ការវាយប្រហារតាមយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមអាយស៊ីសនៅអាហ្វហ្គានីស្ថាន
13 សីហា 2016
VOA News
បុរសជើងអាកាសអាមេរិកម្នាក់ដឹកនាំកងកម្លាំងផ្លូវអាកាសតាមយន្តហោះដ្រូន MQ-9 Reaper ពេលដែលយន្តហោះនោះនៅលើផ្លូវវាលយន្តហោះទៅកាន់ទីលានអាកាស Kandahar ប្រទេសអាហ្វហ្គានីស្ថានាខែមីនាកន្លងទៅនេះ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថាការវាយប្រហារតាមអាកាសបានសម្លាប់មេដឹកនាំក្រុមអាយស៊ីសដ៏សំខាន់មួយរូបនៅប្រទេសអាហ្វហ្គានីស្ថានដែលមានឈ្មោះថា Hafiz Sayed Khan។
ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថាការវាយប្រហារនោះបានធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដានៅក្នុងស្រុកអាជីន នៃខេត្តណាន់ហ្កាហា ហើយបានសម្លាប់ឈ្មោះ Hafiz Sayed Khan។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Gordon Trowbridge អ្នកនាំពាក្យរងបាននិយាយថា «Khan ត្រូវបានគេដឹងថាបានចូលរួមវាយប្រហារប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនិងកងកម្លាំងចម្រុះ ដោយផ្ទាល់ ហើយសកម្មភាពរបស់បណ្តាញរបស់គាត់បានធ្វើឱ្យមានការភ័យខ្លាចដល់ជនជាតិអាហ្វហ្គានីស្ថាន ជាពិសេសអ្នករស់នៅខេត្តណាន់ហ្កាហា។
ក្រសួងការពារជាតិនិយាយថាក្រុមអាយស៊ីសប្រើប្រាស់ខេត្តណាន់ហ្កាហាដើម្បី ហ្វឹកហ្វឺន បំពាក់អាវុធ បញ្ជូនទៅច្បាំងនិងគ្រប់គ្រងបណ្តាញ អ្នកប្រយុទ្ធដោយផ្តល់ឱ្យក្រុមអ្នកប្រយុទ្ធនូវកងកម្លាំងបន្ថែមជាបន្តបន្ទាប់។
លោក Trowbridge និយាយថាមរណភាពរបស់ Khan នឹងកាត់ផ្តាច់ប្រតិបត្តិការរបស់ក្រុមអាយស៊ីសក្នុងប្រទេសអាហ្វហ្គានីស្ថាននិងក្នុងតំបន់។
ក្រុមស៊ើបការណ៍សម្ងាត់របស់ប្រទេសអាហ្វហ្គានីស្ថានធ្លាប់បានរាយការណ៍ដោយភាន់ច្រឡំម្តងហើយកាលពីខែកក្កដាឆ្នាំ២០១៥ថាបុរសឈ្មោះខាន់នេះត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះដ្រូន។ ប្រភពមន្ត្រី អាហ្វហ្គានីស្ថានបាននិយាយថាសមាជិក៣០នាក់ផ្សេងទៀតនៃក្រុមនេះក៏បានស្លាប់ក្នុងការវាយប្រហារដោយយន្តហោះដ្រូនដែរ។ ហើយសេចក្តីរាយការណ៍ពីមរណភាពរបស់ខាន់ នៅពេលនោះបែរជាមិនពិតទៅវិញ៕
2 comments:
what good does it do if the same administration continue to provide weapons to the ''moderate rebels whom are supposed to use them to fight Assad '' instead turn around and sold those very same weapons to the ISIS.. besides leaked e-mailed by wikileaks have implicated hillary and obama as the ones creating ISIS ...which mainstream media controlled by people who support hillary for prez , refused to air the leaked e-mail...
on side note .. the clinton foundation is a big money laundering organization , which anonymous FBI has informed independent news writers that it would take down most of DC politicians . the department of justice is blocking the FBI from pursuing this case .. but FBI has stated that they might go ahead and do it anyway.. will they have the balls to do it ?
So cambodia is not the only country with money laundering problem , but it is always nicer to point to someone else's arse not being clean ...
I wonder it crosses ah kwak mind when he sees the drone photo above that one day he will have to answer to it whether he likes it or not.Boom!!!!!
Post a Comment