A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 26 June 2016
យុវជនបង្ហាញវិបត្តិសត្វព្រៃកម្ពុជាតាមរយៈស្នាដៃពិព័រណ៍រូបភាពនិងម៉ូតសម្លៀកបំពាក់
ដោយ សាន សែល
2016-06-25
អ្នករៀបចំព្រឹត្តិការណ៍ "គម្រោងព្រៃ" លោក បូ សកលកិត្យា។
Photo supplied
ក្រុមយុវជនមួយក្រុមនៅល្ងាចថ្ងៃទី២៥ ខែមិថុនា នេះ រៀបចំព្រឹត្តិការណ៍សិល្បៈចម្រុះបែបដែលមានឈ្មោះថា "គម្រោងព្រៃ" ដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសត្វព្រៃ។ ការរៀបចំនេះ គឺនៅពេលដែលសត្វព្រៃនៅកម្ពុជា កំពុងរងការវិនាស។
ព្រឹត្តិការណ៍នេះ រៀបចំដោយអេកូយុវទូត ក្រុមភ្លើងគប់ អ្នកផាត់មុខអែបផល (Apple) ដោយសហការជាមួយក្រសួងបរិស្ថាន។
អ្នករៀបចំព្រឹត្តិការណ៍ "គម្រោងព្រៃ" ម្នាក់ គឺលោក បូ សកលកិត្យា វ័យ ២៥ឆ្នាំ ឲ្យដឹងថា កម្មវិធីនេះមានការតាំងបង្ហាញរូបភាពបែបសិល្បៈ ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ធ្វើពីសំរាម និងការសម្ដែងល្ខោនស្បែកតូច។ ចំពោះការតាំងពិពិរណ៍រូបភាព នឹងធ្វើបន្ដរហូតដល់ថ្ងៃទី២ ខែកក្កដា។
លោក កិត្យា បញ្ជាក់ថា ព្រឹត្តិការណ៍ "គម្រោងព្រៃ" បង្ហាញពីស្ថានភាពវិបត្តិធ្ងន់ធ្ងររបស់សត្វព្រៃ ក្នុងប្រទេសកម្ពុជា តាមរយៈសិល្បៈ ម៉ូតសម្លៀកបំពាក់ និងការចែករំលែកចំណេះដឹងដើម្បីលើកកម្ពស់ការយល់ដឹងបញ្ហានេះ។
សូមស្ដាប់រង់ចាំស្ដាប់បទសម្ភាសន៍រវាងលោក សាន សែល និងលោក បូ សកលកិត្យា អ្នករៀបចំព្រឹត្តិការណ៍ "គម្រោងព្រៃ" នេះបន្ថែម...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment