A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 August 2016

គណបក្សប្រឆាំង​សម្រេច​បង្កើត​រដ្ឋាភិបាល​ស្រមោលរបស់​ខ្លួន





ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០១៦​ vod

គណបក្សសង្គ្រោះជាតិបានសម្រេចបង្កើតរដ្ឋាភិបាលស្រមោលរបស់ខ្លួនដែលមាន១០គណៈកម្មការជំនាញដើម្បីទទួលខុសត្រូវនិងផ្តោតទៅលើវិស័យមួយចំនួន ដោយអះអាងថាដើម្បីត្រៀមដឹកនាំនៅពេលខ្លួនឈ្នះឆ្នោត។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ គណបក្សសង្រ្គោះជាតិបានប្រកាសពីការបង្កើតរដ្ឋាភិបាលស្រមោលរបស់ខ្លូនដែលមាន១០គណៈកម្មការដែលដូចគ្នាទៅនឹងគណៈកម្មការទាំង១០ដែលមាននៅរដ្ឋសភា។

លោក សុន ឆ័យ បានឲ្យដឹងថាការបង្កើតគណៈកម្មការជំនាញនេះក្នុងគោលបំណងធ្វើឲ្យមានអ្នកទទួលខុសត្រូវទៅតាមជំនាញរបស់ខ្លួនក្នុងការស្រាវជ្រាវទាក់ទងនឹងបញ្ហាដែលខ្លួនទទួលខុសត្រូវ ដើម្បីត្រៀមសម្រាប់ឱកាសដែលគណបក្សនេះបានឈ្នះឆ្នោត។



លោកបានបន្តថា៖ “បំណងដែលយើងបង្កើតក្រុមជំនាញនេះហើយដែលមានឈ្មោះដូចគ្នាទៅហ្នឹងក្រុមជំនាញនៅក្នុងរដ្ឋសភានេះ គឺជាការចាប់ផ្តើមមួយ ជាដំណាក់កាលដំបូងមួយ ដើម្បីឲ្យក្រុមសភាយើងនិងអ្នកជំនាញ ដែលមាននៅក្នុងគណបក្សនេះអាចបង្កើតជាក្រុមស្រាវជ្រាវបច្ចេកទេសទៅលើវិស័យទាំងឡាយដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងគោលបំណងរៀបចំខ្លួននៅក្នុងកាលៈទេសៈណាដែលយើងជឿថាដែលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតនឹងទៅគ្រប់គ្រងប្រទេស ”។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងអ្នកនាំពាក្យតំណាងរាស្ត្រគណបក្សនេះលោក ឈាង វុន បាននៅឡើយទេ។

គួរបញ្ជាក់ផងដែរថា គណបក្សប្រឆាំងធ្លាប់បានលើកឡើងពីការបង្កើតរដ្ឋាភិបាលស្រមោលនេះនៅពេលចរចាជាមួយគណបក្សកាន់អំណាចមុនពេលខ្លួនសភាផងដែរ ប៉ុន្តែមិនទាន់មានការឯកភាពពីគណបក្សប្រជាជនកម្ពុជានោះទេ៕

No comments: