A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 2 June 2016
អ្នកភូមិកោះកុងទាមទារសំណងសមស្របជាងមុនពីក្រុមហ៊ុនចិន
01 មិថុនា 2016
ហ៊ុល រស្មី
រូបឯកសារ៖ បាតុករជាអ្នកភូមិដែលកំពុងស្វែងរកដំណោះស្រាយក្នុងជម្លោះដីធ្លី កាន់បដាតវ៉ាអំឡុងពេលមកដាក់ញ្ញត្តិសុំអន្តរាគមន៍នៅមុខសាលាស្រុកស្រែអំបិល កាលពីថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។ (រូបថតផ្ដល់ឱ្យដោយអង្គការលីកាដូ)
ប្រជាពលរដ្ឋ២២គ្រួសារនេះ បានទទួលលុយជាសំណងពី១៥,០០០ដុល្លារ ទៅ៧,០០០ដុលា្លរ និងបានដីទំហំ៥ហិកតាក្នុងមួយគ្រួសារ ដែលជាចំនួនមួយច្រើនជាងក្រុមប្រជាពលរដ្ឋលោកបានទទួល។
ភ្នំពេញ —
ខណៈដែលប្រជាពលរដ្ឋនៅស្រុកគីរីសាគរបានលើកគ្នាទៅបោះតង់នៅភូមិចាស់ ប្រកាសទាមទារសំណងពីក្រុមហ៊ុនម្តងទៀត អភិបាលខេត្តកោះកុងថ្លែងថា អាជ្ញាធរខេត្តមិនទាន់ទទួលបានដំណឹងនេះដែរ។ លោកថា ក្រុមហ៊ុនជាអ្នកដោះស្រាយរឿងនេះ ចំណែកឯអាជ្ញាធរអាចត្រឹមតែជួយសម្របសម្រួល។
ប្រជាពលរដ្ឋខ្មែរនៅខេត្តកោះកុងជាង២០០គ្រួសារដែលបានយល់ព្រមចាកចេញពីភូមិដ្ឋានចាស់របស់ខ្លួនកាលពីឆ្នាំ២០១២ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិន Union Development Group (UDG) អនុវត្តគម្រោងវិនិយោគទីក្រុងទេសចរ បានសម្រេចវិលត្រឡប់ចូលទៅកាន់កាប់ដីធ្លីរបស់ខ្លួនវិញ បន្ទាប់ពីបានដឹងថា សំណងដែលក្រុមហ៊ុនចិននេះ បានផ្តល់ឲ្យកន្លងមកមិនសមស្រប និងមិនតុល្យភាព ធៀបនឹងសំណងដែលប្រជាពលរដ្ឋផ្សេងទៀតបានទទួលកាលពីពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកតំណាងប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
ការវិលត្រឡប់ទៅកាន់ភូមិដ្ឋានចាស់នេះ កើតឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរប្រមាណ២២គ្រួសារផ្សេងទៀត បានទទួលសំណងពីក្រុមហ៊ុនចិន UDG កាលពីពាក់កណា្តលខែឧសភាឆ្នំា២០១៦នេះ។ អ្នកតំណាងប្រជាពលរដ្ឋ ដែលសម្រេចនាំគ្នាទៅបោះតង់ទាមទារសំណងពីដីចាស់ បាននិយាយថា សំណងដែលខ្លួនទទួល កាលពីពេលមុន គឺមិនសមស្រប ហើយបានធ្វើឲ្យអ្នកបម្លាស់ទីធ្លាក់ខ្លួនក្រ និងក្លាយជាកូនបំណុល។
លោក អ៊ុំ វីរៈ ជាតំណាងប្រជាពលរដ្ឋដែលបានព្រមព្រៀង រើចេញពីទីតាំងចាស់ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ទៅកាន់ទីតាំងថ្មីក្នុងភូមិឃុំដដែល តែមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីមាត់សមុទ្រ កាលពីឆ្នាំ២០១២។ លោកបានប្រាប់ VOA ថា ការផ្តល់សំណងរបស់ក្រុមហ៊ុន គឺមិនមានតម្លាភាព និងអយុត្តិធម៌ បើធៀបនឹងសំណងដែលប្រជាពលរដ្ឋផ្សេងទៀតបានទទួល។
លោកបញ្ជាក់ថា ការមកតាំងនៅភូមិដ្ឋានថ្មី បានធ្វើប្រជាពលរដ្ឋជួបការខ្វះខាតយ៉ាងខ្លាំងដោយគ្មានរបររកស៊ី ហើយដំណាំដែលបានផលហើយតែគ្មានទីផ្សាររហូតត្រូវបង្ខំចិត្តលក់ដី ដែលជាផ្នែកមួយនៃសំណងដែលក្រុមហ៊ុនបានផ្តល់ឲ្យកាលពីពេលមុន។
លោក អ៊ុំ វីរៈ បញ្ជាក់ថា៖
