A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 4 June 2016
មន្ត្រីរដ្ឋាភិបាលមានគំនិតខុសគ្នាពីរឿងចាប់លោក កឹម សុខា
តំណាងរាស្ត្រ CNRP ពេលថ្លែងពីករណីចាប់លោក កឹម សុខា។ ហុង មិនា
មន្ត្រីរដ្ឋាភិបាលមានគំនិតខុសគ្នាពីរឿងចាប់លោក កឹម សុខា
Fri, 3 June 2016 ppp
មាស សុខជា
ភ្នំពេញៈ មន្រ្តីក្នុងរដ្ឋាភិបាលបានបង្ហាញពីគំនិតផ្សេងគ្នាពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា ដោយខ្លះបានលើកឡើងថាវាមិនទទួលបានអត្ថប្រយោជន៍ប៉ុន្តែមន្រ្តីខ្លះទៀតបានអះអាងថាប្រសិនបើមិនចាប់នោះតុលាការ និងរដ្ឋសភាគួរតែបិទ។
ទាំងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យ CPPលោក សុខ ឥសាន បានថ្លែងថាការអនុវត្តតាមនីតិវិធីក្នុងការចាប់ខ្លួនលោក កឹម សុខា មិនអាចបោះបង់បានទេបើមិនដូច្នោះទាំងតុលាការ និងរដ្ឋសភាត្រូវតែបិទចោល។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «ក្នុងដំណើរការនីតិវិធីនេះខ្ញុំមើលទៅលោក កឹម សុខា ត្រូវតែប្រឈមមុខនឹងការចាប់ខ្លួនដើម្បីចូលបំភ្លឺនៅតុលាការ។ នេះជានីតិវិធីបន្ទាប់ពីរដ្ឋសភា»។
ឆ្លើយតបនឹងគម្រោងធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខា លោក ផៃ ស៊ីផាន បានចាត់ទុកថាជាបញ្ហាផ្សេងមួយទៀតដោយព្រមានថារដ្ឋាភិបាលនឹងចាត់ចំណាត់ការដើម្បីពង្រឹងនីតិរដ្ឋ។ លោកថា៖ «រដ្ឋសភាអនុញ្ញាតឲ្យតុលាការបន្តដំណើរការនីតិវិធីដូច្នេះមិនមានហេតុផលណាមួយដែលយើងមិនអនុវត្តតាមច្បាប់នោះទេ»។
លោក សុខ ឥសាន បានថ្លែងបន្តថា៖ «ប្រសិនបើមានករណីបែបហ្នឹងអ្នកទោសនៅពន្ធនាគារត្រូវដោះលែងទាំងអស់។ តុលាការត្រូវតែបិទ»។
ការលើកឡើងរបស់អ្នកនាំពាក្យទាំងពីររូបនេះបានផ្ទុយទៅនឹងអ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងថា៖ «បើចាប់ កឹម សុខា បានឬមិនបានដែលនាំឲ្យបង្ហូរឈាមចាប់ធ្វើអ្វី!បុគ្គលម្នាក់ឲ្យនៅអ៊ីចឹងទៅចុះក្រសួងមហាផ្ទៃមិនល្ងង់ខ្លៅឲ្យឈាមហូរដោយសារ កឹម សុខា នោះទេ…»។
ទោះយ៉ាងណាលោក សុខ ឥសាន និងលោក ផៃ ស៊ីផាន បានថ្លែងថាអត្ថាធិប្បាយរបស់លោក ខៀវ សុភ័គ ប្រហែលគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរកាលពីម្សិលមិញក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយការពារការអនុវត្តច្បាប់របស់រដ្ឋាភិបាលបន្ទាប់ពីស្ថានទូតបរទេសប្រចាំកម្ពុជាខ្លះរួម និងសហភាពអឺរ៉ុបបានប្រតិកម្មចំពោះការចាប់ និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប អ្នកនយោបាយ និងការប៉ុនប៉ងចាប់លោក កឹម សុខា ដោយសម្ដែងការភ្ញាក់ផ្អើល និងមិនពេញចិត្តចំពោះការអនុវត្តដំណើរការនីតិវិធីតុលាការកម្ពុជានោះទេ។
ជាការឆ្លើយតបក្រសួងការបរទេសបានរិះគន់ថាប្រតិកម្មទាំងនេះឆ្លុះបញ្ចាំងអំពីការខ្វះខាតចំណេះដឹង ឬឆន្ទៈធ្វើពុតមិនចេះវិធាននៃក្រមព្រហ្មទណ្ឌ និងក្រមនីតវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ពីម្សិលមិញបានបដិសេធធ្លើយតបនឹងសេចក្តីប្រកាសក្រសួងការបរទេសដោយថ្លែងថានេះជារឿងរបស់ក្រសួងការបរទេសប៉ុន្តែបានហៅការអនុវត្តទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សថាជាការបំពានច្បាប់ និងបានប្រកាសចរចាជាមួយគណបក្សកាន់អំណាចដើម្បីបញ្ចប់បញ្ហា។
លោកថា៖ «ចំពោះ [គណបក្សសង្គ្រោះជាតិ] យើងមិនមានកំហុសហើយអ្វីដែល [គណបក្សកាន់អំណាច] បាននិងកំពុងធ្វើវាមិនស្របទៅតាមរដ្ឋធម្មនុញ្ញ។
ដូច្នេះប្រសើរ [យើង] ចរចាបញ្ចប់បញ្ហាដើម្បីយកពេលគិតពីបញ្ហាសំខាន់ៗរបស់ជាតិ»។
លោក សុខ ឥសាន បានបញ្ជាក់ថា CPP ចង់ចរចាជាមួយ CNRP ប៉ុន្តែបានបញ្ជាក់ជាថ្មីថាការចរចាអាចធ្វើបានលុះត្រាតែមិនលើកបញ្ហាអ្នកទោស និងករណីសម្រេចដោយតុលាការ។ ប៉ុន្តែមន្ត្រី CNRP និងអ្នកវិភាគបានអះអាងថាបើការចរចាមិននិយាយពីសមាជិក CNRP ជាប់ពន្ធនាគារ និងសកម្មជនដើម្បីបញ្ចប់ភាពតានតឹងនយោបាយតើនិយាយអំពីអ្វី?
