A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 27 July 2016
ACU រង់ចាំប្រតិកម្មពីអ្នកប្ដឹងប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រឿងចោទថាពុករលួយ
ដោយ ថា កិត្យា
2016-07-27
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក រុន រ័ត្នវាសនា ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។
Photo: RFA
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក រុន រ័ត្នវាសនា បានបំភ្លឺពីភាពស្អាតស្អំរបស់ខ្លួន ក្រោយពីមានបណ្ដឹងអនាមិកដែលគេជឿថាជាមន្ត្រីក្រោមឱវាទនោះ បានប្ដឹងប្រឆាំងរូបលោកទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពីភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ចមួយចំនួន។ ក្រោយការបំភ្លឺនេះ អង្គភាពប្រឆាំងអំពើពុករលួយ កំពុងរង់ចាំមើលប្រតិកម្មពីខាងអ្នកប្ដឹង ថាតើការបំភ្លឺរបស់លោក រុន រ័ត្នវាសនា សមស្រប ឬយ៉ាងណា ដើម្បីចាត់ការបន្ត។
បណ្ដឹងអនាមិកប្រឆាំងលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនោះ គឺពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ចចំនួន ៦ចំណុច រួមមាន កិបកេងប្រាក់ បក្ខពួកនិយម រំលោភអំណាច និងបទល្មើសផ្សេងៗទៀត។
អង្គភាពប្រឆាំងអំពើពុករលួយ បានសង្ខេបបណ្ដឹងអនាមិក និងចម្លើយបំភ្លឺរបស់លោក រុន រ័ត្នវាសនា ហើយបានបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដើម្បីបញ្ចប់នីតិវិធីបឋមនៃការទទួលពាក្យបណ្ដឹង។ ក្នុងពាក្យបណ្ដឹងនោះចោទថា លោក រុន រ័ត្នវាសនា រំលោភអំណាច មិនគោរពទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីតួនាទីភារកិច្ច រចនាសម្ព័ន្ធ និងពិសេសមិនគោរពឋានានុក្រមការងារ។ អ្នកប្ដឹងដែលគេជឿថាជាកូនចៅនោះ បន្តចោទថា នៅតាមគោលដៅការិយាល័យជំនាញ និងគោលដៅប្រមូលលុយពីការផាកពិន័យ គឺសុទ្ធតែជាបក្ខពួករបស់លោក រុន រ័ត្នវាសនា។ បន្ថែមពីនេះគេដឹងថា លោក រុន រ័ត្នវាសនា ព្យាយាមលក់រថយន្ត Mazda មួយគ្រឿងរបស់នាយកដ្ឋានក្នុងតម្លៃ ៣ម៉ឺន ២ពាន់ដុល្លារ និងមិនទាន់បើកប្រាក់បេសកកម្មក្នុងថ្ងៃអង្គរសង្ក្រាន្តកាលពីឆ្នាំមុន ជូននគរបាលចរាចរណ៍ជាង ១០០នាក់ទៀតផង។
ក្នុងពាក្យបណ្ដឹងដដែល ក៏ចោទលោក រុន រ័ត្នវាសនា ថាបានកិបកេងប្រាក់ប្រហែល ៣លានរៀល ដែលបើកពីអគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រាក់អប្បហារ ១០ភាគរយនៃប្រាក់ពិន័យបទល្មើសចរាចរណ៍នៅទូទាំងប្រទេស។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក រុន រ័ត្នវាសនា មិនធ្វើអត្ថាធិប្បាយច្រើននោះទេ ដោយបង្វែរឲ្យទៅមើលលិខិតបំភ្លឺរបស់លោក ដែលអង្គភាពប្រឆាំងអំពើពុករលួយផ្សព្វផ្សាយ។ លោកយល់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានផ្តល់យុត្តិធម៌ជូនលោក។
ចំពោះចម្លើយបំភ្លឺយ៉ាងលម្អិតដែលអង្គភាពប្រឆាំងអំពើពុករលួយបានចុះផ្សាយនោះ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ អះអាងថា លោកមិនបានរំលោភអំណាច មិនបានកិបកេងប្រាក់ គ្មានបក្ខពួកនិយម និងមិនបានព្យាយាមលក់រថយន្តដូចការចោទប្រកាន់ឡើយ។ លោកក៏បានប្រាប់អង្គភាពប្រឆាំងអំពើពុករលួយថា នគរបាលចរាចរណ៍មួយចំនួនមិនទាន់ទទួលបានប្រាក់បន្ថែមម៉ោងដែលខ្លួនធ្វើការអំឡុងបុណ្យចូលឆ្នាំកន្លងទៅនោះ ពីព្រោះពួកគេមិនទាន់បានបំពេញលិខិតស្នាមដែលចាំបាច់។
រីឯប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា សំណុំរឿងនេះ គឺឋិតក្នុងដំណាក់កាលបឋមនៅឡើយ មិនទាន់បិទបញ្ចប់នោះទេ ដោយរង់ចាំមើលប្រតិកម្មពីខាងអ្នកប្ដឹង ថាតើការបំភ្លឺរបស់លោក រុន រ័ត្នវាសនា អាចទទួលយកបាន ឬក៏គាត់មានភស្តុតាងអ្វីបន្ថែមដើម្បីបន្តប្ដឹងទៅមុខទៀត៖ «នេះជាដំណាក់កាលបឋមមួយនៃការទទួលពាក្យប្ដឹង គេចោទប្រកាន់ ហើយគេឆ្លើយបំភ្លឺ យើងចប់វគ្គទីមួយហើយ។ ហើយវគ្គទីមួយនេះអាចតទៅទៀត ឬមិនត ឬចប់ត្រឹមហ្នឹង អាស្រ័យទៅលើប្រតិកម្មរបស់អ្នកប្ដឹងបន្តទៀត ថាតើការបំភ្លឺនេះគេទទួលយកបានអត់ វាបញ្ហាយ៉ាងម៉េច? គេឆ្លើយឆ្លង ឬមួយអ្នកប្ដឹងគេឃើញអ៊ីចឹងទៅ គេបញ្ចេញអីមកទៀត? ដូច្នេះរង់ចាំមើលលើរឿងហ្នឹង»។
លោក ឱម យ៉ិនទៀង បញ្ជាក់ថា ចំពោះសំណុំរឿងនេះ ខាងអង្គភាពរបស់លោកមិនទាន់បើកការស៊ើបអង្កេតនោះទេ។ លោកពន្យល់ថា នៅពេលចូលដល់ការស៊ើបអង្កេតនោះ គឺត្រូវចុះបញ្ជី មិនអាចថយក្រោយវិញបានទេ ទោះជាប្រមូលបានភស្តុតាងក្តី ឬមិនបានក្តី ក៏ត្រូវបញ្ជូនទៅតុលាការដែរ ហើយតុលាការ គឺជាអ្នកសម្រេចបន្តនីតិវិធី ឬត្រូវបញ្ឈប់៕
Subscribe to:
Post Comments (Atom)
5 comments:
How do we think when Ah Yuon Om Yuon Teang becomes a law enforcer and keeps prosecuting Khmer ?????
Imagine what will happen when Yuon fully takes over Cambodia ?
MAKING AH KOUK HUN SEN TO FIND KEM LEY'S KILLER, NOT BEGGING AH KOUK HUN SEN TO FIND KEM LEY'S KILLER
To Khmer people:
The killers kept killing because they have never gotten punished.
In the past, the reactions from Khmer people condemning the killings of our Khmer heroes were swift, but last for a short period of time.
Khmer people must take some necessary actions demanding the autocratic regime of Ah Kouk Hun Sen to bring to justice the real killers and the mastermind behind the killing.
Here are some steps that we should take:
1- Give an ultimatum to the government to show the video captured during Kem Ley's killing in 10 days. What is the reason for hiding that shooting video?
2- After that 10 days come, and if there is still no answer, we start marching peacefully urging the government to find the real killer.
3- This is the right time that Khmer people must exert their concert efforts to accomplish a specific goal: find justice for our fallen Khmer heroes.
4- The PEACEFUL DEMONSTRATION will last until the government find the credible killers.
5- In this world, nothing is free. We must be ready to sacrifice our life if the government opts to suppress the demonstration violently.
6- We must stop allowing our Khmer heroes die in vain. We need to change the way we think:
- We used to ask the government to find the killers of Chea Vichea, Chhut Vuthy, etc... and we got no result. Then, Khmer people stayed quite by failing to step up their efforts to press the government to find the killers. We have been behaving like hay fire (Chhes dauch Phleung Chambeung heuy Rolut Ksuy).
- This time, we must ACT DIFFERENTLY if we want to see a DIFFERENT OUTCOME: the peaceful demonstration will last until the government finds the real credible killers and we must be ready to die to make this happen.
If we cannot accomplish just this one specific task (demonstration to find the killers), we must stop crying that Cambodia is controlling by Yuon. Just remember that Yuon had lost many soldiers to conquer Cambodia.
How come we don't want to lose any life to free Cambodia from Vietnam?
No country for coward people. " Oth Srok Sam Mouk Heuy Beu Komsark Yang Niss".
Bun Thoeun
This 3 star general is the ass-kisser of om yomteing.
Ah Hun Sen's bed bug General blood sucker. Too many stars in the hell with no SCHOOL???
I want to see your world turn upside down soon.
បើឃើញមុខពួកនេះចូលមកអត្ថាធិប្បាយពេលនិយាយចេញមកសំដីដូចគ្នាវា
Post a Comment