«អារឿងការរស់នៅតំបន់ថ្មីនោះ បងដឹងស្រាប់ហើយ ប្រជាពលរដ្ឋខ្ញុំ ជួបការលំបាកខ្លាំងណាស់ ខ្លះលក់ដី សឹងអស់រលីងហើយរកលំនៅដ្ឋានអត់មានផង ដោយសារការជួបទីទ័លក្រលំបាកវេទនាហ្នឹងណ៎ា»។
លោក អ៊ុំ វីរៈ បានបន្តថា ក្រុមប្រជាពលរដ្ឋដែលវិលទៅភូមិដ្ឋានចាស់របស់ខ្លួននោះ នឹងនៅទាមទារឲ្យបានសំណងដូចដែលក្រុមប្រជាពលរដ្ឋប្រមាណ២២គ្រួសារ បានទទួលពីក្រុមហ៊ុន UDG។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋ២២គ្រួសារនេះ បានទទួលលុយជាសំណងពី១៥,០០០ដុល្លារ ទៅ៧,០០០ដុលា្លរ និងបានដីទំហំ៥ហិកតាក្នុងមួយគ្រួសារ ដែលជាចំនួនមួយច្រើនជាងក្រុមប្រជាពលរដ្ឋលោកបានទទួល។
«ទាមទារលុយ ហើយនិងដីឲ្យស្មើភាពមក ខ្ញុំឈប់ហើយ ឲ្យតែបានដី៥ហិកតា លុយដូចគេមក ឈប់ហើយ»។
លោកបន្ថែមថា ក្រុមហ៊ុន UDG ដដែលនេះ បានក្បត់សន្យារបស់ខ្លួន ដែលថា ខ្លួននឹងឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋដែលព្រមចាកចេញពីលំនៅដ្ឋានចាស់ ទៅកាន់ទីតាំងថ្មី ក្នុងរយៈពេលបីឆ្នាំ តែប្រជាពលរដ្ឋបានទទួលអង្ករតែបីបាវប៉ុណ្ណោះ ហើយក៏ឈប់ទទួលបានអង្ករបន្ថែមទៀត។ សម្រាប់សំណងដីធ្លីវិញ លោកថា គ្រានោះគ្រួសារខ្លះបានទទួលដី២ហិកតាកន្លះ ជាមួយផ្ទះមួយខ្នង និងខ្លះទៀតបានដីតែ២ហិកតា ហើយបានផ្ទះមួយខ្នងដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីសំណងជាលុយ ដែលបានពីក្រុមហ៊ុននោះទេ។
ក្រុមហ៊ុន Union Development Group នេះ បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន៤៥.១០០ហិកតា ពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារ កាលពីឆ្នាំ២០០៨។ គម្រោងទីក្រុងទេសចរណ៍ដ៏ស្គឹមស្កៃនេះ កំពុងដំណើរការនៅចំកណ្ដាលឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុង។
គម្រោងនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១,០០០គ្រួសារ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាបណ្តើរជាយូរមកហើយ។ ប្រជាពលរដ្ឋខ្មែរប្រមាណ២២គ្រួសារដែលទើបទទួលបានសំណងកាលពីពាក់កណ្តាលខែឧសភានេះ ជាប្រជាពលរដ្ឋដែលប្រកែកមិនព្រមចាកចេញពីភូមិដ្ឋានចាស់ មុននឹងពួកគេទទួលយកសំណងដែលពួកគេយល់ថា សមស្រប និងអាចទទួលយកបាន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង បានមានប្រសាសន៍ប្រាប់ VOA ថា ការវិលត្រឡប់ទៅកាន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដែលព្រមចាកចេញពីលំនៅដ្ឋានរបស់ពួកគេកាលពីបួនឆ្នាំមុននោះ មានបំណងសុំឲ្យក្រុមហ៊ុន និងរដ្ឋាភិបាល ទូទាត់ថ្លៃដី ថ្លៃផ្ទះ និងថ្លៃដំណាំរបស់ពួកគេ ដូចដែលប្រជាពលរដ្ឋប្រមាណ២២គ្រួសារបានទទួល។
មន្ត្រីសិទ្ធិមនុស្សរូបនេះថ្លែងថា៖
«គាត់វិលមកភូមិចាស់វិញ ហើយគាត់ទាមទារឲ្យក្រុមហ៊ុនចិន និងគណៈកម្មការអន្តរក្រសួងហ្នឹងត្រូវផ្តល់សំណងជាលុយសម្រាប់ដីផ្ទះគាត់ ដីនិងផ្ទះ និងដំណាំរបស់គាត់»។
