A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday, 12 August 2016
លោក ស ខេង លើកឡើងពីចំណុចគ្រោះថ្នាក់នៃការមិនផ្ទេរអំណាចឲ្យថ្នាក់ក្រោម
ដោយ លោក ពៅ មេត្តា | ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យមានការផ្ទេរអំណាចឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធិភាពការងារ ដោយលោកចាត់ទុកថាផ្ទេរអំណាចជាការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ។
នៅក្នុងកិច្ចប្រជុំលើកទី១២របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១១ ខែសីហា លោក ស ខេង ថ្លែងប្រាប់មន្ត្រីថា មិនត្រូវបន្តអូសបន្លាយពេលវេលាក្នុងការផ្ទេរមុខងារទៀតទេ។ នេះបើតាមហ្វេសប៊ុក គ.ជ.អ.ប។
លោក ស ខេង ចាត់ទុកការផ្ទេរអំណាចនិងមុខងារជាចំណុចស្លាប់របស់វិមជ្ឈការនិងវិសហមជ្ឈការ៖ «ការផ្ទេរមុខងារនិងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាកត្តាស្លាប់រស់នៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ព្រោះថាបើគ្មានការផ្ទេរមុខងារនិងសិទ្ធិអំណាចជាក់លាក់ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិទេ នោះពុំចាំបាច់រៀបចំនិងអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនោះឡើយ»។
វិមជ្ឈការមានន័យថារាជរដ្ឋាភិបាលប្រគល់អំណាចការទទួលខុសត្រូវទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ។ ចំណែកឯ វិសហមជ្ឈការមានន័យថារាជរដ្ឋាភិបាលឬក្រសួងស្ថាប័នធ្វើប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និងធនធានទៅអង្គភាពក្រោមបង្គាប់ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួងឬស្ថាប័ននោះ។
ពេលរុះរើគណៈរដ្ឋមន្ត្រីនៅអាណត្តិទី៥នេះ លោកនាយករដ្ឋមន្ត្រីបានស្តីបន្ទោសដល់មន្ត្រីមួយចំនួនដែលក្តោបក្តាប់អំណាច បក្ខពួកនិយម និងគ្រួសារនិយមនៅតាមក្រសួងស្ថាប័ន នាំឲ្យប៉ះពាល់ដល់ដំណើរការការងារ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment