លោក សម រង្ស៊ី៖ លោក ហ៊ុន សែន គួរប្ដឹងអ្នកគាំទ្រលោកជាង១០ម៉ឺននាក់ថែមទៀត
ដោយ ទីន ហ្សាការីយ៉ា
2016-08-14
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥
Photo: RFA
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងនិរទេសខ្លួន បានដាក់សំណួរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីករណីប្ដឹងលោកពីបទបរិហារកេរ្តិ៍នោះថា លោកនាយករដ្ឋមន្ត្រីគួរតែប្ដឹងប្រជាពលរដ្ឋដែលគាំទ្រលោកជាង ១០ម៉ឺននាក់ថែមទៀត។
សារអេឡិចត្រូនិក ឬអ៊ីមែលរបស់លោក សម រង្ស៊ី ដែលអាស៊ីសេរី ទទួលបាននៅថ្ងៃទី១៤ សីហា លោក សម រង្ស៊ី ដាក់ជាសំណួរមួយថា "បន្ទាប់ពីលោក ហ៊ុន សែន ប្ដឹងខ្ញុំហើយ តើហេតុអ្វីបានជាលោក ហ៊ុន សែន មិនប្ដឹងប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ដែលបានចូលចិត្ត (like) និងយល់ស្របតាមអ្វីដែលខ្ញុំ សម រង្ស៊ី បានអះអាងក្នុងរឿងនេះលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្ញុំ?”
លោក សម រង្ស៊ី សរសេរទៀតថា លោកនៅតែមានជំនឿថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដូចដែលរដ្ឋាភិបាលដដែលនេះជាអ្នកនៅពីក្រោយខ្នងការវាយប្រហារដោយគ្រាប់បែកដៃក្នុងឆ្នាំ១៩៩៧ ការបាញ់សម្លាប់លោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងការបាញ់សម្លាប់លោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អ៊ីចឹងដែរ។
ចំពោះសាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក សម រង្ស៊ី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខ លោក សម រង្ស៊ី ថានឹងឆ្លើយបំភ្លឺនៅតុលាការ តែលោកសុំឆ្លើយបំភ្លឺតាមរយៈប្រព័ន្ធអ៊ីនធឺណិត (Internet) គឺតាម តេឡេខនហ្វើរែន (Teleconference) ដូចអ្វីដែលតុលាការខ្មែរក្រហមបានទាក់ទងថ្មីៗនេះជាមួយសាក្សីមួយចំនួនដែលមិនស្ថិតនៅរាជធានីភ្នំពេញ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីបញ្ហានេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេនៅថ្ងៃទី១៤ សីហា៕
2 comments:
Mr. Hun Sen,
Can you answer Mr. Sam Rainsy's question ?
Can you ? Dare you ?
How about a different question, "I thought we had a deal?"
Stupid Sam Rainsy betrayed the people then joined the National Assembly with Mr. Hun Sen to get title, position and cash. Then the deal went sour. Sam Rainsy's arse got handed to him on the silver plate.
Loser, shut up and let Mou Sochua lead NOW!
Post a Comment