A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 August 2016

អ្នកពាក់ព័ន្ធប្រតិកម្មនឹងការលើកឡើងរបស់អាចារ្យ A ដែលថាឲ្យនារីខារ៉ាអូខេ លក់ខ្លួនដើម្បីលុយ


ដោយ Soneat VOD​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦​



ក្រសួងពាក់ព័ន្ធ និងបណ្តាញក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការលើស្ត្រីបានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សេង ប៊ុនវេង ដែលគេស្គាល់ថា អាចារ្យ A ជាថៅកែសាលាបង្រៀនបើកបររថយន្ត២៣តុលា និងជានាយកវិទ្យុ ABC ១០៧.៥ មេហ្គាហឺតដែល និយាយថា នារីបម្រើការតាមហាងខារ៉ាអូខេ គួរលក់ខ្លួនឲ្យអ្នកមានលុយ ជាជាងការបន្តអង្គុយផឹកស្រាបៀរជាមួយភ្ញៀវ ។

ការលើកឡើងរបស់អាចារ្យ A គឺនៅក្នុងកម្មវិធីផ្សាយផ្ទាល់ កាលពីថ្ងៃទី១០ សីហា ដែលជាការឆ្លើយតបទៅនឹងអ្នក ខមមិន (Comment) តាមបណ្តាញសង្គមហ្វេសប៊ុករបស់និស្សិតឆ្នាំទី៣ម្នាក់ ដែលថាកំពុងបំរើការក្នុងហាងខារ៉ាអូខេមួយ ដោយសួរថា “បើសិនជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រលាញ់ តើត្រូវធ្វើយ៉ាងម៉េចនោះ? ខណៈនោះ អាចារ្យ A ក៏បានតបវិញថា “រវាងយើងអង្គុយផឹករាល់ថ្ងៃ ហើយនឹងសុខចិត្តលក់ខ្លួនឲ្យសេដ្ឋីហ្នឹង យកលុយមួយដុំ ដើម្បីប្រកបអាជីពអ្វីផ្សេង…យកលុយទៅកូន..”។

ការលើកឡើងនេះដែរ បានធ្វើឡើង បន្ទាប់ពីផ្ទុះចេញនូវរឿងរ៉ាវដ៍ចម្រូងចម្រាសកាលពីថ្ងៃទី ៩ សីហា ថ្មីៗនេះ ករណីដែលអាចារ្យ A បានប្តឹងឲ្យសមត្ថិកិច្ចក្រុងតាខ្មៅ ឃាត់រថយន្តម៉ាកហៃឡេនឌ័ររបស់ស្រី្តវ័យ ២៨ ឆ្នាំម្នាក់ឈ្មោះ កេត រដ្ឋា ដែលគេដឹងថាជាប្រពន្ធចុងរបស់អាចារ្យ A វ័យ៧៧ឆ្នាំរូបនេះ ខណៈដែលនារីវ័យក្មេងរូបនេះបែកចិត្តទៅស្រលាញ់ស្ត្រីដូចគ្នា។



នាយិការអង្គការយេនឌឺ និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា ហ្គេតស៊ី (GADC) លោកស្រី រស់ សុភាព ហៅការលើកឡើងរបស់បុរសវ័យ៧៧ឆ្នាំ គឺអាចារ្យរូបនេះ ដោយថាការប៉ះពាល់ដល់ការសម្រេចចិត្ត និងកិត្តិយសរបស់ស្រ្តី និងតម្លៃលើសម្ភារៈនិយម ព្រមទាំងអាចរារាំងដល់ការអភិវឌ្ឍន៍គោលនយោបាយជាតិទៅលើស្ត្រី ។

ជាការយល់ឃើញរបស់គាត់ ប៉ុន្តែគ្រាន់តែថា យើងមើលទៅលើបុគ្គលគាត់ ដែលគាត់ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងការផ្សព្វផ្សាយទៅលើព័ត៌មាន សង្គម ដែលគាត់ជាមនុស្សមានឥទ្ធិពល វាអាចធ្វើអោយប៉ះពាល់ទៅដល់ការលើកស្ទួយគោលនយោបាយ ឬប៉ះពាល់ទៅលើសិទ្ធិនៃការសម្រេចចិត្តរបស់បុគ្គល ឬការលើកស្ទួយអោយមានការយល់ដឹងអំពីរសមភាពយេនឌ័រ វាធ្វើឲ្យប៉ះពាល់ ហើយបើប៉ះពាល់អញ្ចឹង វាធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍន៍ជម្រុញឬលើកតម្កើងអោយមានសមភាពយេនឌ័រនៅកម្ពុជា គឺមានន័យថា ទស្សនៈគឺមិនរួមចំណែកក្នុងការជម្រុញឲ្យគោលនយោបាយជាតិយើងហ្នឹង បានទៅដល់ភាពជោគជ័យទេ”។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រាប់វីអូឌីថា លោកបានឮផ្ទាល់ត្រចៀក ពីការលើកឡើងនេះដោយថាវាប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធស្រ្តីផ្សេងទៀតដែលមិនប្តូរខ្លួនប្រាណដើម្បីលុយ ទោះបីជាស្ត្រីទាំងនោះកំពុងបំរើរការតាមហាងខារ៉ាអូខេក៏ដោយ។

“ការអត្ថាធិប្បាយ ការនិយាយដោយមិនគិតមុខគិតក្រោយបែបនេះ អាចនឹងប៉ះពាល់ដល់សិទ្ធិសេរីរបស់…ជាពិសេសប្អូនៗជាស្ត្រី ព្រោះអីមនុស្សទាំងអស់ដែលធ្វើការនៅកន្លែងអស់ហ្នឹង វាមិនប្រាកដថាជាអ្នកដែលត្រូវបរិច្ចាកខ្លួនកាយដើម្បីលុយកាក់ទេ ពេលខ្លះទៅក៏បញ្ចេញញើសឈាម បញ្ចេញកម្លាំងកាយគ្រាន់តែបានកម្រៃមកផ្តត់ផ្គង់ជីវភាពរបស់ខ្លួន ហើយសម្រាប់ខ្ញុំ ខ្ញុំមិនគាំទ្រនូវការអត្ថាធិប្បាយបែបនេះទេ។”

ក្រសួងព័ត៌ដែលមានគណៈកម្មាការសោតទស្សន៍ទទួលបន្ទុកលើកិច្ចការវិទ្យុ និងកិច្ចការទូរទស្សន៍ កំពុងប្រជុំរៀបចំវិធានការ ដើម្បីចាត់ការរឿងនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ។

ករណីមួយនេះក្រសួងមិនមែនធ្វើព្រងើយកន្តើយទេ ក្រសួងកំពុងតែពិចារណាថាតើត្រូវរៀបចំ ដំណើរ គេហៅថាណែនាំយ៉ាងម៉េច? ចំពោះអត្ថាធិប្បាយម្សិលមិញ ខ្ញុំក៍បានស្តាប់ឮនឹងត្រចៀកដែរ ហើយយើងកំពុងគិតថា យើងគួរធ្វើរបៀបម៉េច?”

អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត បានមានប្រសាសន៍ថា ការដែលបុរសមានឥទ្ធិពល ហើយកំពុងបម្រើការលើវិស័យសារព័ត៌មានផងនិយាយបែបនោះ វាអាចជះឥទ្ធិពលចំពោះស្ត្រី ជាពិសេសស្ត្រីដែលបម្រើសេវាកម្មកំសាន្ត ដោយពួកគេអាចនឹងយកការគំរូរនៃលក់ខ្លួនជាបន្តបន្ទាប់ដែលផ្តល់ដោយអាចារ្យ A និងថាបុរសរូបនេះខុសនិងវិជ្ជាជីវៈសារព័ត៌មាន។

