A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday, 27 June 2016
សហគមន៍ដីធ្លីគ្រោងពាក់អាវខ្មៅតវ៉ាមុខតុលាការខេត្តកោះកុងឲ្យដោះលែងសកម្មជនបរិស្ថាន
Manekseka Sangkum: All Khmers should wear black every Monday!
>>>
ដោយ ខែ សុណង
2016-06-26
ក្រុមយុវជន និងសង្គមស៊ីវិលលើកបដាទាមទារឲ្យតុលាការខេត្តកោះកុង ដោះលែងសកម្មជនការពារបរិស្ថាន ៣នាក់ ក្នុងទិវាបរិស្ថានពិភពលោក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦។ RFA/Yang Chandara
RFA/Yang Chandara
សកម្មជនដីធ្លីមកពីសហគមន៍ជីខក្រោម ស្រុកស្រែអំបិល និងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ប្រមាណ ៦០នាក់ គ្រោងពាក់អាវខ្មៅប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងខេត្ត ទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថានចំនួន ៣រូប។
គម្រោងប្រមូលផ្ដុំនេះ គេនឹងធ្វើឡើងនៅចំពេលដែលតុលាការខេត្តកោះកុង បើកសវនាការជំនុំជម្រះក្ដីលើសកម្មជនបរិស្ថាន ៣រូប នៅព្រឹកថ្ងៃទី២៧ មិថុនា។
ចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត លោក មីន មករា និងតំណាងអយ្យការ លោក អ៊ីវ ត្រាយ នឹងចូលខ្លួនបើកសវនាការជម្រះក្ដីនេះ។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ថ្លែងនៅថ្ងៃទី២៦ មិថុនា ដោយស្នើឲ្យតុលាការពិចារណាទម្លាក់ការចោទប្រកាន់ និងដោះលែងសកម្មជនបរិស្ថានទាំង ៣រូបនេះ។ លោកថា អ្នកជាប់ឃុំទាំង៣ គ្រាន់តែបានធ្វើយុទ្ធនាការឲ្យបញ្ឈប់ការបូមខ្សាច់ ពីព្រោះបារម្ភពីផលប៉ះពាល់ដល់សហគមន៍ ដូចជាការបាក់ច្រាំង និងទិន្នផលនេសាទធ្លាក់ចុះ៖ «ពួកគេមិនបានប្រព្រឹត្តអីខុស ពួកគាត់បង្ខំឲ្យអ្នកទាំងនោះទាំងគ្រឿងចក្រ អ្នកបើកសាឡង់ ឲ្យដកថយមកវិញ ចាកចេញពីទីតាំងហ្នឹង កាលដែលពួកគាត់ធ្វើសកម្មភាពហ្នឹង នាំឲ្យក្រុមហ៊ុនខាតបង់ផលប្រយោជន៍។ ក្រុមហ៊ុនប្ដឹងទៅតុលាការឲ្យគេចាប់ ដើម្បីបញ្ឈប់ការធ្វើសកម្មភាពយុទ្ធនាការបូមខ្សាច់»។
សកម្មជនទាំង ៣រូប រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង។ ពួកគេត្រូវបានតុលាការខេត្តកោះកុង សម្រេចឃុំខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចពែកអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ៕
Subscribe to:
Post Comments (Atom)
3 comments:
Yes I agree, gross darkness has descended upon the earth since white is no longer white!
[... All Khmers should wear black every Monday! ]]
it reminds me too much of the pol-pots... they should choose a different color.... maybe ''white'' for innocence, purity and transparency...and maybe death since what those in power are doing is basically ''killing '' the physical and the mind of its people.
Which I do every Mon. believe it or not....
Kal/ខាល
Post a Comment