A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 5 June 2016
អង្គភាពប្រឆាំងអំពើពុករលួយនឹងពិនិត្យលើបណ្ដឹងដែលប្ដឹងមន្ត្រីគ.ជ.បនៅថ្ងៃទី៦ មិថុនា
ដោយ ប្រាជ្ញ ចេវ
2016-06-04
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ RFA/Leng Maly
RFA/Leng Maly
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ ដើម្បីពិនិត្យមើលពាក្យបណ្ដឹងរបស់ប្រធានអង្គការសង្គមស៊ីវិលមួយរូប ដែលប្ដឹងថ្នាក់ដឹកនាំ គ.ជ.ប ៤រូប ទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័ននេះ។
ការចេញមុខប្ដឹងមន្ត្រីស្ថាប័នបោះឆ្នោតនៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា អាចនឹងធ្វើឲ្យប៉ះពាល់ដំណើរការនៃការបោះឆ្នោត ប្រសិនបើ ACU រកឃើញថា ថ្នាក់ដឹកនាំ គ.ជ.ប ទាំងនោះ ពិតជាមានកំហុសមែន។
ការត្រួតពិនិត្យលើបណ្ដឹងដែលធ្វើឡើងនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យបណ្ដឹងពីប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម កាលពីល្ងាចថ្ងៃសុក្រ ទី៣ ខែឧសភា។ អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅដើម្បីឲ្យបញ្ជាក់បន្ថែមលើបណ្ដឹងរបស់ពួកគេ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៤ ខែមិថុនា ថា តាមនីតិវិធី បន្ទាប់ពីអង្គភាពលោកទទួលបានបណ្ដឹង ជំហានដំបូង គឺក្រុមជំនាញត្រូវវាយតម្លៃថាចាត់ការ ឬមិនចាត់ការលើបណ្ដឹងនោះជាមុនសិន។ លោកបន្តថា ប្រសិនបើរកមិនឃើញមានតម្រុយអ្វីនោះទេ អង្គភាពនឹងជួនដំណឹងទៅដើមបណ្ដឹងថា មិនអាចបើកការស៊ើបអង្កេតទេ៖ «»។
ប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ដែលអះអាងថា អង្គការរបស់លោកបានធ្វើការងារទាក់ទងរឿងបោះឆ្នោតតាំងពីឆ្នាំ២០១២ ដែលសព្វថ្ងៃទីស្នាក់ការទូទាំង ២៥ ខេត្ត រាជធានី និងមានបុគ្គលិកផ្លូវការជាង ១០នាក់នោះ បានចោទប្រកាន់ក្បាលម៉ាស៊ីន គ.ជ.ប រយៈពាក្យបណ្ដឹងលោកថា ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអ្នកធ្វើឲ្យមានភាពមិនប្រក្រតីក្នុងដំណើរការតែងតាំងបុគ្គលិកចាប់ពីថ្នាក់នាយកដ្ឋានដល់អនុការិយាល័យក្នុងអគ្គលេខាធិការដ្ឋានរបស់ គ.ជ.ប។
អង្គការនេះប្តឹងប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុប្រធានលោក គួយ ប៊ុនរឿន អ្នកនាំពាក្យ ហង្ស ពុទ្ធា និងអគ្គលេខាធិការរង លោក ម៉ៅ សុភារិទ្ធ។
ប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ថ្លែងបញ្ជាក់ថា លោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកទៅថ្នាក់ដឹកនាំ គ.ជ.ប។ ប៉ុន្តែលោកមិនទាន់បញ្ជាក់លំអិតនៅពេលនេះទេ។ លោកថា លោកស្ម័គ្រចិត្តដើរចូលគុក បើពាក្យបណ្ដឹងរបស់លោកមិនពិត៖ «»។
ទាក់ទងបណ្ដឹងនេះដែរ ប្រធានអង្គការសភាយុវជនខ្មែរ លោក ឡុង គឹមឃន ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ទី៣ ខែមិថុនា ថា ការប្ដឹងលើថ្នាក់ដឹកនាំ គ.ជ.ប នៅពេលនេះ មានអ្នករៀបចំដើម្បីធ្វើឲ្យស្ថាប័នមួយនេះជាប់គាំង៖ «»។
ស្ថាប័នបោះឆ្នោតដែលកើតឡើងពីកិច្ចព្រមព្រៀងនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីខែមេសា ឆ្នាំ២០១៥ សមាជិកទាំង ៩ នៃស្ថាប័ននេះត្រូវរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដោយសំឡេងភាគច្រើនដាច់ខាត (៥០%+1)។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ លោកថា លោកហ៊ានទទួលខុសចំពោះមុខច្បាប់ និងទាមទារឲ្យអ្នកប្ដឹងលោក ត្រូវហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា៖ «»។
ប្រធានស្ថាប័នបោះឆ្នោតដដែលអះអាងថា ពាក្យបណ្តឹងនេះ មិនប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតទេ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយទាក់ទងរឿងនេះទេ។ ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការចោទប្រកាន់លើក្បាលម៉ាស៊ីន គ.ជ.ប នៅពេលនេះ ប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតទេ៖ «»។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យដឹងថា នេះជាបណ្ដឹងទី១ ប្តឹង គ.ជ.ប ថ្មី ដែលស្ថាប័នលោកទទួលបាន។ លោកថា ការពិនិត្យបន្ថែមលើពាក្យដែលធ្វើនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ោង ៧កន្លះព្រឹក ថ្ងៃទី៦ ខែមិថុនា នឹងអនុញ្ញាតឲ្យសារព័ត៌មានចូលស្តាប់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment