A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 23 June 2016

កម្ពុជា-វៀតណាម​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​និង​ពន្លឿន​ការងារ​បោះ​បង្គោល​ព្រំដែន

កម្ពុជា-វៀតណាម​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​និង​ពន្លឿន​ការងារ​បោះ​បង្គោល​ព្រំដែន
ដោយ ថា កិត្យា
2016-06-23

បង្គោល​រណប​ព្រំដែន​មេមត់​លេខ​២ ៦២០
បង្គោល​រណប​លេខ​២ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៤ និង ៩៥ នា​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម បោះ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។
 RFA/Saut Sokprathna


រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម បាន​ឯកភាព​គ្នា​ពន្លឿន​ការងារ​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​ឆាប់​ចប់​ជា​ស្ថាពរ ដើម្បី​បញ្ចប់​បញ្ហា​ចម្រូងចម្រាស។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា បាន​បង្ហាញ​ថា កម្ពុជា-វៀតណាម បាន​ឯកភាព​គ្នា​ច្រើន​ទៀត​ទាំង​លើ​ទិដ្ឋភាព​នយោបាយ និង​កិច្ច​សហប្រតិបត្តិការ ព្រម​ទាំង​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ។

ស្រប​ពេល​ដែល​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ពុំ​ទាន់​ធូរស្រាល នៅ​ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​កកូរកកាយ​នៅ​តំបន់​ព្រំដែន និង​ស្វែងរក​ផែនទី​ពិត​ប្រាកដ​កន្លង​មក​នោះ រដ្ឋាភិបាល​កម្ពុជា-វៀតណាម បាន​ចាប់​ផ្ដើម​ឯកភាព​បន្ត​បោះ​បង្គោល​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់ ឲ្យ​បាន​សម្រេច​ដោយ​ឆាប់​រហ័ស។



ការ​ឯកភាព​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា តប​តាម​ការ​អញ្ជើញ​របស់​លោក ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស បាន​បញ្ជាក់​ពី​ការ​ឯកភាព​គ្នា​ថា ភាគី​ទាំង​ពីរ​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ខេត្ត និង​ខេត្ត​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​សហការ​គ្នា​ដោះស្រាយ​រាល់​បញ្ហា​ដែល​បាន​កើត​ឡើង​ឲ្យ​បាន​ទាន់​ពេលវេលា និង​ពន្លឿន​ការងារ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់​ចប់​ជា​ស្ថាពរ ដើម្បី​ជា​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រវាង​កម្ពុជា-វៀតណាម។

ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា លោក សុខ ទូច មាន​ប្រសាសន៍​ថា ការ​ពន្លឿន​បោះ​បង្គោល​ដែល​នៅ​សេសសល់​ប្រមាណ ២០​ភាគរយ កំពុង​ប្រទាញប្រទង់​នេះ គឺ​មាន​សារសំខាន់ ដើម្បី​ប្រែ​ក្លាយ​ពី​ព្រំដែន​ជម្លោះ​ទៅ​ជា​ព្រំដែន​អភិវឌ្ឍន៍ និង​អ្នក​ជិត​ខាង​ល្អ។ លោក​បន្ថែម​ថា ប្រសិន​បើ​ចំណុច​ទីតាំង​ណា​ដែល​នៅ​ប្រទាញប្រទង់​គ្នា​នោះ គឺ​ភាគី​ទាំង​ពីរ​នឹង​ស្វែងរក​ជំនួយ​ពី​ភាគី​ទី​៣ ដើម្បី​ដោះស្រាយ៖ «»។

ដោយឡែក​លោក កែម ឡី លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​ឯកភាព​លឿន​ពេក​ក្នុង​ការ​រួសរាន់​បោះ​បង្គោល​ព្រំដែន​នោះ​ទេ ដោយសារ​ថា កម្ពុជា មិន​ទាន់​ទទួល​បាន​ផែនទី​ត្រឹមត្រូវ​ស្រប​រដ្ឋធម្មនុញ្ញ ដែល​ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ឡើយ។ ម្យ៉ាង​វិញ​ទៀត លោក​ថា​ការ​បោះ​បង្គោល​ដោយ​យោង​ទៅ​តាម​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ និង​ឆ្នាំ​១៩៨៥ ក្នុង​សម័យកាល​កម្ពុជា ឋិត​ក្រោម​អាណានិគម​វៀតណាម នោះ នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា៖ «»។

របាយការណ៍​របស់​អាជ្ញាធរ​បង្ហាញ​ថា ព្រំដែន​គោក​ប្រទេស​កម្ពុជា ជាប់​នឹង​ប្រទេស​វៀតណាម មាន​បណ្ដោយ ១.២៧០​គីឡូម៉ែត្រ។ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨៣​ភាគរយ ពោល​គឺ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន ៣១១​បង្គោល ដោយឡែក​ព្រំដែន​ទឹក​មាន​ប្រវែង​ជាង ២.៥០០​គីឡូម៉ែត្រ មិន​ទាន់​វាស់វែង​នៅ​ឡើយ៕

2 comments:

Anonymous said...

Funny Post !!

With Ah Kwack the border issue is not important. Destroying Khmer to please his master Yuon is the top priority for Ah Kwack.

Anonymous said...

In a way, I wish July 2018 was here right now so that the Khmer people can
start making the change !