អ្នកនាំពាក្យក្រសួងការពារជាតិថាការចល័តទ័ពគឺផ្លាស់ប្ដូរកម្លាំងសមរភូមិមុខនិងសមរភូមិក្រោយ
ដោយ សូត សុខប្រាថ្នា
2016-07-27
ក្បួនរថយន្តទាហានចល័តតាមបណ្ដោយផ្លូវជាតិលេខ៦អា (6A) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។ Photo SBN
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៦អា (6A) ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ភ្ញាក់ផ្អើលនៅពេលឃើញក្បួនរថយន្តទាហានយ៉ាងច្រើននៅព្រឹកថ្ងៃទី២៧ កក្កដា។ បញ្ហានេះ ធ្វើឡើងចំពេលស្ថានការណ៍នយោបាយតានតឹង ហើយស្ថានភាពសន្តិសុខមិនសូវល្អ ដែលធ្វើឲ្យប្រជាពលរដ្ឋបារម្ភ។ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា វាជាសកម្មភាពផ្លាស់ប្ដូរកងកម្លាំងរវាងសមរភូមិជួរមុខ និងជួរក្រោយ ដែលតែងធ្វើឡើងរៀងរាល់បីខែម្តង។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦អា (6A) ក្នុងខេត្តកំពង់ចាម យល់ថាមិនគួរមានសកម្មភាពចល័តរថយន្តទាហាននៅក្នុងស្ថានភាពបច្ចុប្បន្នទេ។ ជាងនេះទៀត ប្រសិនបើមានការចល័តរថយន្តដឹកទ័ព ឬគ្រឿងសព្វាវុធណាមួយ រាជរដ្ឋាភិបាលត្រូវជូនដំណឹងដល់ពលរដ្ឋជាមុន មិនមែនធ្វើឡើងស្ងាត់ៗស្របពេលស្ថានភាពនយោបាយ និងបញ្ហាអសន្តិសុខសង្គមកំពុងកើតមានឡើង។
ប្រជាពលរដ្ឋរស់នៅឃុំសំបូរ ស្រុកបាធាយ លោក សុវណ្ណរិទ្ធិ ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ កក្កដា លោកឃើញរថយន្តទាហានជាង ២០គ្រឿង អមដោយឡានសារ៉ែនផងនោះ ឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៦អា ពីត្បូងទៅជើង។ លោកបន្តថា ការចល័តក្បួនឡានទាហានពេលនេះ កើតឡើងក្រោយពេលមានសកម្មភាពចល័តរថពាសដែក និងអាវុធធន់ធ្ងន់ជាច្រើនគ្រឿងចូលទៅរាជធានីភ្នំពេញ នៅមុនថ្ងៃដង្ហែសពលោកបណ្ឌិត កែម ឡី ទៅស្រុកកំណើត។ ហេតុការណ៍កើតឡើងផ្ទួនៗគ្នាបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមានក្តីបារម្ភ៖ «ព្រួយបារម្ភថារដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើឲ្យប្រជាពលរដ្ឋភិតភ័យ មានការបារម្ភចំពោះការចល័តទ័ព ចល័តកាំភ្លើងអ៊ីចឹងបង»។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀតនៅឃុំតាំងក្រាំង លោក សុខ ហ៊ាង ឲ្យដឹងថា ប្រសិនបើមានការផ្លាស់ប្ដូរទាហាននៅតាមព្រំដែន ឬទាហានជួរមុខដើម្បីឲ្យកម្លាំងជួរក្រោយទៅជំនួសវិញ គឺជារឿងល្អ ប៉ុន្តែពួកគាត់បារម្ភខ្លាចតែទៅដឹកទាហានពីព្រំដែន យកមករក្សាទុកនៅភ្នំពេញ៖ «រយៈពេលប៉ុន្មានឆ្នាំតាំងពីបោះឆ្នោតឆ្នាំ២០១៣ មានចល័តរថក្រោះ ចល័តទាហានចូលក្រុងភ្នំពេញ ប៉ុន្តែមកដល់ឥឡូវពីរបីឆ្នាំហើយ មិនដែលឃើញចល័តឡានទាហានដើម្បីឲ្យមកជួបជុំគ្រួសារ គឺអត់មានឃើញផងបង»។
