A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 23 June 2016
បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើឲ្យក្រសួងមហាផ្ទៃដោះស្រាយបញ្ហាជក់បារីនៅក្នុងពន្ធនាគារ
ដោយ ថា កិត្យា
2016-06-23
អ្នកទោសដេករង់ចាំតុលាការបើកសវនាការនៅសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥។
RFA/Brach Chev
អ្នកទោសមួយចំនួនក្នុងពន្ធនាគារ ត្រូវបានគេរាយការណ៍ថា មានសុខភាពមិនសូវល្អ ដោយសារអាកាសធាតុផ្លាស់ប្ដូរ និងផ្សែងបារីដែលបង្ហុយចេញពីមាត់របស់អ្នកទោសផ្សេងទៀតក្នុងបន្ទប់ឃុំឃាំងតូចចង្អៀត។ គណបក្សប្រឆាំង សង្គមស៊ីវិល និងប្រជាពលរដ្ឋស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីធានាឲ្យអ្នកជាប់ពន្ធនាគារមានសុខភាពល្អ។ រីឯមន្ត្រីពន្ធនាគារថាកំពុងគិតគូរដោះស្រាយបញ្ហានេះ។
ការចុះទ្រុឌទ្រោមខាងសុខភាពដោយសារពេទ្យនៅមានកម្រិត និងបញ្ហាជក់បារីអនាធិបតេយ្យ ដែលបើកឱកាសឲ្យជំងឺផ្សេងៗវាយលុកលើរាងកាយ គឺជាចំណោទបញ្ហាប្រឈមធំធេងរបស់អ្នកទោសក្នុងពន្ធនាគារ។ នេះបើតាមការរៀបរាប់របស់ក្រុមគ្រួសារជនជាប់ឃុំ និងមន្ត្រីគណបក្សសង្គ្រោះជាតិ។
ក្រោយពីចូលសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស (ម១) កាលពីថ្ងៃទី២១ ខែមិថុនា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ពួកគេកំពុងមានបញ្ហាសុខភាពមិនប្រក្រតី។ លោកបញ្ជាក់ថា បញ្ហាដែលនាំឲ្យសុខភាពមិនរឹងមាំនោះ ដោយសារការប្រែប្រួលអាកាសធាតុ និងផ្សែងបារីដែលអ្នកទោសផ្សេងទៀតបង្ហុយក្នុងបន្ទប់ឃុំឃាំងជាមួយគ្នា។ ម្យ៉ាងវិញទៀត នៅពេលអ្នកជាប់ពន្ធនាគារធ្លាក់ខ្លួនឈឺហើយនោះ គឺការផ្តល់សេវាព្យាបាលរបស់គ្រូពេទ្យនៅមានកម្រិត៖ «»។
កាលពីថ្ងៃទី២១ ខែមិថុនា មន្ត្រីគណបក្សសង្គ្រោះជាតិ មានឱកាសសួរសុខទុក្ខតែលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ ១៥នាក់ ដែលពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ ២០ឆ្នាំ ជាប់ចោទក្នុងសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
ចំណែកតំណាងរាស្ត្រពីររូបទៀត រួមមានលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ព្រមទាំងលោកមេឃុំ ស៊ាង ចែត គឺខាងក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យសួរសុខទុក្ខដូចកន្លងមកនោះទេ ក្រោមហេតុផលថា អ្នកទាំង ៣រូបនេះស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់តុលាការ។
ក្រៅពីការត្អូញត្អែររបស់មន្ត្រីបក្សប្រឆាំង ភរិយារបស់មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា គឺលោកស្រី ភាវ ម៉ី ប្រាប់ថា ស្វាមីរបស់លោកស្រីក៏កំពុងជួបការលំបាក ព្រោះក្នុងបន្ទប់ឃុំមានបណ្ដោយ ៥ម៉ែត្រ និងទទឹង ៤ម៉ែត្រ មានអ្នកជាប់ឃុំ ៣០នាក់ក្នុងនោះ ដែលស្ទើរតែរកកន្លែងគេងមិនបាន។ ជាងនេះទៅទៀត អ្នកទោសទាំងនោះភាគច្រើនជាអ្នកជក់បារី ដែលធ្វើឲ្យលោក ណៃ វ៉ង់ដា មានជំងឺក្អកជាប្រចាំ ព្រោះផ្សែងបារីរសាត់តែលតោលនៅក្នុងបន្ទប់ឃុំនោះ៖ «»។
លោក ណៃ វ៉ង់ដា និងមន្ត្រីអាដហុក ៣រូប រួមនឹងមន្ត្រី គ.ជ.ប ១រូបផងនោះ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទពីបទសូកប៉ាន់សាក្សី ដោយគ្រាន់តែសំអាងលើលិខិតចំហរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលចោទថា អ្នកទាំងនោះបានលួងលោម និងសូកប៉ាន់នាងមិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ក្នុងសំណុំរឿងខ្សែអាត់សំឡេងសាសងតាមទូរស័ព្ទរវាងនាង និងលោក កឹម សុខា។
ងាកមកនិយាយពីបញ្ហានៅពន្ធនាគារវិញ នៅមានគ្រួសារអ្នកទោសជាច្រើនទៀត ក៏បានរិះគន់អំពីការព្រងើយកន្តើយរបស់អ្នកគ្រប់គ្រងពន្ធនាគារដែរ ដែលបណ្តោយឲ្យអ្នកទោសជក់បារីដែលជាសត្រូវសម្រាប់សុខភាព។ ពួកគាត់សំណូមពរឲ្យខាងពន្ធនាគារ គួរមានកម្មវិធីអប់រំអំពីផលប៉ះពាល់នៃការជក់បារី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានប្រាប់អ្នកសារព័ត៌មានថា គណបក្សប្រឆាំងនឹងផ្ញើលិខិតទៅក្រសួងមហាផ្ទៃ ឲ្យពិនិត្យមើលលើបញ្ហាពេទ្យ និងស្នើឲ្យដាក់បន្ទប់ដោយឡែករវាងអ្នកជក់បារី និងអ្នកមិនជក់បារី ដើម្បីកុំឲ្យអ្នកមិនចេះជក់បារី មានបញ្ហាសុខភាពដោយសារស្រូបផ្សែងបារី៖ «»។
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍ថា បារី និងផ្សែងបារីមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសគឺប្រព័ន្ធដកដង្ហើម ប្រសិនបើក្នុងបន្ទប់មួយមានអ្នកជក់ និងអ្នកមិនជក់រស់នៅលាយឡំគ្នា៖ «»។
លោក មុំ គង់ បញ្ជាក់ថា ដោយសារមើលឃើញថា បារី និងផ្សែងបារីមានផលប៉ះពាល់ដល់សុខភាពខ្លាំងដូច្នេះហើយ ទើបកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយហាមមិនឲ្យជក់បារីនៅតាមទីសាធារណៈ និងកន្លែងធ្វើការ ជាដើម៖ «»។
ឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា មានប្រសាសន៍ថា ខាងពន្ធនាគារកំពុងតែគិតគូរអំពីបញ្ហាអ្នកទោសដែលចេះជក់បារី និងអ្នកមិនចេះជក់នេះដែរ ដោយបច្ចុប្បន្ននេះ ពន្ធនាគារ ម១ កំពុងសាងសង់អគារពីរខ្នងបន្ថែមទៀតដែលសម្រេចបាន ៩០ភាគរយហើយ។ លោកបន្ថែមថា នៅថ្ងៃអនាគតនោះ នឹងពិចារណាសហការជាមួយអង្គការសង្គមស៊ីវិលផ្នែកសុខភាព ដើម្បីអប់រំអំពីផលប៉ះពាល់នៃការជក់បារី៖ «»។
ចំពោះបញ្ហាពេទ្យវិញនោះ លោក នុត សាវនា ថាចំនួនពេទ្យសរុបក្នុងមណ្ឌលឃុំឃាំង ប្រើប្រៀបធៀបជាមួយចំនួនជនជាប់ឃុំនោះ គឺមិនអាចផ្គត់ផ្គង់សេវាព្យាបាលបានគ្រប់គ្រាន់នោះឡើយ។ យ៉ាងណា លោកបញ្ជាក់ថា ខាងពន្ធនាគារបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែរ ដើម្បីព្យាបាលជនជាប់ឃុំណាដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
របាយការណ៍របស់អង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅលើពិភពលោក មានមនុស្សស្លាប់ដោយការប្រើប្រាស់ថ្នាំជក់ចំនួន ៦លាននាក់ និង ៦សែននាក់ផ្សេងទៀតបានស្លាប់ដោយសារការស្រូបផ្សែងបារីពីគេ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មានមនុស្សស្លាប់ចំនួន ១ម៉ឺននាក់ ហើយថាការជក់បារីធ្វើឲ្យកើតជំងឺមហារីកសួត ជំងឺលើសឈាម គ្រោះថ្នាក់ដល់សរសៃឈាមក្នុងខួរក្បាល ជំងឺបេះដូង ហើមសួត រលាកទងសួត ជាដើម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment