A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 4 June 2016
រដ្ឋាភិបាលបញ្ចេញរាជសារព្រះមហាក្សត្ររឿងញត្តិរបស់គណបក្សសង្គ្រោះជាតិ
រដ្ឋាភិបាលបញ្ចេញរាជសារព្រះមហាក្សត្ររឿងញត្តិរបស់គណបក្សសង្គ្រោះជាតិ
ដោយ ប្រាជ្ញ ចេវ
2016-06-03
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
Photo: RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗលើបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលថា រដ្ឋាភិបាលកំពុងតែរំលោភបំពានមកលើស្ថាប័នព្រះមហាក្សត្ររឿងពិនិត្យស្នាមមេដៃលើញត្តិរបស់គណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន ដែលកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាឡេស៊ី បានផ្ញើសារខ្លួនតាមរយៈសារព័ត៌មានក្នុងស្រុក ហ្វ្រេស ញូវ (Fresh News) ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនយល់ពីបែបបទការងាររដ្ឋបាលដែលអន់ជាងកម្មករសំណង់។
នៅទីបំផុត លោក ហ៊ុន សែន បានបញ្ចេញព្រះរាជសារព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលផ្ញើឲ្យលោកដើម្បីពិនិត្យ នៅថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា រដ្ឋាភិបាលប្រមាថព្រះមហាក្សត្រ។
ព្រះរាជសារចុះថ្ងៃទី៣១ ខែឧសភា បញ្ជាក់ថា ព្រះអង្គបានទទួលលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ព្រមទាំងឯកសារញត្តិដែលមានស្នាមមេដៃពលរដ្ឋជាង ១៧ម៉ឺន ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីបក្សសង្គ្រោះជាតិ មន្ត្រី គ.ជ.ប សង្គមស៊ីវិល និងយុវជន ដែលជាប់ឃុំ។ ប៉ុន្តែព្រះមហាក្សត្រទ្រង់មិនបានបញ្ជាក់ថា ការពិនិត្យនោះ សំដៅលើស្នាមមេដៃ ឬពិនិត្យករណីចាប់ខ្លួនជនទាំងនោះទេ។
ដោយឡែកលោក ហ៊ុន សែន ឯណោះវិញទេ ដែលចារនៅលើព្រះរាជសាររបស់ព្រះមហាក្សត្រឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រៀបចំឲ្យមានការស្រាវជ្រាវស្នាមមេដៃដោយធ្វើកោសល្យវិច័យស្រាវជ្រាវពីប្រជាពលរដ្ឋដោយផ្ទាល់ និងមធ្យោបាយផ្សេងទៀតដែលអាចរកឃើញនូវភាពត្រឹមត្រូវ។
ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារយ៉ាងដូច្នេះថា "សម្ដេចអគ្គមហាសេនាបតីតេជោជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុត! ខ្ញុំបានទទួលលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃជាង ១៧ម៉ឺន ដែលស្នើសូមព្រះរាជអន្តរាគមន៍អំពីខ្ញុំ។ ខ្ញុំសូមផ្ញើសំណុំលិខិតនេះ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ"។
អតីតព្រះរាជលេខាផ្ទាល់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលសព្វថ្ងៃជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ មានបន្ទូលឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីថ្ងៃទី២ ខែមិថុនា ថា បញ្ជារបស់រដ្ឋាភិបាលដែលឲ្យធ្វើកោសល្យវិច័យស្នាមមេដៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺរដ្ឋាភិបាលកំពុងតែរំលោភបំពានមកលើស្ថាប័នព្រះមហាក្សត្រ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលឆ្លើយតបចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ថា ចំណារការរបស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យស្រាវជ្រាវស្នាមមេដៃ គឺលោក ហ៊ុន សែន ដាក់សម្ពាធលើគណបក្សប្រឆាំង។ ព្រះអង្គបន្តថា ចំណាត់ការរបស់លោក ហ៊ុន សែន មិនបានឆ្លើយតបនឹងព្រះរាជសាររបស់ព្រះមហាក្សត្រទេ៖ «»។
កាលពីថ្ងៃទី៣០ ខែឧសភាគណបក្សសង្គ្រោះជាតិ បានដង្ហែញត្តិដោយក្បួនរថយន្តយកទៅថ្វាយព្រះមហាក្សត្រ ដើម្បីទម្លាក់ការចោទលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីបក្សសង្គ្រោះជាតិ មន្ត្រី គ.ជ.ប សង្គមស៊ីវិល និងយុវជនដែលកំពុងជាប់ឃុំ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនបានបង្ហាញការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់លោក ហ៊ុន សែន នៅពេលនេះទេ ដោយព្រះអង្គមានបន្ទូលថា រដ្ឋាភិបាលបកស្រាយរដ្ឋធម្មនុញ្ញ មាត្រ៨០ ខុសទៅហើយ។ ព្រះអង្គប្រាប់ទៅលោក ហ៊ុន សែន ពិនិត្យរាជសាររបស់ព្រះមហាក្សត្រម្ដងទៀតឲ្យបានត្រឹមត្រូវ៕
Subscribe to:
Post Comments (Atom)
1 comment:
សំុទោសខ្ំុមិនអាចនិយាយល្អជាមួយពួកក្បត់ជាតិ ហើយគ្មាននរណាម្នាក់ ហៅមនុស្សក្បត់ជាតិផាលោកទេ ព្រោះពួកនេះសាហាវណាស់ ដូច្នេះមានពាក្យមួយមា៉ត់ ហៅ អាក្បត់ជាតិ អាក្បត់ជាតិ ហ៊ុន សែន នេះត្រឺមតាមប្រជាជនក្នុងពិភពលោក សូមអរគុណ។
Post a Comment