អញ្ចឹងសំដីមួយម៉ាត់ហ្នឹងគឺប៉ះពាល់មែនទែន  ជាពិសេសសំខាន់ទៅដល់នារី  បើនៅតែធ្វើការគាំទ្រអោយនារីហ្នឹងធ្វើអញ្ជឹង អញ្ជឹងមានន័យថានារីផ្សេងទៀត ជាពិសេសស្ត្រីក្រុមគោលដៅដែលគាត់ជាអ្នកផ្សព្វផ្សាយស្រាបៀអញ្ជឹង គេអាចនឹងយកគម្រូភាពដូចសម្តីដែលអាចារ្យនិយាយ អញ្ជឹងធ្វើអោយមនុស្សកាន់តែមានការគិត ការធ្វើហ្នឹងកាន់តែហ៊ានថែមទៀត ដោយសារអ្នកសារព័ត៌មានគាត់និយាយអញ្ជឹង  អញ្ជឹងគាត់គិតថា ការគិតរបស់គាត់ប្រហែលជាត្រូវដោយសារគាត់បានចេញសម្លេងហ្នឹងតាមOnline តាមបណ្តាញសង្គម  ហើយម៉្យាងទៀតគឺគាត់ខុសនឹងក្រមសីល៍ធម៌វិជ្ជាជីវៈសារព័ត៌មាន។”

ស្របពេលដែលក្រសួងកិច្ចការនារីកំពុងធ្វើការជាច្រើនពាក់ព័ន្ធនិងស្ត្រី ព្រមទាំងស្រី្តដែលបម្រើការកំសាន្តផងនោះ លោកស្រីក៍បានបន្ថែមទៀត ទាក់ទងនឹងច្បាប់ពេស្យាចារ្យ និងច្បាប់ឯកព័ន្ធភាព ដោយអ្នកស្រីបញ្ជាក់ថាអ្នកដែលយកលុយឬរបស់ផ្សេងៗជាថ្នូរដូរក្នុងការរួមភេទ ទោះបីជាភាគីជាស្ត្រីយល់ព្រមឬមិនយល់ក៍ដោយគឺត្រូវតែមានទោស។

“ប្រសិនបើជាបុរស ក ដែលជាសេដ្ឋីរូបនោះ គាត់ធ្វើការយកជារបស់ឬលុយកាក់ថា អាលូវអ្នកឯងព្រមនឹងខ្ញុំទៅ ខ្ញុំនិងចិញ្ចឹមអ្នកឯងក្នុងមួយខែប៉ុណ្ណេះឬប៉ុណ្ណោះអីចឹង សួរថាគាត់មានទោសឬអត់? គាត់មានទោសពីបទពេស្សា ដែលមានចែងក្នុងមាត្រា ២៣នៃច្បាប់ស្តីពីការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ។”



លោកស្រី អ៊ូ ទេពផល្លីន ដែលធ្វើការផ្នែកសិទ្ធិស្ត្រីបម្រើសេវាកម្មកំសាន្ត នៃសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា ចាត់ទុកថា ការលើកឡើងរបស់អាចារ្យA គឺប៉ះពាល់សិទ្ធិស្រ្តីរាប់នាក់។

ខ្ញុំពិបាកឆ្លើយណាស់ តែបើយើងរាប់បញ្ចូលទៅវាល្បាក់ប្រហែល ៣ទៅ ៥ម៉ឺននាក់ នេះគ្រាន់តែជាការគិតផ្ទាល់ខ្លួនរបស់ខ្ញុំ តាមការសង្កេតមើលរបស់ខ្ញុំទេ ព្រោះថាវារីកផ្សិត ហើយភាគច្រើនគឺនៅតំបន់ភ្នំពេញ ភ្នំពេញថ្មី ព្រែកលាប ហើយនិងតំបន់ទេសចរណ៍មួយចំនួន សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់សោម កំពតអីហ្នឹង យើងឃើញវារីកច្រើន ដល់ចឹងខ្ញុំប៉ាន់ប្រមាណមើលទាំងអ្នកក្នុងប្រព័ន្ធ និងអ្នកក្រៅប្រព័ន្ធ”។

បើតាមលោកស្រី អ៊ូ ទេពផល្លីន ស្ត្រីដែលកំពុងបម្រើការផ្នែកសេវាកំសាន្ត មានប្រហែល ៣ ទៅ ៥ម៉ឺននាក់ ស្របពេលដែលសេវាកម្មកំសាន្តរីកដូចផ្សិត។

ទោះជាយ៉ាងណា VOD មិនអាចទាក់សុំការឆ្លើយតបពីការអាចារ្យបាននៅឡើយ៕

No comments: