Manekseka Sangkum:
It's not so much the cursing and swearing in the human language or dialogue that should be regarded as the most repelling or detestable aspect of behaviour, but instead it is the lack of wisdom, truth or sincerity, or indeed, the devious intentions behind the words uttered that are most reprehensible.
<<<>>>
លោក ខឹម វាសនា អះអាងថានឹងមិនឈប់ជេរទេបើសិនមិនទាន់ឈ្នះឆ្នោត
ដោយ ម៉ម មុនីរតន៍
2016-06-26
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែងក្នុងសមាជគណបក្សនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth
មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បញ្ជាក់ជំហរថា គណបក្សនេះនឹងនៅតែបន្តសារនយោបាយដ៏សំខាន់ក្នុងចំណោមគោលនយោបាយរបស់គណបក្សនេះ គឺការប្រើពាក្យពេចន៍ជេរប្រមាថ។ ថ្លែងនៅក្នុងខួប ១០ឆ្នាំគណបក្ស លោក ខឹម វាសនា អះអាងថា បើទោះមានការរិះគន់ថា ការប្រើប្រាស់ពាក្យអសុរោះមិនសមរម្យបែបណា ក៏គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងមិនរុញរាក្នុងការប្រើប្រាស់ដែរ។
ផ្ទុយពីការយល់ឃើញរបស់លោក ខឹម វាសនា អ្នកវិភាគនយោបាយចាត់ទុកថា ការជេរប្រមាថវាពុំមែនជាជម្រើស និងជាគំរូល្អឡើយសម្រាប់មេដឹកនាំរដ្ឋ ឬមេដឹកនាំគណបក្សមួយ ដែលចាំបាច់ជ្រើសរើសគោលគំនិតនេះក្នុងកម្មវិធីនយោបាយរបស់ខ្លួន។
ការថ្លែងដូចនេះរបស់លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បន្ទាប់ពីលោក ខឹម វាសនា មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អះអាងជាថ្មីនៅក្នុងខួប ១០ឆ្នាំគណបក្សថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបោះបង់ចោលឡើយការប្រើភាសាជេរប្រមាថជាសាធារណៈនេះ។ លោក មាស នី មើលឃើញថា នេះជារឿងដ៏គ្រោះថ្នាក់សម្រាប់ជាតិ និងជាគំរូមិនល្អទៅវិញទេ ប្រសិនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យល់ឃើញថា ពាក្យពេចន៍នៃការជេរប្រមាថ គឺជាអាយុជីវិតស្លាប់រស់របស់បក្សមួយនេះ។
លោកបន្តថា ការប្រើប្រាស់កាយវិការ ឬពាក្យសម្ដី បញ្ជាក់ពីសេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌របស់បុគ្គល។ ម្យ៉ាង ប្រសិនបើមេដឹកនាំមួយព្យាយាមបង្កើតគំនិតដែលមជ្ឈដ្ឋានយល់ឃើញថាជាឧបសគ្គ ឬជាភាសាស្មោកគ្រោកទៅហើយ ប៉ុន្តែនៅតែបន្តអនុវត្តថាជារឿងត្រឹមត្រូវទៀត នោះមានន័យថា អាចនឹងធ្វើឲ្យសង្គមបាត់បង់សេចក្ដីថ្លៃថ្នូរ ពោរពេញដោយហិង្សា និងជាវប្បធម៌ចងអាឃាតគ្នាទៅវិញ។ លោកបន្តថា «ការធ្វើនយោបាយដែលកើតចេញពីកំហឹងផ្ទាល់ខ្លួន ខ្ញុំគិតថាជារឿងគ្រោះថ្នាក់សម្រាប់សង្គមជាតិទៅថ្ងៃមុខ»។
អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ចូលរួមខួប ១០ឆ្នាំគណបក្ស នាទីស្នាក់ការកណ្ដាល ឋិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។ RFA/Morm Moniroth
ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅទីស្នាក់ការកណ្ដាល ឋិតនៅខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី២៦ មិថុនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា អះអាងថា ភាសាជេរប្រមាថនេះវាពុំមែនជារឿងអាក្រក់ស្ដាប់ឡើយ។ ផ្ទុយទៅវិញ ភាសានេះគឺជាការដាស់តឿនឲ្យមនុស្សគ្រប់រូបចេះភ្ញាក់រឭកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោក ខឹម វាសនា បង្ហាញមោទនភាពថា ដោយសារគណបក្សចេះប្រើប្រាស់ភាសានេះហើយ បានរហូតមកដល់ពេលនេះមានអ្នកគាំទ្រលើសលប់។ មិនតែប៉ុណ្ណោះ ដើរមិនទាន់ដល់វគ្គបោះឆ្នោតស្រួលបួលនៅឡើយផង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានរង្វាន់លើកទឹកចិត្តពីអ្នកគាំទ្ររួចទៅហើយ គឺរថយន្តទំនើបមួយគ្រឿងប្រភេទម៉ាស្តា (Mazda) សេរីឆ្នាំ២០១៦ ដ៏ថ្មីស្រឡាងនៅពេលនេះ។ លោកបន្តថា «គេសួរថាឡានហ្នឹងបានដោយសារអី? ឈ្នះពានរង្វាន់ជេរ។ ប្រកាសឲ្យហើយ ២០១៨ ពាក្យមួយទៀតហើយ។ ២០១៨ ចេញរួច។ និយាយគ្នារួចហើយ ពូត្រូវយកមួយទៀតអាថ្លៃជាងហ្នឹងទៀត»។
គិតមកដល់ពេលនេះ ភាសា ឬពាក្យពេចន៍ដែលគេតែងឮជាហូរហែចេញពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះ គឺអញ ឯង អាសំគិស ល្ងង់ និងភ្លើឡប់ជាដើម។ ជុំវិញបញ្ហានេះ អ្នកវិភាគយល់ឃើញថា ធ្វើជាមេដឹកនាំ គឺជាគំរូល្អ រាប់ចាប់តាំងពីដំណើរឡើងទៅ មិនថាសូម្បីការប្រើប្រាស់ភាសានិយាយនោះទេ។ នៅក្នុងសង្គមប្រជាធិបតេយ្យ ការជ្រើសរើសមេដឹកនាំមួយ គឺពលរដ្ឋពិនិត្យយ៉ាងល្អិតល្អន់តាំងពីអាកប្បកិរិយា ភាសា ក្រមសីលធម៌ និងរហូតកម្មវិធីនយោបាយ។
បើទោះជាបែបណា មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកំណត់ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពក្នុងការប្រជុំជាដើម។ បើទោះជាមានការគាំពារដោយច្បាប់កំពូលបែបនេះក៏ដោយចុះ លោក មាស នី យល់ឃើញថា ការប្រើប្រាស់ភាសាអសុរោះដូចនេះ នឹងបង្កើតទៅជាហិង្សាផ្លូវចិត្តដ៏ធ្ងន់ធ្ងរនៅក្នុងសង្គម។ រឹតតែជាបញ្ហានោះ គឺជាទម្រង់មួយដែលឈានទៅរកការបែកបាក់សាមគ្គី និងជាទម្លាប់ដ៏អាក្រក់ថែមទៀត។
ផ្ទុយពីនេះវិញ លោក ខឹម វាសនា និយាយដោយមោទនភាពនៅក្នុងខួបបក្ស ១០ឆ្នាំ នៅទីស្នាក់ការកណ្ដាល ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អាចនឹងមានភាសានៃការជេរទំនើបជាងនេះ និងនៅតែបន្តជេរប្រមាថទៀតមិនរាថយឡើយ។ ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យល់ឃើញថា គេមិនគួរទប់ស្កាត់ការជេរប្រមាថឡើយ ដោយលោក ខឹម វាសនា ប្រៀបធៀបថា ការប្រើប្រាស់ភាសាទាំងនេះគ្រាន់តែជាផលប៉ុណ្ណោះ មិនត្រូវចងកំហឹងបែបនេះឡើយ។ លោកបន្តថា «សម្ព័ន្ធជេរ គឺជាផលណាបងប្អូន មិនមែនជាហេតុទេណា។ អ្នកចង់ដោះស្រាយបញ្ហាទី១ ត្រូវមានសីលធម៌។ កុំមកបង្ក្រាបផល សូមទៅបង្ក្រាបហេតុ»។
សេចក្ដីថ្លែងការណ៍របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សរសេរថា បក្សនេះគឺជាបក្សប្រឆាំងមួយដ៏ពិតប្រាកដនៅកម្ពុជា ប៉ុន្តែនឹងធ្វើការដោយទន់ភ្លន់ជាមួយរដ្ឋាភិបាល។ ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយមើលឃើញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នេះអាចនឹងធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយទៀត ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត។
មានហេតុផលមួយចំនួនក្នុងចំណោមហេតុផលដទៃទៀត គឺការបង្កើតវប្បធម៌ជេរប្រមាថ។ ជាញឹកញាប់ គេសង្កេតឃើញគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តែងរិះគន់ និងវាយប្រហារបក្សប្រឆាំង តែកម្រឃើញរិះគន់រដ្ឋាភិបាល។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បង្កើតឡើងតាំងពីឆ្នាំ២០០៦។ ចាប់តាំងពីបង្កើតប្រមាណ ១០ឆ្នាំមកនេះ មិនដែលជាប់អាសនៈនៅក្នុងសភាទេ តែបានជាប់ជាក្រុមប្រឹក្សាឃុំនៅខេត្តមួយចំនួន ដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប ជាដើម៕
2 comments:
KHEM VEASNA IS AN INDIRECT PUPPET OF HUN SEN AND VIETNAM
Yuon has been looking for a replacement for Pol Pot. Now, it found Khem Veasn, who declared that he represents "GOOD DEEDS".
Pol Pot and the Khmer Rouge were also represented GOOD DEEDS or non corrupted society.
In the search for equality for all, after gaining the power from Lon Nol, the Khmer Rouge started eliminating Khmer people. Yuon seized the opportunity by using its brainwashed Khmer Vietminh, who had infiltrated inside the Khmer Rouge rank and files, to kill over 2 million Khmer people.
Presently, Khem Veasna attacked every Khmer groups, citing their incompetence, corruption, lacking vision, or whatever...these Khmer people are wrong, stupid, inactive, according to Khem Veasna. He needs to eradicate these lazy Khmer people.
For the time being, Khem Veasna's actions have benefited the CPP and Yuon because it took away some supporters from the CNRP.
Khem Veasna has admitted already that some of his supporters are Yuon.
Vietnam wanted Khem Veasna to win so that Vietnam could redeploy the old trick by using its secret agents inside Khem Veasna party to kill all the people whom Khem Veasna painted as BAD DOERS. Khem Veasna said these bad doers are absolutely incompatible with his group. He said if he removed the grasses, he must remove the roots. And that what Vietnam has been looking for: kill all the bad doers in Cambodia to free space for the Vietnamese to move in..
But the chance for Khem Veasna to win is zero. Vietnam is simply enjoying to see Khem Veasna viciously attacking Khmer, especially attacking the CNRP so that the CPP could win the election.
Bun Thoeun
Here is another ass-kisser and shit-head.
Post a Comment