ប្រភពដដែលនិយាយថា ប្រសិនបើត្រូវចល័តរថក្រោះ ឬទាហានចូលក្រុង ឬចេញពីក្រុង គប្បីជូនដំណឹងឲ្យប្រជាពលរដ្ឋបានដឹងជាមុន ជៀសវាងធ្វើឲ្យប្រជាជនភ្ញាក់ផ្អើល និងព្រួយបារម្ភ។
ឆ្លើយតបក្តីបារម្ភរបស់ពលរដ្ឋ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍នៅថ្ងៃទី២៧ កក្កដា ថា មិនមានអ្វីគួរឲ្យបារម្ភឡើយ ពីព្រោះជាការផ្លាស់ប្ដូរកម្លាំងដែលដាក់ត្រៀមនៅសមរភូមិមុខ និងសមរភូមិក្រោយប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការផ្លាស់ប្ដូរកម្លាំងគ្នានេះ គឺដើម្បីថែរក្សាសុខភាពទាហាននៅសមរភូមិមុខឲ្យបានល្អ ហើយសកម្មភាពនេះតែងធ្វើឡើងរៀងរាល់បីខែម្តង៖ «បាទ! ដល់រដូវវស្សាអ៊ីចឹង ទាហានរបស់យើងដែលនៅតាមសមរភូមិមុខហ្នឹង តែងជួបបញ្ហាជំងឺតម្កាត់ផ្សេងៗ។ អ៊ីចឹងយើងមិនអាចទុកយូរបានទេ។ យើងដឹងហើយនៅរដូវវស្សាវាលំបាក អ៊ីចឹងហើយយើងមានការផ្លាស់ប្ដូរកម្លាំងដើម្បីឲ្យមានសុខភាពល្អ»។
អ្នកនាំពាក្យដដែលបញ្ជាក់ទៀតថា ការចល័តរថក្រោះ ឬអាវុធធន់ធ្ងន់កាលពីពេលថ្មីៗនេះ គឺដោយសារស្ថានភាពនៅតាមបណ្តោយព្រំដែនមានលក្ខណៈធូរស្រាល ទើបត្រូវយកអាវុធទាំងនោះមកជួសជុល ឬថែទាំឲ្យបានល្អ ដើម្បីត្រៀមលក្ខណៈប្រយុទ្ធនៅពេលមានការចាំបាច់។ លោកបន្ថែមថា អាជ្ញាធរនឹងព្យាយាមផ្តល់ដំណឹងអំពីសកម្មភាពទាំងនេះដល់ប្រជាពលរដ្ឋនៅពេលក្រោយៗទៀត។
ក្រោយពេលបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ សកម្មភាពចល័តទ័ព និងគ្រឿងសព្វាវុធបានកើតឡើងម្តងរួចមកហើយ។ ពេលនោះ ទាហាននៅតាមបន្ទាយជាច្រើនក្នុងខេត្តមួយចំនួន បានប្រមូលផ្តុំគ្នានៅក្បែរទីក្រុងភ្នំពេញ ដែលធ្វើឲ្យពលរដ្ឋបារម្ភអំពីស្ថានភាពស្រុកទេស។
ទោះបីយ៉ាងនេះក្តី អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន ការចល័តកងកម្លាំងទាំងនេះ ចង់ឬមិនចង់ គឺជារូបភាពគំរាមកំហែងដល់ស្មារតីប្រជាពលរដ្ឋ៖ «ចល័តបីខែម្តង ប៉ុន្តែប្រជាពលរដ្ឋមិនដែលឃើញបីខែម្តងទេ វាគាប់ជួននឹងមានព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេស ឬស្ថានភាពនយោបាយតានតឹង គឺមានការចល័តហើយ»។
លោកទទួលស្គាល់ថា ការផ្លាស់ប្ដូរកងទ័ពរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺតែងតែកើតមាន ប៉ុន្តែរាជរដ្ឋាភិបាលត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានដឹងជាមុន។ មិនតែប៉ុណ្ណោះ អាជ្ញាធរមិនត្រូវចល័តទ័ព និងគ្រឿងសព្វាវុធនៅចំពេលស្ថានភាពនយោបាយតានតឹង ឬចំពេលពលរដ្ឋកំពុងព្រួយបារម្ភចំពោះបញ្ហាសន្តិសុខសុវត្ថិភាពនោះឡើយ៕
5 comments:
MAKING AH KOUK HUN SEN TO FIND KEM LEY'S KILLER, NOT BEGGING AH KOUK HUN SEN TO FIND KEM LEY'S KILLER
To Khmer people:
The killers kept killing because they have never gotten punished.