ប៉ុន្តែយ៉ាងណាក្តីភាគីទាំងពីរមិនទាន់កំណត់ពេលវេលាជួបចរចានៅឡើយទេ។
ទាក់ទងនឹងរឿងនេះដែរកាលពីម្សិលមិញចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាបង្គាប់ថ្មីមួយទៀតឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ១៤ ខែមិថុនាវេលាម៉ោង ៩ ព្រឹក៕ PS
Subscribe to:
Post Comments (Atom)
2 comments:
Dear compatriots,
The ulterior motive behind Hun Sen's attacks on the CNRP stemmed largely from his worry about the outcome of this upcoming election.
Hun Sen felt that this stubborn CNRP, especially the union between Sam Rainsy and Kem Sokha, did not break apart after his several preemptive strikes.
The CPP keeps looking for the CNRP's members fault so that it could jail them.
Sooner or later, the CPP would say it is against the law for the CNRP's members to shit, to pee, to take shower, to eat, etc...
For example, the King Sihamoni stated that he received some 170,000 fingerprints from the people complaining about the wrongful imprisonment of the activists and wanted Ah Kwack Hun Sen to check their complains (about the wrongful imprisonment).
And Ah Kwack Hun Sen interpreted that the King wanted him to check the fingerprints' authenticity.
Ah Kwack Chkuot Mern Tern Heuy !!
Hun Sen knew that the CNRP had won the 2013 election by a landslide, but Ah Heum Khiev Kanharith - under Ah Kantorb's order - declared that the CPP was the winner.
Now, with some reforms on the NEC, the CPP cannot self proclaim itself as the winner anymore. This prompted Hun Sen to find a way to dissolve the CNRP before the election date.
Some crazy nationalists such as Mam Sonando and Khem Veasna have chastised the CNRP incessantly in an effort to stop the CNRP's momentum and strengthen the CPP's popularity. But so far, their stupid acts produced fruitless result.
For the sake of Cambodia, and if Hun Sen is truly not a Yuon's puppet, he should acknowledge the reality: people are absolutely fed up with Hun Sen and the CPP.
Hun Sen should help facilitate the smooth transition of power to the winner after this next election and Hun Sen will be regarded as one of Khmer heroes too. And Cambodia will be highly likely freed from the evil Vietnam with Hun Sen's assistance.
Hun Sen, please do not blow your chance to be a Khmer National hero.
Bun Thoeun
អាសុខ៎ឥសានវាជយួន ឯ អាផៃសីុផានវាជាខ្មែរកញ្ជះយួន មិនដែលមានឆន្ទៈល្អទេ មានតែចង់កំទេចអ្នកស្នេហាជាតិដូចកាលពីសតវត្តមុន តែខ្មែរភ្លេចខ្លួនក៏ដើរតាមគន្លងចាស់ដដែល បើខ្មែររំដោះបានពេលនេះសូមមេត្តាសរសេរជាប្រវត្តិសាស្សឲ្យបានត្រឺមត្រូវកុំឲ្យមានពីរ មួយជាប្រវត្តិសាស្សសរសេរដោយពួកក្បត់ជាតិ ឯ មួយទៀតសរសេរដោយអន្នស្នេហាជាតិដមលបីទុកបង្រៀនកូនខ្មែរឲ្យបានច្បសា់លាស់ពិតប្រកដ ខ្ំុជឿជាក់ផាពួកក្បត់ជាតិវានឺងសរសេរលំអក្នុងអំណាចរបស់គេ ហៀយត្រូវដកស្រង់ពួកក្បត់ជាតិដាក់ក្នុងបញ្ជីដាក់គុកនឺងអប់រំុចំពោះជនណាគាំទ្រឲ្យយល់ចេះស្រលាញ់ជនជាតិឯង កំុឲ្យមានខួរក្បាលក្បត់ជាតិក្នុងសង្គមខ្មែរតទៅអនាគត ហើយសូមចារជាប្រវត្តិសាស្សនៅពូជក្បត់ជាតិទៅះជាទៅទីណាក៨ដោយ ព្រៅះពួកនេះវាមានពូជវាសេសសល់ពីអតីតកាលសូមអគុណ មេត្តាចុះផ្សាយក្នុងអត្ផបទជាសាផារណៈ។
Post a Comment