនើបតាមបែបបច្ចេកវិទ្យាទំនើប។
លោកមានប្រសាសន៍ថា៖
«ហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រឱ្យ Smart City ហ្នឹង វារៀបចំទៅតាមបែបផែនណា តំបន់កសិកម្ម តំបន់ចិញ្ចឹមសត្វអញ្ចឹងណា៎ ដើម្បីឱ្យទីក្រុងហ្នឹងវាអាចរស់នៅបាន ហើយតំបន់មន្ទីរពេទ្យ សាលារៀន។ល។ អាហ្នឹងគេរៀបចំអញ្ចឹង ឱ្យមើលទៅមានលក្ខណៈវិទ្យាសាស្ត្រ កុំយើងអភិវឌ្ឍហើយ វាមិនអាចមានការធានានូវនិរន្តរភាពក្នុងការអភិវឌ្ឍ។ អាហ្នឹងរបៀបអញ្ចឹង»។
រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោក ជា សុផារ៉ា ឱ្យដឹងដែរថា អនុស្សរណៈនេះមានរយៈពេល៣ឆ្នាំ ហើយដំណើរការនៃការអនុវត្តនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ បើទោះបីលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ក៏ដោយ។ លោកបន្តថា គម្រោងនេះនឹងចាប់ផ្ដើមមុនគេនៅក្នុងខេត្តព្រះសីហនុ ហើយនឹងបន្តទៅធ្វើនៅរាជធានីភ្នំពេញ និងខេត្តផ្សេងទៀត ដូចជាខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងត្បូងឃ្មុំ។
ពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នាលើការរៀបចំទីក្រុង Smart City នេះផងដែរ ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានចុះផ្សាយនៅថ្ងៃច័ន្ទនេះផងដែរ ដោយបានដកស្រង់មន្ត្រីមួយរូបនៅក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េថា បទពិសោធន៍របស់កូរ៉េក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហានៅក្នុងទីក្រុងនោះ នឹងអាចជួយដល់«កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយការអភិវឌ្ឍដោយមិនប្រុងប្រយ័ត្ននៅក្បែរទីក្រុងព្រះសីហនុ»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព មានប្រសាសន៍ថា ការរៀបចំអភិវឌ្ឍទីក្រុងឱ្យទៅជា Smart City គឺជារឿងសំខាន់ ដោយលោកថា វាអាចជួយឱ្យទីក្រុងមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ល្អ។ ទោះយ៉ាងណា លោកថា កម្ពុជាត្រូវការការតាំងចិត្តខ្ពស់ក្នុងការធ្វើកិច្ចការនេះ ដើម្បីឱ្យមាននិរន្តរភាពក្នុងការអភិវឌ្ឍទីក្រុងឱ្យទៅជា Smart City។
លោកមានប្រសាសន៍ថា៖
«កម្ពុជាត្រូវតែមានអ្នកជំនាញ អ្នកបច្ចេកទេសរបស់យើងដែរ។ ត្រូវធ្វើការបច្ចេកទេសហ្នឹងជាមួយខាងកូរ៉េខាងត្បូងដែរ បើមិនអញ្ចឹងទេគឺពេលដែលគេទៅវិញបាត់ គម្រោងរបស់យើងនេះក៏វាអត់ដំណើរការ។ នេះជារឿងមួយសំខាន់ដែលខ្ញុំមានការព្រួយបារម្ភ ព្រោះយើងឃើញថា កន្លងមករដ្ឋាភិបាលធ្លាប់បានប្ដេជ្ញាចិត្តរឿង E-Government ប៉ុន្តែក្រោយមកទៀតគឺ E-Government ហ្នឹងអត់ដើរ បាទ»។
លោក ជា សុផារ៉ា បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងក៏នឹងផ្ដល់ជំនួយបច្ចេកទេសក្នុងការរៀបចំលិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនឹងការរៀបចំលំនៅដ្ឋាន ការអភិវឌ្ឍទីក្រុង លំនៅដ្ឋានសាធារណៈ និងការបណ្ដុះបណ្ដាលមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជាផងដែរ៕
Subscribe to:
Post Comments (Atom)
1 comment:
Do the Korean smart phones work under muddy water?
Post a Comment