A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday, 3 June 2016
កម្ពុជា-វៀតណាមសន្យារក្សាចំណងទាក់ទងគ្នាឲ្យបានគង់វង្ស
ដោយ ម៉ម មុនីរតន៍
2016-06-02
ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន (ស្ដាំ) ចាប់ដៃជាមួយសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ឌិញ ថាឡាំង ក្នុងពេលប្រតិភូវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅ ថ្ងៃទី២ មិថុនា ឆ្នាំ២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth
កម្ពុជា និងវៀតណាម បានបញ្ជាក់ជំហរជាថ្មីទៀតថា ប្រទេសទាំងពីរនេះ នឹងរឹតចំណងមិត្តភាព និងកាន់ដៃគ្នាឲ្យកាន់តែរឹងមាំថែមទៀត ទៅថ្ងៃខាងមុខ។ អ្នកវិភាគនយោបាយយល់ឃើញថា កម្ពុជាកម្រដែលឃើញទទួលបានផលចំណេញអ្វីឡើយពីទំនាក់ទំនងនេះ។
ក្នុងជំនួបទ្វេភាគីដែលប្រើពេលប្រមាណ ២០នាទី មន្ត្រីជាន់ខ្ពស់រដ្ឋសភាពីខាងគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរសន្យាថា នឹងរក្សាចំណងទាក់ទងដែលមានក្នុងអតីតឲ្យបានគង់វង្ស ហើយសម្ពន្ធភាពនេះនឹងបន្តជ្រោមជ្រែងឲ្យមានភាពត្រចះត្រចង់ និងកាន់តែកៀកគ្នាបន្ថែមទៀត សម្រាប់បរិបទនយោបាយរបស់ប្រទេសទាំងពីរតទៅមុខទៀត។
ការថ្លែងដូចនេះរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា នៅវិមានរដ្ឋសភា ក្នុងជំនួបទ្វេភាគីជាមួយប្រតិភូវៀតណាម។
ថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបបានបិទបញ្ចប់ទៅ នាយកខុទ្ទកាល័យរបស់លោក ហេង សំរិន គឺលោក កែវ ពិសិដ្ឋ និយាយថា កិច្ចសន្ទនាដែលធ្វើឡើងនៅពេលនេះ គឺជាការរឹតចំណងមេត្រីភាពដែលប្រទេសទាំង២ធ្លាប់មានក្នុងអតីតកាល និងបន្តទិសដៅទាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅពេលខាងមុខទៀត។
ក្រៅពីនេះ លោក កែវ ពិសិដ្ឋ បដិសេធថា ការបំពេញទស្សនកិច្ចលើកនេះរបស់ប្រតិភូវៀតណាម គឺពុំមែនគាប់ជួនកម្ពុជា កំពុងមានភាពតានតឹងផ្នែកនយោបាយណាមួយឡើយ។ ម្យ៉ាងវិញទៀត កិច្ចសន្ទនានេះ ក៏ពុំបានផ្ដោតផងដែរទៅលើទិដ្ឋភាពនយោបាយ ក្រៅពីរឿងវៀតណាម ស្នើឲ្យរដ្ឋាភិបាលពិនិត្យ និងការពារអ្នកវិនិយោគទុនវៀតណាម ស្របច្បាប់នៅកម្ពុជា៖ «រឿងនេះវាមិនមែនវាផ្ដោតទៅរឿងនយោបាយទេ វាជាកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងរវាងទីក្រុងសម្ពន្ធភាពនឹងគ្នាទេ»។
បើទោះជាបែបណា ការបំពេញទស្សនកិច្ចរបស់ប្រតិភូវៀតណាមនេះ រងការរិះគន់ថា ធ្វើឡើងគាប់ជួនកម្ពុជា កំពុងមានភាពចម្រូងចម្រាសផ្នែកនយោបាយ។ កាលពីថ្ងៃទី៣១ ខែឧសភា រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណៈសង្គមនិយមវៀតណាម បានមកបំពេញទស្សនកិច្ចម្ដងរួចហើយ ដែលដឹកនាំដោយឧត្ដមនាយឧត្ដមសេនីយ៍ ង៉ូ ស៊ុនលិច្ស (NGO Xuan Lich)។ នៅពេលនោះហើយ ដែលមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោក ទៀ បាញ់ បានហៅបក្សប្រឆាំងថា ជាអមិត្ត។
រយៈពេល ៣ថ្ងៃបន្ទាប់ ការបំពេញទស្សនកិច្ចប្រហាក់ប្រហែលគ្នានេះ របស់ប្រតិភូវៀតណាម ក៏បានធ្វើឡើងដាច់ដោយឡែកមួយផ្សេងទៀត។ ទស្សនកិច្ចនៅថ្ងៃទី២ ខែមិថុនា ដែលដឹកនាំដោយសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក ឌិញ ឡាថាំង។ ថ្វីបើទស្សនកិច្ចទាំងពីរលើកនេះ ធ្វើឡើងក្នុងទិសដៅ ២ផ្សេងគ្នា ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា គឺជាការរឹតចំណងមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសគឺជាការពង្រឹងមេត្រីភាពរវាងទីក្រុងភ្នំពេញ ជាមួយទីក្រុងហូជីមិញ។
បញ្ហានេះអ្នកវិភាគនយោបាយយល់ឃើញថា កម្ពុជាកម្រទទួលបានផលចំណេញណាស់ពីការទំនាក់រវាងកម្ពុជា និងវៀតណាម នេះ។ មិនតែប៉ុណ្ណោះ រាល់ពេលកម្ពុជា មានការខ្វែងគំនិតគ្នាលើទិដ្ឋភាពនយោបាយ គេតែងសង្កេតឃើញវត្តមាននៃការបំពេញទស្សនកិច្ចរបស់វៀតណាម ជាញឹកញាប់នៅកម្ពុជា។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ ចាត់ទុកថា ថ្វីបើនេះជារបៀបទំនាក់ទំនងការទូតជាអន្តរជាតិ ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ វាហាក់ជាប់ជួនពេលដែលកម្ពុជា កំពុងមានភាពល្អក់កករផ្នែកនយោបាយ។ ម្យ៉ាងរដ្ឋាភិបាលចំណេញតិចតួចណាស់ពីកិច្ចសហការ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងវិស័យពាណិជ្ជកម្មជាមួយវៀតណាម នេះ៖ «បើនិយាយពីចំណេញ កម្ពុជា មិនដែលទទួលបានផលចំណេញពីវៀតណាមទេ។ បានត្រឹមតែរួចខ្លួនហ្នឹងគេហៅថាល្អប្រសើរហើយសម្រាប់កម្ពុជា ជាមួយកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនោះ»។
ជាញឹកញាប់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល តែងរិះគន់ថា រដ្ឋាភិបាលតែងមានភាពមិនស្មោះត្រង់ជានិច្ច ក្នុងការបោះបង្គោលព្រំដែន ជាវៀតណាម។នេះជាហេតុផលមួយ ក្នុងចំណោមហេតុផលដទៃទៀត ជាផ្នែកមួយដែលធ្វើឲ្យកម្ពុជា ត្រូវខាតបង់ដី នៅតាមខ្សែបន្ទាត់ព្រំដែន ទៅអោយវៀតណាម៕
Subscribe to:
Post Comments (Atom)
1 comment:
Dear All,
Like in the ancient time, the warlord on a regular basis comes to check on the vasal state for any signs or activities of decolonization or rebellion against the warlord.
Post a Comment