In the past, the reactions from Khmer people condemning the killings of our Khmer heroes were swift, but last for a short period of time.
Khmer people must take some necessary actions demanding the autocratic regime of Ah Kouk Hun Sen to bring to justice the real killers and the mastermind behind the killing.
Here are some steps that we should take:
1- Give an ultimatum to the government to show the video captured during Kem Ley's killing in 10 days. What is the reason for hiding that shooting video?
2- After that 10 days come, and if there is still no answer, we start marching peacefully urging the government to find the real killer.
3- This is the right time that Khmer people must exert their concert efforts to accomplish a specific goal: find justice for our fallen Khmer heroes.
4- The PEACEFUL DEMONSTRATION will last until the government find the credible killers.
5- In this world, nothing is free. We must be ready to sacrifice our life if the government opts to suppress the demonstration violently.
6- We must stop allowing our Khmer heroes die in vain. We need to change the way we think:
- We used to ask the government to find the killers of Chea Vichea, Chhut Vuthy, etc... and we got no result. Then, Khmer people stayed quite by failing to step up their efforts to press the government to find the killers. We have been behaving like hay fire (Chhes dauch Phleung Chambeung heuy Rolut Ksuy).
- This time, we must ACT DIFFERENTLY if we want to see a DIFFERENT OUTCOME: the peaceful demonstration will last until the government finds the real credible killers and we must be ready to die to make this happen.
If we cannot accomplish just this one specific task (demonstration to find the killers), we must stop crying that Cambodia is controlling by Yuon. Just remember that Yuon had lost many soldiers to conquer Cambodia.
How come we don't want to lose any life to free Cambodia from Vietnam?
No country for coward people. " Oth Srok Sam Mouk Heuy Beu Komsark Yang Niss".
Bun Thoeun
ទ័ពទាំងនេះគឺសំរាប់បង្រាបជាតិ មិនមែនសំរាប់ការពារជាតិទេ។ នេះគឺរដ្ឋាភិបាល ដែលយកជាតិសាស្ត្រអែងជា សត្រូវទីមួយ ព្រោះតែចង់រក្សាអំណាច។
No matters what they tell the public about the haste army movements to phnompenh. Even the cpp monkeys themselves in their heads don't believe it.
Bunthoeun
What happens when your peaceful protests become a killing field ?
Then what ?
អានេះដោះស្រាយមិនចេះចប់ សូម្បីសម្លាប់មុខ camara ក៏វាថាវាមិនបានសំលាប់ លើកមុនៗបញ្ជូនទ័ពចូលក្រុងពេលមានវិប័តន៏ជាតិម្ដងៗ ហើយសំលាប់ទៀតក៏វាថាអត់បាញ់ តើធ្វើយា៉ងដូចម្ដេចបើវាហា៊នភូតនៅក្នុងcamaraប្រកបដោយរូបភាពត្រចះត្រចង់ ហុ៊នសែនកំពុងសាកល្បងធ្វើជាចោរអន្តជាតិចំពោះមុខcamara ថាចាំមើលតើគេអាចចាប់ បានទេ?
Post a Comment