លោក អ៊ិន គង់ជិត ថ្លែងបន្តថា ការដោះស្រាយទូទាត់សំណងឡើងវិញនេះ អាចនឹងមានភាពស្មុគ្រស្មាញទៅដល់រដ្ឋាភិបាល និងក្រុមហ៊ុន។ យ៉ាងណាក៏ដោយ លោកថា ក្រុមប្រជាពលរដ្ឋដែលបានទទួលសំណងថ្មីៗនេះ បានតស៊ូក្រាញននាលជាច្រើនឆ្នាំជាមួយក្រុមហ៊ុន នៅលើដីធ្លីរបស់ពួកគេ មុនពេលទទួលបានសំណង។ លោកបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលទើបទទួលបានសំណងថ្មីៗនេះ គឺមកពីចំណុចវត្តពយជប៉ុន ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ។ អ្នកដែលកំពុងទាមទារសំណងបន្ថែមនេះ ក៏បានចេញពីចំណុចវត្តពយជប៉ុននេះដែរ។
លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានប្រាប់ VOA កាលពីថ្ងៃអង្គារ កន្លងទៅនេះ ថា អាជ្ញាធរភូមិឃុំ ពុំទាន់ទទួលបានបណ្តឹងពីប្រជាពលរដ្ឋដែលបានចូលទៅស្នាក់នៅក្នុងទីតាំងចាស់ ដែលត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការវិនិយោគរួចទៅហើយនោះទេ។
«អាហ្នឹងចាំមើលជាក់ស្តែងសិនថា ខាងក្រុមហ៊ុនគេ ចំណាត់ការយ៉ាងម៉េច។ ខាងក្រុមហ៊ុន ក៏ត្រូវតែមកទំនាក់ទំនង អាជ្ញាធរដែរ ព្រោះកន្លែងហ្នឹង យើងដាក់ឲ្យគេវិនិយោគទៅហើយ»។
លោកថា អាជ្ញាធរមូលដ្ឋាន ពុំមានលទ្ធភាពសម្រាប់ទូទាត់សំណងជូនប្រជាពលរដ្ឋនោះឡើយ គឺមានតែខាងក្រុមហ៊ុនប៉ុណ្ណោះ។
VOA ពុំទាន់អាចទាក់ទងតំណាងក្រុមហ៊ុនចិន Union Development Group បានទេ តាំងពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
គម្រោងសាងសង់ទីក្រុងទេសចរណ៍នេះ អាចត្រូវប្រើពេល២៥ឆ្នាំ ដើម្បីបញ្ចប់គម្រោង។ ទីក្រុងនេះ ប្រសិនបើសាងសង់រួច នឹងមានវាលព្រលានយន្តហោះ មណ្ឌលពាណិជ្ជកម្ម កំពង់ផែ និងទីកន្លែងកម្សាន្តផ្សេងទៀត ដូចជាកន្លែងវាយកូនហ្គោលជាដើម។ នេះបើតាមការបញ្ជាក់ពីមន្ត្រីខេត្តកោះកុង កាលពីពេលកន្លងមក៕
Subscribe to:
Post Comments (Atom)
1 comment:
chinese elites are trying to dump the US dollars in case there is war between their country and US over the south sea ... they have been buying millions dollars houses in canada -- you might think it is a mansion for that kind of price but it is just a small house of 2 to 3 bedrooms [ that 's how desperate they are to get rid of their US money ] their thinking is better to own something tangible than a piece of paper when the SHTF...they also have been buying gold, gold mines , land [ cambodia and africa and south america ] ; also continue to lend money in US dollars to most gov including cambodian's which will be repaid in Yuan later in the future. they are also working with Saudi to accept their Yuan for petrol/oil just in case war begins and they no longer need to use the US dollars... and their list of what to do is getting longer by the month in preparation for that event.
Post a Comment